ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រហែសណាស់! ប្តីប៉ះកង់ ប្រពន្ធលក់​សាំង

7 ឆ្នាំ មុន

ក្រុង​តា​ខ្មៅ​ ៖ ​សេចក្តីរាយការណ៍បឋមឱ្យដឹងថា កាលពី​​វេលា​ម៉ោង០៦ និង១០​នាទីព្រឹក​ថ្ងៃទី​២៤ សីហា ២០១៦ នេះ ស្ថិតនៅ​ចំណុចផ្លូវ​​លេខ​​១០៨ ក្បែរ​របង​ពេទ្យ​​ជ័យ​ជំនះ​ ក្នុងភូមិ​ក្រ​ពើ​ហា ​សង្កាត់​ព្រែក​ប្ញ​ស្សី​ ក្រុង​តា​ខ្មៅ ​មានករណី​ឆេះ​ម៉ូតូ​មួយគ្រឿង​ខ្ទេច​ សល់​តែគ្រោង​ឆ្អឹង និងមនុស្ស​២នាក់រងរបួស ​ពេលកំពុងតែប៉ះកង់ម៉ូតូ​ ស្រាប់តែ​​មានសាំង​ហៀរមកឆាបឆេះ​តែម្តង ។

​ប្រភពឱ្យដឹងថា ​ម្ចាស់​​ម៉ូតូ​ឈ្មោះ​រស់ រ​ដ្ឋា​រិ​ទ្ធ​ ​ភេទ​ប្រុស ​អាយុ​៣៥​ឆ្នាំ ជា​មន្ត្រី​កង​រាជអាវុធហត្ថ​ខេត្ត មាន​ទីលំនៅ​​​ក្នុង​ភូមិ​ដើម.គ សង្កាត់​ដើម​មៀន ក្រុង​តា​ខ្មៅ​​​ ​។ ចំណែក​ជាងម៉ូតូ​​​ឈ្មោះ​វ៉ែន តូ ​អាយុ​៣៨​ឆ្នាំ​ មាន​ទីលំនៅ​​ក្នុង​ភូមិ​ថ្មី​លើ ឃុំ​ព្រះ​ធាតុ​ ស្រុក​អូ​រាំ​ឪ​ខេត្តកំពង់ចាម ​មានប្រពន្ធ​​​ឈ្មោះ​ធី ណា​វី អាយុ​៣៤​ឆ្នាំ និងកូនស្រី​ឈ្មោះ​តូ ស្រី​និ ​អាយុ២​ឆ្នាំ រីឯ​សម្ភារដែល​​ខូចខាត​មាន​​​ម៉ូតូមួយ​​គ្រឿង​ម៉ាក R​S​X ស៊េរី​ឆ្នាំ​២០១៥ ស្លាកលេខ​កណ្តាល 1P-1771 ។

ប្រភពបន្តថា ​មុនពេលកើតហេតុ ជន​រងគ្រោះបាន​យក​ម៉ូតូ​ទៅ​ប៉ះ​ ហើយពេល​កំពុង​​តែ​ប៉ះនោះ ក៏ត្រូវប្រពន្ធ​ជាងម៉ូតូ​ យក​​ប៊ី​ដុ​ង​សាំង​មក​​ចាក់​ក្នុង​ដប​ទុក​​លក់ ដែលនៅក្បែរកន្លែងប៉ះម៉ូតូ ស្រាប់តែ​​​សាំង​​ហៀរ​មក​​​ក្រៅ ក៏​​​ឆាបឆេះ​ម៉ូតូ​ និងប៉ះពាល់ដល់មនុស្សតែ​ម្តង ​។​