ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រីជំនាញជលផលចុះល្បាតក្នុងតំបន់ជីវៈចម្រុះ ដក​ហូត​បានមងក្រឡាធំជាង១ពាន់​ម៉ែត្រ

2 ឆ្នាំ មុន
  • ក្រចេះ

ខេត្ត​ក្រចេះ ៖ មន្ត្រី​ជំនាញ​រដ្ឋបាល​ជលផល​ចុះ​ល្បាត​ក្នុង​តំបន់ជីវៈ​ចម្រុះ​ដកហូត​មង​ក្រឡា​ធំជាង១ពាន់​ម៉ែត្រ ដុត​បំផ្លាញ​ចោ​ល និង​បាន​ហៅ​ក្រុម​អ្នកនេសា​ទ៦នាក់ ទៅ​ធ្វើការ​អប់រំ​ណែនាំ​ឱ្យ​បញ្ឈប់​សកម្មភាព​នេសាទ​ខុ​ស​ច្បា​ប់ ។ នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល និង​ជា​ប្រធាន​ឆ្មាំ​អភិរក្ស​លោក ម៉ុ​ក…

ខេត្ត​ក្រចេះ ៖ មន្ត្រី​ជំនាញ​រដ្ឋបាល​ជលផល​ចុះ​ល្បាត​ក្នុង​តំបន់ជីវៈ​ចម្រុះ​ដកហូត​មង​ក្រឡា​ធំជាង១ពាន់​ម៉ែត្រ ដុត​បំផ្លាញ​ចោ​ល និង​បាន​ហៅ​ក្រុម​អ្នកនេសា​ទ៦នាក់ ទៅ​ធ្វើការ​អប់រំ​ណែនាំ​ឱ្យ​បញ្ឈប់​សកម្មភាព​នេសាទ​ខុ​ស​
ច្បា​ប់ ។

នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល និង​ជា​ប្រធាន​ឆ្មាំ​អភិរក្ស​លោក ម៉ុ​ក ពន្លក បាន​ថ្លែ​ង​ឲ្យដឹង​ថា​ ប្រតិបត្តិ​ការ​នៃ​ការ​ចុះ​បង្ក្រា​ប​នេះ​ធ្វើ​ឡើង​កាលពី​យប់​ថ្ងៃ​សៅរ៍កន្លង​​ទៅ ដោយ​មន្ត្រី​ផ្នែក​រដ្ឋបាល​ជលផល​កាំ​ពី សហការ​ជាមួយ​ឆ្មាំ​ទន្លេ​ប៉ុស្តិ៍​កែង​ប្រាសា​ទ ប៉ុស្តិ៍​ពាក់​វែង និង​ប៉ុស្តិ៍​កោះ​ផ្តៅ បាន​ចុះ​ល្បាត​ត្រួតពិនិត្យ​បទល្មើស​ជលផលក្នុង​តំបន់​អភិរក្ស​ជីវចម្រុះ​ជលផល​នៅ​ចំណុច​អន្លង់​កន្ទុយ​កោះ​រងាវ ឃុំ​សំបូរ ស្រុក​សំបូរ ខេត្តក្រចេះ ។

នៅក្នុង​ដំណើរការ​ចុះ​ត្រួតពិនិត្យ​ល្បាត​នៅ​តាម​ចំណុច​ខាងលើ ​មន្ត្រី​ជំនាញ​ក៏បាន​ដក​ហូត​មង​ក្រឡា​ធំ​ចំ​នួន​២២ ត្បូងប្រវែង១៥៤០ម៉ែត្រ និង​បាន​ដុត​បំផ្លាញ​ចោល​វត្ថុ​តាង​ទាំ​ងនោះ​។

ជាមួយគ្នា​នោះ ​មន្ត្រី​ជំនាញ​រដ្ឋបាល​ជលផល ក៏បាន​ធ្វើ​កិច្ចសន្យា​ណែនាំ​អ្នកនេសាទ​ល្មើស​ច្បាប់​ចំនួន០៥ទូក មាន​គ្នា៦នាក់​ឲ្យ​បញ្ឈប់​សកម្មភាព​ប្រើប្រាស់​ឧបករណ៍​នេសាទខុសច្បាប់ ក្នុង​តំបន់​អភិរក្ស​ជីវចម្រុះ​ជលផល​ដែល​ច្បាប់​បាន​ហាមឃាត់​ ។

មង​ក្រឡា​ធំ​គឺជា​ឧបករណ៍​នេសាទ​ខុសច្បាប់ ត្រូវ​បាន​ហាមឃាត់​មិន​ឱ្យធ្វើ​ការ​នេសាទ​នៅក្នុង​តំបន់ជីវៈ​ចម្រុះ​ជលផល និង​តំបន់​អភិរក្ស​អន្លង់​ផ្សោត​រស់នៅ ។​

អត្ថបទសរសេរ ដោយ