ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រា​បៀរ​អង្គរ​បន្ត​ប្រគល់​រង្វាន់​ជូន​ដល់​អតិថិជន​មានសំណាង

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុនស្រា​បៀរ​អង្គរ បាន​រៀបចំ​កម្មវិធី​ប្រគល់​រង្វាន់​ម៉ូតូ ទូរស័ព្ទ​ដៃ និង​រង្វាន់​ប្រាក់​លាន​រៀល​ជូន​ដល់​អតិថិជន​ចំនួន ១១​រូប​ដែល​បាន​ឈ្នះ​រង្វាន់​ក្នុង​កម្មវិធី​ប្រ​ម៉ូ​សិន​របស់​ក្រុមហ៊ុន ។

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុនស្រា​បៀរ​អង្គរ  បាន​រៀបចំ​កម្មវិធី​ប្រគល់​រង្វាន់​ម៉ូតូ ទូរស័ព្ទ​ដៃ និង​រង្វាន់​ប្រាក់​លាន​រៀល​ជូន​ដល់​អតិថិជន​ចំនួន ១១​រូប​ដែល​បាន​ឈ្នះ​រង្វាន់​ក្នុង​កម្មវិធី​ប្រ​ម៉ូ​សិន​របស់​ក្រុមហ៊ុន ។ កម្មវិធី​ប្រគល់​រង្វាន់​នេះ​បាន​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ហាង​ពិភព​សាច់​អាំង​១៦៨ ដែល​មាន​ទីតាំង​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​២០០៤ កាលពី​ថ្ងៃ​ទី​២០ សីហា ។

តំណាង​ក្រុមហ៊ុនស្រា​បៀរ​អង្គរ​បានឱ្យ​ដឹង​ថា អតិថិជន​ឈ្នះ​រង្វាន់​ទាំង​១១​រូប ក្នុង​នោះ​អ្នក​ឈ្នះ​រង្វាន់​ម៉ូតូ​ឌ្រី​ម​សង់​ស៊េរី​២០១៦​ចំនួន​៥​រូប អ្នក​ឈ្នះ​រង្វាន់​ទូរស័ព្ទ​ដៃ​ម៉ាក​iPhone 5 ចំនួន​៣​រូប និង​អ្នក​ឈ្នះ​រង្វាន់​ជា​ទឹកប្រាក់​៥​លាន​រៀល​ចំនួន​៣​រូប ។ អតិថិជន​ដែល​បាន​ឈ្នះ​រង្វាន់​ម៉ូតូ​ទាំង​៥​រូប​មានឈ្មោះ​កញ្ញា ណេ​ន សុខ​នី​, លោក ញិ​ភ ស៊ី​ណា​ង​, លោក​ញ៉​ក ស៊ី​វ៉ា​, លោកទ​ទួន សា​រ៉ា​ត្ថ និង​លោក ដេរ ជឿន ។ ចំណែក​អតិថិជន​ដែល​ឈ្នះ​រង្វាន់​ទូរស័ព្ទ​ដៃ iPhone 5 ទាំង​៣​រូប​មានឈ្មោះ ឌី​ន លី​ហេង​, ឡុ​ង ង៉ា​ន់ និង​សួរ សុខ​ហេង និង​អតិថិជន​ឈ្នះ​រង្វាន់​ទឹកប្រាក់​៥​លាន​រៀល​៣​រូប​មានឈ្មោះ ហូ​វ វុន​, យិ​ន សុខ និង​ផល ចាន់​រិ​ត ។

លោក ញ៉​ក ស៊ី​វ៉ា មានស្រុក​កំណើត​នៅ​ស្រុក​ព្រះស្ដេច ខេត្តព្រៃវែង បានឱ្យ​ដឹង​ថា ពី​មុន លោក​មិន​ដែល​ជឿ​ថា​នឹង​មាន​រង្វាន់​ត្រូវ​មែនទែន​នោះ​ទេ ការ​ចុះ​ផ្សាយ​មាន​រង្វាន់​នោះ​គេ​គ្រាន់តែ​ចង់ឱ្យ​យើង​ទិញ​ផឹក​តែ​ប៉ុណ្ណោះ ប៉ុន្តែ​ពេល​នេះ​លោក​ជឿ​ថា មាន​រង្វាន់​ពិតមែន ។ ក្រោយ​ពី​សម្រាក​ធ្វើការ​បើករថយន្ត​ដឹក​ខ្សាច់​ឱ្យ​គេ​បាន​ទៅ​ទិញ​ស្រា​បៀរ​អង្គរ​កន្លះ​កេស​មក​ផឹក​ហើយ​ក៏​បាន​ត្រូវ​រង្វាន់​ម៉ូតូ​ម៉ាក​ឌ្រី​ម​សង់​ស៊េរី ២០១៦​នេះ​មួយ​គ្រឿង ។

សូម​បញ្ជាក់​ថា កម្មវិធី​ប្រ​ម៉ូ​សិន​របស់​ក្រុមហ៊ុនស្រា​បៀរ​អង្គរ​កំប៉ុង​នេះ​នឹង​នៅ​តែ​បន្ត​ផ្ដល់​ជូន​នូវ​រង្វាន់​រហូត ។ ដូច្នេះ​ចំពោះ​អតិថិជន​ដែល​មិន​ទាន់​បាន​ឈ្នះ​រង្វាន់​សូមកុំ​អស់សង្ឃឹម នៅ​តែ​មានឱកាស​ឈ្នះ​រង្វាន់​ជា​ច្រើន​សន្ធឹកសន្ធាប់​បន្ត​ទៀត ៕