ភ្នែកគឺជាអវយវៈដ៏មានតម្លៃបំផុតសម្រាប់់មនុស្សគ្រប់រូប ដូច្នេះសម្រាប់អ្នកម្តាយឬអាណាព្យាបាល ត្រូវតែធ្វើការតាមដានឲ្យបានល្អទាំងសុខភាពរាងកាយ ផ្លូវចិត្ត ជាពិសេសគឺភ្នែករបស់ទារកតែម្តង ។ ការតាមដាននិងពិនិត្យមើលនេះ គប្បីចាប់ផ្តើមតាំងពីកូននៅវ័យទារករហូតដល់ធំដឹងក្តី ។
លោកវេជ្ជបណ្ឌិត ហេង សុផល ឯកទេសជំងឺភ្នែកនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតបានប្រាប់កោះសន្តិភាពឲ្យដឹងថា អ្នកម្តាយគ្រប់រូបគប្បីចេះសង្កេតមើលភ្នែករបស់ទារកឲ្យបានញឹកញាប់ ហើយបើសិនគិតថាភ្នែកកូនរបស់លោកអ្នកមានបញ្ហាដូចជា៖
-ទារកដែលមើលមិនឃើញ (មិនស្គាល់មុខឪពុកម្តាយ)
-កុមារចូលចិត្តមើលទូរទស្សន៍ឬឧបករណ៍បច្ចេកទេសផ្សេងៗនៅកៀកនឹងភ្នែក
-ហៀទឹកភ្នែកមកលើថ្ពាល់ជាច្រើនខែមិនបាត់
-មានការប៉ះទង្គេចភ្នែក ឬរបួសភ្នែក
-មានការឈឺចាប់ក្នុងភ្នែក
-ក្រហមភ្នែក
-ធ្លាក់ត្របកភ្នែក
-គ្រាប់ភ្នែកមិនស្មើគ្នា
-ទារកដែលកើតមិនគ្រប់ខែជាដើម
គួតែរួសរាន់នាំទារកឬកុមារមកកាន់មន្ទីរពេទ្យដើម្បីធ្វើការពិនិត្យនិងព្យាបាល ។ កុមារទាំងអស់គួរតែត្រូវបានពិនិត្យភ្នែកយ៉ាងតិចមួយដងមុនអាយុ៦ឆ្នាំ ឬមុនចូលរៀនបឋមសិក្សាទើបជាការប្រសើរ ៕
ចែករំលែកព័តមាននេះ