ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ្គេ​ម Pokemon Go ធ្វើ​ឱ្យ​មានការ​ផ្លាស់​ប្តូរ​របៀប​រស់នៅ

7 ឆ្នាំ មុន

ក្រុម​អ្នកគាំទ្រ​ហ្គេ​ម​ស្មា​ត​ហ្វូ​ន Pokemon Go នៅ​អាស៊ី​អាគ្នេយ៍​កំពុង​តែ​មមាញឹក​ក្នុង​ការ​តាម​ចាប់​តួអង្គ​តុក្កតា​សិប្បនិម្មិត​របស់​ក្រុមហ៊ុន​ផ្តល់​សេវា​ទូរគមនាគមន៍ និង​បណ្តាញ​ឧបករណ៍​ល្អ​បំផុត​មួយ​នេះ ។

ក្រុម​អ្នកគាំទ្រ​ហ្គេ​ម​ស្មា​ត​ហ្វូ​ន Pokemon Go នៅ​អាស៊ី​អាគ្នេយ៍​កំពុង​តែ​មមាញឹក​ក្នុង​ការ​តាម​ចាប់​តួអង្គ​តុក្កតា​សិប្បនិម្មិត​របស់​ក្រុមហ៊ុន​ផ្តល់​សេវា​ទូរគមនាគមន៍ និង​បណ្តាញ​ឧបករណ៍​ល្អ​បំផុត​មួយ​នេះ ។

នៅ​ទូ​ទាំង​អាស៊ី ប្រជាប្រិយភាព​កម្មវិធី​ហ្គេ​ម​ដែល​មាន​ប្រភព​មក​ពី​ក្រុមហ៊ុន Nintendo មួយ​នេះ បាន​កើនឡើង​យ៉ាង​ខ្លាំង ហើយ​វា​ថែម​ទាំង​ធ្វើ​ឲ្យ​មានការ​ផ្លាស់​ប្តូរ​របៀប​រស់នៅ​សម្រាប់​អ្នកលេង​ហ្គេ​ម​នេះ​ជា​ច្រើន ដែល​ពួក​គេ​ត្រូវ​ដើរ​រក​គោលដៅ​របស់​ខ្លួន​តាម​រយៈ​ទីតាំង​ពិតប្រាកដ ។

ហ្គេ​ម​នេះ​បាន​ចាប់ផ្ដើម​ដំណើរការ​នៅ​ក្នុង​ប្រទេស​អាស៊ី​អាគ្នេយ៍​ជា​ច្រើន​នៅ​ថ្ងៃ​ទី​៥ សីហា ១​ខែ​បន្ទាប់​ពី​សហរដ្ឋអាមេរិក នូ​វែ​ល​សេ​ឡង់ និង​អូស្ត្រាលី ។ ប៉ុន្តែ​អ្នក​ដែល​ទន្ទឹង​រង់ចាំ​លេង​ហ្គេ​ម​នេះ​យ៉ាង​អន្ទះអន្ទែង កំពុង​រក​មធ្យោបាយ​ដោះស្រាយ​បញ្ហា​ការ​បញ្ជូន​សញ្ញា​អុ​ី​ន​ធើ​រ​ណេ​ត​ដែល​មាន​ភាព​មិន​នឹងនរ ។

