ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឌី រ័ត្នខេមរុណ​ ៖ សុខទុក្ខរបស់ពលរដ្ឋ​ គឺជាសុខទុក្ខ​សម្តេចកិត្តិព្រឹទ្ឋបណ្ឌិត

7 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​អនុសាខាកាកកបាទក្រហមកម្ពុជាខណ្ឌមានជ័យ​ ដឹកនាំដោយលោក ​ឌី រ័ត្នខេមរុណ​ អភិបាលរងខណ្ឌមានជ័យ និងជាប្រធានអនុសាខាកាកកបាទក្រហមកម្ពុជាប្រចាំខណ្ឌ ​បាននាំអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន…

រាជធានីភ្នំពេញ ៖ ​អនុសាខាកាកកបាទក្រហមកម្ពុជាខណ្ឌមានជ័យ​ ដឹកនាំដោយលោក ​ឌី រ័ត្នខេមរុណ​ អភិបាលរងខណ្ឌមានជ័យ និងជាប្រធានអនុសាខាកាកកបាទក្រហមកម្ពុជាប្រចាំខណ្ឌ ​បាននាំអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន ​យកទៅ​ចែក​​ជូនប្រជាពលរដ្ឋក្រីក្រចំនួន២០គ្រួសារ ​មកពីភូមិចំនួន៥ ​ក្នុងសង្កាត់ស្ទឹងមានជ័យ​ ខណ្ឌមានជ័យ ។

អំណោយដែលត្រូវចែកជូននៅព្រឹកថ្ងៃទី២៤ ​សីហា ២០១៦រួមមាន៖​ ក្នុង១គ្រួសារៗទទួលបានអង្ករ​ ២៥kg មី១កេស​ ​​ទឹកត្រី១យួរ​ទឹកស៊ីអ៊ីវ១យួរ ​ ត្រីខ១យួរ ​ឃីត១កញ្ចប់មាន ​ភួយ១ មុង១ សារុង១ ​ក្រមា១​ រួមនឹងថវិកាមួយចំនួន ។

ក្នុងឱកាសនោះលោក​ឌី រ័ត្នខេមរុណ ​អភិបាលរងខណ្ឌមានជ័យ​និងជាប្រធានអនុសាខាកាកកបាទក្រហមកម្ពុជាប្រចាំខណ្ឌ​បាន​មានប្រសាសន៍​ពំានំានូវក្តីនឹករលឹកយ៉ាងក្រៃលែង​​ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុនសែន ជូនចំពោះ​ប្រជាពលរដ្ឋ​ទំាង២០គ្រួសារខាងលើ​ ដោយបញ្ជាក់ថា​ ថ្វីត្បិតតែពេលនេះសម្តេចមិនមាន​វត្តមាននៅទីនេះពិតប្រាកដមែន ​ប៉ុន្តែចិត្ត​របស់​សម្តេច​ប្រធានកាកបាទក្រហមកម្ពុជាតែង​ឋិតនៅក្បែរបងប្អូនជានិច្ច ​។សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ​ប៊ុន រ៉ានី ​ហ៊ុនសែន តែងតែ​ក្រើនរំលឹកដល់​​មន្ត្រីក្រោមឱវាទធ្វើយ៉ាងណា​ ត្រូវយកចិត្តទុកដាក់ខ្ពស់​ទៅលើប្រជាពលរដ្ឋក្រីក្រ​លំបាកតោកយ៉ាក​ ចាស់ជរា ​អ្នក​កើតជំ​ងឺរុំារៃ និង​ជាពិសេសពលរដ្ឋផ្ទុក​មេរោគអេដស៍​ គឺមិនត្រូវមើលរំលងជាដាច់ខាត ​ព្រោះសុខទុក្ខរបស់​ពលរដ្ឋកម្ពុជា គឺជា​សុខ​ទុក្ខរបស់​សម្តេច​កត្តិព្រឹទ្ធិបណ្ឌិត ​ប៊ុន រ៉ានី​ ហ៊ុន សែន ​ដូចគ្នា ។

ក្នុងឱកាសនោះដែរ ​លោកអភិបាលរងខណ្ឌមានជ័យ​និងជាប្រធានអនុសាខាកាកបាទ​ក្រហមខណ្ឌបានមានប្រសាសន៍ឲ្យ​ប្រជាពលរដ្ឋទៅ​ចូលរួមចុះឈ្មោះបោះឆ្នោតអោយបានគ្រប់ៗគ្នា​ ចាប់ពីថ្ងៃទី០១ ​កញ្ញា២០១៦ខាងមុខ ។ ចំពោះគណបក្ស ​ដែល​បងប្អូនគាំទ្រនិងស្រលាញ់​ ជាគណបក្សដែលគិតគូរពី​សុខទុក្ខពលរដ្ឋជាធំ ​មិនមែនជាគណបក្សដែល​ចាំតែហៃអើរៗឡើយ ។ លោកបន្តថា ​ការនាំយកអំណោយចែកជូនបងប្អូននៅពេលនេះ ​គឺអាជ្ញាធរធ្វើឡើង​ ​មិនមានពាក់ព័ន្ធទៅនឹងនិន្នាការ​នយោបាយ​អ្វីឡើយ ​គឺជាការមើលឃើញជាក់ស្តែងពីសុខទុក្ខលំបាករបស់បងប្អូន​ ពីសំណាក់កាកកបាទក្រហមកម្ពុជា ​ដែលមានសម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ​ហ៊ុនសែន​ ជាប្រធានតែប៉ុណ្ណោះ ៕