ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡុ​ង ជិន និង នួន ភិ​រក្ស ជួប​កីឡាករ​ថៃ​ថ្ងៃ​សៅរ៍​នេះ​ទៅ​រួច​ឬ​អត់ ?

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ឡុ​ង ជិន មក​ពី​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ និង នួន ភិ​រក្ស មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ ត្រូវ​បាន​គេ​ផ្គូរផ្គង​ឱ្យ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​នៅ​លើ​សង្វៀន​ទូរទស្សន៍​CTN ថ្ងៃ​សៅរ៍​ទី​២៥ សីហា ស​ប្ដា​ហ៍​នេះ មិនដឹង​ថា

រាជធានី​ភ្នំពេញ ៖ ឡុ​ង ជិន មក​ពី​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ និង នួន ភិ​រក្ស មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ ត្រូវ​បាន​គេ​ផ្គូរផ្គង​ឱ្យ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​នៅ​លើ​សង្វៀន​ទូរទស្សន៍​CTN ថ្ងៃ​សៅរ៍​ទី​២៥ សីហា ស​ប្ដា​ហ៍​នេះ មិនដឹង​ថា ទៅ​រួច​ឬ​អត់​នោះ​ទេ​។ មិនដឹង​ទៅ​រួច​ឬ​អត់​ដោយសារ​កីឡាករ​ថៃ​ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ជា​ច្រើន​លើក​រួច​មក​ហើយ មិនតែប៉ុណ្ណោះ​ពួក​គេ​ថែម​ទាំង​ធ្លាប់​ធ្វើ​ឱ្យ​អ្នក​ប្រដាល់​ជើង​ខ្លាំង​កម្ពុជា​ជា​ច្រើន​រូប​ចាញ់​ក្រោម​កណ្ដាប់ដៃ​ពួក​គេ​ទៀត​ផង ។

ឡុ​ង ជិន ធ្លាប់​ប្រកួត​៣០​ដង ឈ្នះ​២២​ដង ចាញ់​៥​ដង ស្មើ​៣​ដង និង​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​នៅ​លើ​សង្វៀន​បាន​៧​ដង ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ Yokhao Sor Pleunchit ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម ខណៈ​កីឡាករ​ថៃ​រូប​នេះ​ធ្លាប់​ប្រកួត​បាន​៦៦​ដង ឈ្នះ​៤៦​ដង ចាញ់​១៨​ដង ស្មើ​២​ដង និង​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​បាន​១​ដង ។ គេ​ធ្លាប់​ដឹង​រួច​មក​ហើយ​ថា ឡុ​ង ជិន ជា​អ្នក​ប្រដាល់​ជើង​ចាស់​មួយ​រូប​ដែល​មាន​ល្បិច​ប្រយុទ្ធ​នៅ​លើ​សង្វៀន​យ៉ាង​ក្រាស់ក្រែល ផ្លែ​កែង​និង​ជង្គង់​របស់​គេ​ពេល​វាយ​ចេញ​ម្ដង​ៗ​រហ័ស​ខ្លាំង​ណាស់ ឯ​ចិត្ត​ក៏​សឿង​ទៀត ។ ថ្វី​ដ្បិតតែ​លើក​នេះ​គេ​ត្រូវ​ប៉ះ​ជាមួយ​អ្នក​ប្រដាល់​ឆ្លង​ដែន​មក​ពី​ថៃ​ដែល​មានបទពិសោធន៍​ប្រកួត​ច្រើន​ជាង​ជិត​ពាក់កណ្ដាល ក៏​ឡុ​ង ជិន មិន​ខ្លាច​ដែរ​ថែម​ទាំង​ហ៊ាន​អះអាង​ដោយ​គ្មាន​ក្រែង​ចិត្ត​គូប្រកួត​ទៀត​ថា ចង់​ដឹង​ថា អ្នក​ណា​ខ្លាំង​ទាល់តែ​សាក​គ្នា​មើល​សិន​។

នួន ភិ​រក្ស ធ្លាប់​ប្រកួត​៦៧​ដង ឈ្នះ​៥០​ដង ចាញ់​១៥​ដង ស្មើ​២​ដង និង​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​បាន​១៥​ដង​ត្រូវ​ជួប​កីឡាករ​ថៃ​ឈ្មោះ Phitdam Loukmakham Van ក្នុង​ប្រភេទ​ទម្ងន់​៧៣​គីឡូក្រាម ខណៈ​កីឡាករ​ថៃ​រូប​នេះ​ធ្លាប់​ប្រកួត​បាន​៧០​ដង ឈ្នះ​៥០​ដង ចាញ់​១៧​ដង ស្មើ​៣​ដង និង​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​នៅ​លើ​សង្វៀន​បាន​៧​ដង ។ គូ​នេះ​មាន​ប្រវត្តិ​ប្រកួត​ប្រហាក់ប្រហែល​គ្នា​ហើយ​ថ្វីដៃ​ប្រកួត​នៅ​លើ​សង្វៀន​ក៏​មិន​អន់​ជាង​គ្នា​ប៉ុន្មាន​ដែរ ។ ប៉ុន្តែ នួន ភិ​រក្ស បើ​និយាយ​ពី​ល្បិច​ប្រយុទ្ធ​នៅ​លើ​សង្វៀន​អាច​ជឿ​ទុកចិត្ត​បាន ជា​ពិសេស​ផ្លែ​កែង​និង​ជង្គង់​របស់​គេ​តែ​ម្ដង​អាច​វាយ​ចេញ​បាន​ល្អ​ខ្លាំង​ណាស់​គ្រាន់តែ​គេ​ចាញ់​ប្រៀប​កម្ពស់​កីឡាករ​ថៃ​បន្តិច​ប៉ុណ្ណោះ ។ ចាំ​មើល កីឡាករ​ថៃ​រូប​នេះ​មានសំណាង​ដូច​មុន​ទៀត​ឬ​អត់​ពេលជួប​ជើង​ខ្លាំង​កម្ពុជា​លើក​នេះ?

ចំណែក​គូប្រកួត​មិត្តភាព​រវាង​កីឡាករ​កម្ពុជា​និង​កម្ពុជា​វិញ​មាន​កីឡាករ ចៅ ស្ដាយ មក​ពី​ក្លិប​សុភា​នូ​មាន​ជ័យ ប្រកួត​ជាមួយ​កីឡាករ ធន់ មក​រា មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ ។ កីឡាករ លួ​ន សុ​ខេ​ង មក​ពី​ក្លិប​អាស៊ី​កីឡា ប្រកួត​ជាមួយ​កីឡាករ ចៅ ផល​ឌឿ មក​ពី​ក្លិប​សំរោង​កោង​កីឡា​ខេត្តបាត់ដំបង និង​គូ​ចុង​ក្រោយ​កីឡាករ សុខ វាសនា មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា ប្រកួត​ជាមួយ​កីឡាករ ទេស ឧត្តម មក​ក្លិប​កងពលតូច​លេខ​៧០ ៕