ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

LG Electronics និង ក្រុមហ៊ុន GGear ចូលរួម​សកម្មភាព​មនុស្សធម៌

7 ឆ្នាំ មុន

ខេត្ដ​កែប ៖ ក្រុមហ៊ុន GGear នៅ​តែ​បន្ត​ចូលរួម​សកម្មភាព​សប្បុរសធម៌​ក្នុង​សង្គម​ជាមួយ​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្ដេច​តេ​ជោ ដោយ​ចុះ​ពិនិត្យ​និង​ព្យាបាល​ជំងឺ​ដោយ​ឥត​គិតថ្លៃ​ជូន​បងប្អូន

ខេត្ដ​កែប ៖ ក្រុមហ៊ុន GGear នៅ​តែ​បន្ត​ចូលរួម​សកម្មភាព​សប្បុរសធម៌​ក្នុង​សង្គម​ជាមួយ​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្ដេច​តេ​ជោ ដោយ​ចុះ​ពិនិត្យ​និង​ព្យាបាល​ជំងឺ​ដោយ​ឥត​គិតថ្លៃ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​ទី​ជនបទ​ដាច់​ស្រយាល​ដែល​ពុំ​មាន​លទ្ធភាព​មក​ព្យាបាល​ជំងឺ​នៅ​ទីក្រុង ។

ជាក់ស្ដែង​កាលពី​ព្រឹក​ថ្ងៃ​ទី​២១ ខែសីហា ឆ្នាំ​២០១៦ កន្លង​ទៅ​ថ្មី​ៗ​នេះ ក្រុមហ៊ុន LG Electronics និង​ក្រុមហ៊ុន GGear ក៏​បាន​ចូលរួម​ជាមួយ​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្ដេច​តេ​ជោ​ចុះ​ជួយ​ពិនិត្យ​ព្យាបាល​ជំងឺ និង​ផ្ដល់​ថ្នាំ​ជូន​ដោយ​ឥត​គិតថ្លៃ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ស្រុក​ដំណាក់​ចង្អើរ ខេត្ដ​កែប ។ នា​ព្រឹក​នោះ​ដែរ យើង​សង្កេត​ឃើញ​ថា​មាន​បងប្អូន​ប្រជាពលរដ្ឋ​យ៉ាងច្រើន​កុះករ​អញ្ជើញ​មក​ពិនិត្យ និង ព្យាបាល​ជំងឺ​ដែល​ក្នុង​នោះ​មាន​ដូច​ជា ជំងឺ​ទូទៅ វះកាត់​ខ្នាត​តូច ព្យាបាល​ជំងឺ​មាត់​ធ្មេញ ព្យាបាល​ភ្នែក ច្រមុះ បំពង់ក  ពិនិត្យ​អេកូ​ស្ត្រី​មាន​ផ្ទៃពោះ និង​រោគ​ស្ត្រី ។

ក្រុមហ៊ុន LG នៅ​តែ​បន្ត​ជួយ​ដល់​កិច្ចការ​សង្គម​ទាំង​ទី​ជិត​និង​ទី​ឆ្ងាយ និង​រួមចំណែក​ដើម្បី​សម្រួល​ដល់​ប្រជាជន​ក្នុង​ការ​ព្យាបាល​ជំងឺ និង​ការ​ថែទាំ​សុខភាព ។ យើង​នៅ​តែ​បន្តសកម្មភាព​មនុស្សធម៌​នេះ​ឲ្យ​បាន​ច្រើន​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ។