ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាហា.វ! ឆក់​ទូរស័ព្ទបាន ធាក់​ម៉ូតូ​នាង​ផ្ដួល​

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នារី​ម្នាក់​ត្រូវ​ជនសង្ស័យ​៤​នាក់​ជិះ​ម៉ូតូ​២​គ្រឿង​ឆក់​ទូរស័ព្ទ​បាន​ហើយ​ធាក់​ម៉ូតូ​ផ្តួល​ទៀត បណ្ដាល​ឱ្យ​ដួល​បោក​ក្បាល​នឹង​ថ្នល់​រង​របួសធ្ងន់​កាលពី​វេលា​ម៉ោង​១​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៤ ខែសីហា នៅ​តាម​ផ្លូវ​ព្រះ​ស៊ី​សុវត្ថិ ខាងត្បូង​ព្រះ​អង្គ​ដង​កើ​ប្រមាណ​១០០​ម៉ែត្រ ស្ថិត​ក្នុង​សង្កាត់​ជ័យ​ជំនះ ខណ្ឌដូនពេញ ។

ស្ត្រី​រង​គ្រោះ​ឈ្មោះ អ៊ុំ កញ្ញា អាយុ​២៤​ឆ្នាំ មាន​ទីលំនៅ​ជិត​សាកលវិទ្យាល័យ​ការពារ​ជាតិ (​សាលា​ដែក​) សង្កាត់​ប្ញ​ស្សី​កែវ ខណ្ឌ​ប្ញ​ស្សី​កែវ មានស្រុក​កំណើត​នៅ​សង្កាត់​សៀមរាប ក្រុង​សៀមរាប ខេត្តសៀមរាប ជិះ​ម៉ូតូ​ស៊ុ​យ​ហ្សុ​៊​យ​គី​ស្មាស់ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០០៧ ពាក់​ស្លាក​លេខ ភ្នំពេញ 1O-9197 ។ ចំណែក​ជនសង្ស័យ​មាន​គ្នា​៤​នាក់​ជិះ​ម៉ូតូ​២​គ្រឿង​មិន​ចាំ​ម៉ាក និង​ស្លាក​លេខ បាន​ឆក់​ទូរស័ព្ទ​មួយ​គ្រឿង​ម៉ាក​សាំ​ស៊ុង ។

តាម​អ្នក​ឃើញ​ហេតុការណ៍​និយាយ​ថា នារី​រង​គ្រោះ​ជិះ​ម៉ូតូ​តែ​ម្នាក់ឯង​តាម​ផ្លូវ​ព្រះ​ស៊ី​សុវត្ថិ​ពី​ត្បូង​ទៅ​ជើង​ដោយ​ដៃ​កាន់​ទូរស័ព្ទ​និយាយ​ផង ។ លុះ​មក​ដល់​ចំណុច​ខាងលើ ក៏​មាន​ជន​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​មិន​ចាំ​ម៉ា​កមក​ពីក្រោយ ហើយ​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​យក​ទៅ​បាត់ ។ ភ្លាម​នោះ នាង​ស្រែ​កថា​ចោរ​ៗ​ដើម្បី​ឱ្យ​គេ​ជួយ ស្រាប់តែ​មាន​ជន​២​នាក់​ទៀត​ជិះ​ម៉ូតូ​មក​ពីក្រោយ បាន​ធាក់​ម៉ូតូ​នាង​ឱ្យ​ដួល​បោក​ក្បាល​របួសធ្ងន់​រហូត​សន្លប់ ។

ក្រោយ​កើតហេតុ ជន​រង​គ្រោះ​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ដឹក​យក​ទៅ​ព្យាបាល​នៅ​គ្លីនិក​ឯកជន​មួយ ចំណែក​ម៉ូតូ​ត្រូវ​បាន​សម្ថ​កិច្ច​យក​ទៅ​រក្សា​ទុក​នៅ​ប៉ុស្តិ៍​នគរបាល​ជ័យ​ជំនះ ៕