នៅ​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី លោក Muchamad Syaifudin បុគ្គលិក​ធនាគារ មាន​អាយុ​២៩​ឆ្នាំ បាន​និយាយ​ថា លោក​បាន​ប្តូរ​ទៅ​ប្រើ​ក្រុមហ៊ុនទូរស័ព្ទ​មួយ​ផ្សេង​ទៀត​ដែល​ផ្តល់​ជូន​នូវ​កញ្ចប់​ទិន្នន័យ​ល្អ​ប្រសើរ​ជាង​មុន ខណៈ​មិត្តភក្តិ​របស់​លោក​បាន​ទិញ​ម៉ូដឹម​មាន​តម្លៃ​២០​ដុល្លារ​អា​មេ​រិ​ក​ដើម្បី​គ្រប់គ្រង​ការ​បញ្ជូន​សញ្ញា​អុ​ី​ន​ធើ​រ​ណេ​ត​នេះ ។ លោក Syaifudin បាន​និយាយ​តាម​ទូរស័ព្ទ​ថា ៖ « យើង​អាច​ប្រើប្រាស់​ម៉ូដឹម​ក្នុង​ការ​លេង​ហ្គេ​ម​នេះ ជា​ពិសេស នៅ​កន្លែង​ដែល​សញ្ញា​អុ​ី​ន​ធើ​រ​ណេ​ត​លំបាក​ក្នុង​ការ​ស្វែងរក » ។
លោក និង​មិត្តភក្តិ​រស់នៅ​ក្នុង​ខេត្ត Central Java ដែល​ជា​ខេត្ត​មួយ​ល្បីឈ្មោះ​ដោយសារ​វាលស្រូវ និង​ភ្នំ​ជា​ច្រើន ដោយ​បាន​ចំណាយពេល​ទំនេរ​ក្នុង​ការ​លេង​ហ្គេ​ម​បែប​យុទ្ធសាស្ត្រ​ជា​ច្រើន​នៅផ្ទះ​។ ប៉ុន្តែ​ឥឡូវនេះ ដោយសារ​តែ​ហ្គេ​ម​Pokemon Go លោក​ត្រូវ​ផ្សងព្រេង​ចេញ​ទៅ​ក្រៅ​ផ្ទះ​ដើម្បី​ចាប់ Pokemon ដែល​លេចឡើង​នៅ​តាម​ប្រាសាទ និង​កន្លែង​ផ្សេង​ៗ​ទៀត​ដែល​មាន​មនុស្ស​ប្រមូលផ្តុំ​ច្រើន ។

នៅ​ក្នុង​ទីក្រុង​ហុងកុង​វិញ អ្នក​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ​ពី​ផ្ទះ​ទៅ​កន្លែងធ្វើការ​ត្រូវ​ហក់​ឡើង​រថយន្ត រត់​លើ​ផ្លូវដែក​មានឈ្មោះ​ថា “ding dings” នៅ​ពេល​ដែល​ពួក​គេ​កំពុង​មមាញឹក​ក្នុង​ការ​លេង​ហ្គេ​ម​នេះ ។ ខណៈ​នៅ​ប្រទេស​ជា​ច្រើន​ទៀត​ដូច​ជា កម្ពុជា ឡាវ និង​វៀតណាម ក្រសួងការបរទេស​សហរដ្ឋអាមេរិក​បាន​ព្រមាន​ដល់​អ្នកលេង​ហ្គេ​ម​នេះ ឲ្យ​ប្រយ័ត្ន​គ្រាប់​មីន​មិន​ទាន់​ផ្ទុះ​ដែល​សល់​ពី​សម័យ​សង្គ្រាម ។

ហ្គេ​ម​នេះ​ទើបតែ​ដំណើរការ​ជា​ផ្លូវការ​២​ស​ប្តា​ហ៍​មុន​នៅ​ក្នុង​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ប៉ុន្តែ​មនុស្ស​រាប់​ម៉ឺន​នាក់​ដែល​អន្ទះសា​ចង់​លេង​ហ្គេ​ម​នេះ ក្នុង​ចំណោម​ប្រជាជន​ចំនួន​២៥០​លាន​នាក់ បាន​ចាប់ផ្តើម​លេង​ហ្គេ​ម​នេះ​មុន ដោយ​ប្រើ​វែ​ប​សាយ​ប្រូ​ក​ស៊ី​ដើម្បី​ចូល​ទៅ​កម្មវិធី app stores នៅ​កន្លែង​ផ្សេង ។

អ្នកលេង​ហ្គេ​ម​នេះ​កំពុង​ជួយ​ជំរុញ​ការ​រីក​ចម្រើន​សម្រាប់​ក្រុមហ៊ុន​ផលិត​ម៉ូដឹម ដូច​ជា​ក្រុមហ៊ុន PT Smartfren Telecom Tbk ដែល​បាន​លក់​ម៉ូ​ឌឹ​ម 4G នៅ​ទូ​ទាំង​ប្រទេស មាន​តម្លៃ​ប្រហែល​៣០​ម៉ឺន​រ៉ូ​ពី (២៣​ដុល្លារ​អា​មេ​រិ​ក​) ក្នុង​១​គ្រឿង ។ ការ​លក់​របស់​ក្រុមហ៊ុន​នេះ​បាន​កើនឡើង​៥​ដង​ក្នុង​រយៈពេល​ត្រឹមតែ​២​ខែ​ប៉ុណ្ណោះ ។

