ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈ្មួញ​ទិញ​-​លក់​ដំឡូង​មីរអ៊ូរទាំ​ការ​ចំណាយ​លុយ​បង់​ទៅ​សមត្ថកិច្ច​ច្រើន ឯ​សាំង​​ក៏​ឡើង​ថ្លៃទៀត​

2 ឆ្នាំ មុន
  • ក្រចេះ

ខេត្ត​ក្រចេះ ៖ ប្រជាពលរដ្ឋ​អ្នក​ដឹក​ដំឡូងមី​ នាំ​គ្នា​រអ៊ូ​​រទាំ​រឿង​កា​រដឹកជញ្ជូន​ដំឡូង​មី​តា​ម​រថ​យន្ត​ទៅ​លក់​​​នៅ​ទី​ផ្សារ មួយ​រយៈ​ការ​ចុងក្រោយ​នេះ​ គឺ​មានផល​លំបាក​ច្រើន ហើយការ​ចំណេញ​ក៏តិច តែ​ចំណាយ​ច្រើន​ ។ អាជីវករ​ជា​ឈ្មួញកណ្ដាល​ពីរ​នាក់​ប្ដី​ប្រពន្ធ​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​បង្ហើប​និង​រអ៊ូរ​ទាំ​​​ពី​ផល​លំបាក​នៅក្នុង​ការ​ប្រកបរបរ​រកស៊ី​ទៅដល់​មជ្ឈដ្ឋាន​ទូទៅប្រាប់ទៅ​អ្នកយកព័ត៌មានយើង​…

ខេត្ត​ក្រចេះ ៖ ប្រជាពលរដ្ឋ​អ្នក​ដឹក​ដំឡូងមី​ នាំ​គ្នា​រអ៊ូ​​រទាំ​រឿង​កា​រដឹកជញ្ជូន​ដំឡូង​មី​តា​ម​រថ​យន្ត​ទៅ​លក់​​​នៅ​ទី​ផ្សារ មួយ​រយៈ​ការ​ចុងក្រោយ​នេះ​ គឺ​មានផល​លំបាក​ច្រើន ហើយការ​ចំណេញ​ក៏តិច តែ​ចំណាយ​ច្រើន​ ។

អាជីវករ​ជា​ឈ្មួញកណ្ដាល​ពីរ​នាក់​ប្ដី​ប្រពន្ធ​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​បង្ហើប​និង​រអ៊ូរ​ទាំ​​​ពី​ផល​លំបាក​នៅក្នុង​ការ​ប្រកបរបរ​រកស៊ី​ទៅដល់​មជ្ឈដ្ឋាន​ទូទៅប្រាប់ទៅ​អ្នកយកព័ត៌មានយើង​ ។

អាជីវករ​ខាងលើ​បាន​ឲ្យដឹង​ថា ស​ព្វ​ថ្ងៃនេះ​ គាត់​បាន​ប្រមូល​ទិញ​ដំឡូងមី​ពី​ប្រជាពលរដ្ឋ​នៅ​តាម​ស្រុក​ ​ហើយ​ខ្លះ​ទៀត កសិ​ករ​ដឹក​យក​មក​លក់​ដល់​ផ្ទះ បាន​ច្រើន​ពេល​គាត់​ដាក់​តាម​រថយន្ត​យី​ឌុប​យក​ទៅ​លក់​នៅ​ទីផ្សារ​ប្រទេស​វៀតណាម​ ឬក៏​កាត់​លក់​ឱ្យ​រោងចក្រ​កែច្នៃ​ដំឡូងមី​របស់​កូរ៉េ​នៅក្នុង​ក្រុង​ក្រចេះ ខេ​ត្តក្រចេះ ។

តែ​អ្វី​ដែល​ជា​ផល​លំបាក​សម្រាប់​ពួកគាត់​នៅក្នុង​ការ​ប្រកបរបរ​រកស៊ី​នោះ​ គឺ​សាំង​​ក៏​ឡើ​ង​ថ្លៃ ចំណាយ​បង់​សេ​វា​ផ្សេងៗក៏​ច្រើន ណាមួយ​ដឹក​ទៅ​លក់​នៅ​វៀតណាម ​គេ​កាត់​ភាគ​រយ​ច្រើន ចំណែក​រោងចក្រ​កែ​ច្នៃ​ដំឡូង​មីនៅ​ខេត្តក្រចេះ ក៏​កាត់​ភាគ​រយ​ច្រើន​ដូចគ្នា​។

ពួកគាត់​លើកឡើង​ថា ហាង ឆេង ដំឡូង​មីនៅ​ឆ្នាំនេះ ទិញ​ពី​ប្រជាពលរដ្ឋ​មួយ​គីឡូ​តែ350រៀល ទាំង​ក្បាល​គោយន្ត ដល់ពេល​យក​ទៅដល់​លក់​នៅ​វៀតណាម​បាន390 គេ​កាត់​ដល់20 ទៅ25 ភាគរយ ហើយ​ការ​កាត់​ភាគរយ ដោយសារ​នៅពេល​ដែល​ពួកគាត់​ប្រមូល​ផល​យក​មក​លក់​ គឺ​មាន​លាយ​ដី​ឬក៏​កំ​ទេច​ឈើ​ថ្ម​ជាដើម ។​ចំណែក​រោងចក្រ​នៅ​ខេត្ត ក្រចេះ​ក៏​កាត់​ជាង25 ភាគរយ​ដែរ ទូទាត់​កា​រចំណាយ​ច្រើន ​អត់​បាន​ចំណេញ​ទេ​។

រី​ឯការ​ដឹកជញ្ជូន​ត្រូ​វ​បង់​លុយ​ច្រើន​តា​ម​ផ្លូវ ទាំង​ប៉ូលិស​ចរាចរណ៍ តាម​គោលដៅ​ក្រុង.ស្រុក តែ​អ្វី​ដែល​ពិសេស​នោះ ​គឺ​ក្រុមបច្ចេកទេស​ត្រួតពិនិត្យ​កាត់​ទ្រុង​រថយន្ត​របស់​មន្ទីរ​សា​ធារ​ណះ​ការ បង់​បួន​ប្រាំ​ម៉ឺន​ផ្សេង ហើយ​តាម​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ត មួយ​កន្លែង15ម៉ឺន​រៀល​ផ្សេងទៀត ។

ប្រជាពលរដ្ឋ​បាន​ស្នើសុំ​ឲ្យ​មានការ​សម្របសម្រួល​ និង​បន្ធូរបន្ថយ​ចំពោះ​កសិករ​ខ្លះ​ផង ខ​ណៈ​ដែល​សាំង​កំពុងតែ​សម្រុក​ឡើងថ្លៃ ហើយ​បើ​រាល់​ការ​ចំណាយ​បង​ទៅលើ​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ​ច្រើនពេក រត់​មិន​រួច​ទេ ។​

អត្ថបទសរសេរ ដោយ