លោក Derrick Surya អនុប្រធាន​ផ្នែក​ម៉ាក​យីហោ និង​ទំនាក់ទំនង​ទីផ្សារ​នៃ​ក្រុមហ៊ុន Smartfren បានឱ្យ​ដឹង​ថា ក្រុមហ៊ុន​នេះ​បាន​ដាក់​លក់​ឧបករណ៍​ថ្មី​មួយទៀត​ដែល​មាន​សមត្ថភាព​ថ្ម​វែង​ជាង​មុន ។

អ្នក​លក់រាយ​ក៏​ទទួល​បាន​ផលប្រយោជន៍​ផង​ដែរ ដោយសារ​អ្នកលេង​ហ្គេ​ម​នេះ​ជា​ច្រើន​នាក់​ស្វែងរក​ឧបករណ៍ ដែល​អាច​បង្កើន​អានុភាព​ការ​ភ្ជាប់​អីុន​ធើ​រ​ណេ​ត​ក្នុង​ទូរស័ព្ទ​ចល័ត និង​កាត់​បន្ថយ​ការ​ចំណាយ​លើ​កញ្ចប់​ទិន្នន័យ ។

លោក Billy Cahya អ្នកលក់​ក្នុង​ហាង​គ្រឿង​អេ​ឡិច​ត្រូ​និក​មួយ​កន្លែង​នៅ​ក្រុង​ហ្សា​កា​តា បាន​និយាយ​ថា ៖ « អតិថិជន​កាន់តែ​ច្រើន​កំពុង​តែ​ស្វែងរក​ជម្រើស​នៃ​សមត្ថភាព​បណ្តាញទូរស័ព្ទ​ចល័ត​បន្ថែម​ទៀត » ។

លោក Syaifudin បន្ត​ថា ទោះជា​យ៉ាងណា តម្រូវការ​នៃ​ការ​បង្កើត​ថ្មី​របស់​ហ្គេ​ម​នេះ ក៏​បាន​កើនឡើង​ផង​ដែរ ចាប់ពី​រូប​តុក្កតា​ថ្មី​រហូត​ដល់​កម្រិត​អតិបរមា​ខ្ពស់​ជាង​ហ្គេ​ម​បច្ចុប្បន្ន ដែល​អ្នកលេង​ហ្គេ​ម​អាច​លេង​ដល់ ។ លោក​បន្ត​ថា ៖ « ការ​រក​មើល Pokemon វត្ថុ​ផ្សេង​ៗ និង​ការ​ប្រយុទ្ធ​នៅ​កន្លែង​ហាត់ប្រាណ យើង​បាន​ធ្វើ​វា​ម្តង​ហើយ​ម្តង​ទៀត» ។

លោក​បាន​និយាយ​សំដៅ​ដល់​កន្លែង​លេង​ហ្គេ​ម ដែល​អ្នកលេង​ប្រជែង​គ្នា​រក​តួ​តុក្កតា​សិប្បនិម្មិត ។ វា​ប្រហែលជា​ត្រូវការ​គំនិត​ថ្មី​មួយ​ដើម្បី​រក្សា​ការ​ចាប់អារម្មណ៍​របស់​យើង ។
រីឯ​អ្នកលេង​ផ្សេង​ទៀត​បាន​ត្អូញត្អែរ​ពី​តំបន់​ជនបទ​មាន Pokestops តិច ឬ​កន្លែង​ស្តុក​ឧបករណ៍​តិច​ដើម្បី​ចាប់ Pokemon ។

លោក Rey Anthony Ostria អ្នកលេង​ហ្គេ​ម Pokemon Go ម្នាក់​នៅ​ក្នុង​ទីក្រុង​មួយ​ក្នុង​ប្រទេស​ហ្វ៊ី​លី​ពី​ន មាន​ចម្ងាយ​ប្រហែល​៣៤០​គីឡូម៉ែត្រ​ពី​រដ្ឋធានី​ម៉ានីល បាន​និយាយ​ថា ៖ « យើង​មាន Pokestops តិច​ជាង​មុន​នៅ​ក្នុង​ទីក្រុង​ឡេ​ហ្គា​ស្ពី បើ​ធៀប​នឹង​តំបន់​ទីក្រុង​។ នៅ​ក្នុង​ក្រុង​នានា​ដែល​ខ្ញុំ​បាន​ទៅ ស្ទើរតែ​គ្មាន Pokestops ទាល់តែ​សោះ » ៕