ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឪពុក​ម្តាយ​ឲ្យ​ចាំផ្ទះ បែរជា​ចិត្ត​ស្លុយ​បែប​នេះ

7 ឆ្នាំ មុន

ខេត្តស្វាយរៀង ៖ យុវជន​ចិត្ត​ស្លុយ​ម្នាក់​គ្រាន់តែ​ឪពុក​និយាយ​ទូន្មាន​ប៉ុន្មាន​ម៉ាត់​ក៏​កើតក្តី​តូចចិត្ត​ថា​ឪពុក​ម្តាយ​រឹត​បន្តឹង​សេរីភាព បាន​គិត​ខ្លី​ដាច់​ចិត្ត​បញ្ចប់ជីវិត​ខ្លួនឯង​គួរ​ឲ្យ​សង្វេគ​

ខេត្តស្វាយរៀង ៖ យុវជន​ចិត្ត​ស្លុយ​ម្នាក់​គ្រាន់តែ​ឪពុក​និយាយ​ទូន្មាន​ប៉ុន្មាន​ម៉ាត់​ក៏​កើតក្តី​តូចចិត្ត​ថា​ឪពុក​ម្តាយ​រឹត​បន្តឹង​សេរីភាព បាន​គិត​ខ្លី​ដាច់​ចិត្ត​បញ្ចប់ជីវិត​ខ្លួនឯង​គួរ​ឲ្យ​សង្វេគ​កាលពី​វេលា​ម៉ោង​១០ និង​៤២​នាទី​ព្រឹក ថ្ងៃ​ទី​២៣ ខែសីហា ឆ្នាំ​២០១៦ ស្ថិត​ក្នុងភូមិ​ទួល​ច្រែះ ឃុំ​ពពែ​ត ស្រុក​ស្វាយ​ទាប ។

បើ​តាម​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ពពែ​ត បាន​ឲ្យ​ដឹង​ថា យុវជន​ចិត្ត​ស្លុយ​នេះ​ឈ្មោះ ចាន់ ពុទ្ធា អាយុ​១៧​ឆ្នាំ មុខរបរ​កម្មករ​សំណង់ រស់នៅ​ភូមិ​កើតហេតុ ។

ប្រភព​បន្ត​ទៀត​ថា មុន​ថ្ងៃ​កើតហេតុ យុវជន​គិត​ខ្លី​សុំ​ឪពុក​ម្តាយ​ទៅ​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើ​កម្មករ​សំណង់​ជាមួយ​មិត្តភក្តិ ប៉ុន្តែ​ឪពុក​ម្តាយ​មិន​ត្រឹមតែ​មិន​ព្រម​ឲ្យ​ទៅ​ទេ ថែម​ទាំង​ស្តីបន្ទោស ទូន្មាន​ឲ្យ​ឈប់​ដើរ​លេង​ផឹកស៊ី បង្កើត​មិត្ត​ភឿន ខ្លាច​ប៉ះ​ចំ​មិត្តភក្តិ​ខិលខូច​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់ ឬ​សេព​មិត្ត​ខុស​ចំពួក​សេព​គ្រឿងញៀន​នាំ​ឲ្យ​មានទោស​ទណ្ឌ ហើយ​និយាយ​ប្រដៅ​ទៀត​ថា បើ​ធ្វើ​សំណង់​មិន​សល់​ប្រាក់​ដដែល​មិនបាច់​ទៅ​ធ្វើ​ទេ នៅ​ចាំផ្ទះ​ប្រសើរ​ជាង ទុក​ឲ្យ​គាត់​រកស៊ី​ចិញ្ចឹម ។

ប្រភព​បញ្ជាក់​ថា ពេល​ឪពុក​ម្តាយ​ចេញ​ទៅ​រក​ទិញ​គោ បាន​យុវជន​គិត​ខ្លី​នៅ​ចាំផ្ទះ​ម្នាក់ឯង ។ ដោយ​តូចចិត្ត​ផង ខឹង​ឪពុក​ម្តាយ​ផង​ស្តីបន្ទោស​ផង យុវជន​ចិត្ត​ស្លុយ​ក៏​បាន​យក​ខ្សែ​ជ​រ័​ពណ៌​ខ្មៅ​មួយ​ដុំ​ចង​ជាប់​ទៅ​នឹងន​ន​ង​រោង​ម៉ាស៊ីនកិនស្រូវ​នៅ​ខាងត្បូង​ផ្ទះ​ចំងាយ​១០​ម៉ែត្រ បណ្តាល​ឲ្យ​ស្លាប់​បាត់បង់​ជីវិត ហើយ​ពេល​ប្រជាពលរដ្ឋ​ដើរមក​តាម​ផ្លូវ​ក៏​បាន​ប្រទះ​ឃើញ​ជន​នេះ​ចងក​ធ្វើ​អត្តឃាត ទើប​ឆោឡោ និង​រាយការណ៍​ទៅ​សមត្ថកិច្ច ។

សមត្ថកិច្ច​បន្ត​ឲ្យ​ដឹង​ទៀត​ថា ក្រោយ​ពី​មាន​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ ភ្លាម​ៗ​សមត្ថកិច្ច​បាន​ចុះ​ដល់​កន្លែង​កើតហេតុ និង​ពិនិត្យ​សព​ឃើញ​ថា ជន​រង​គ្រោះ​ពិតជា​ចងក​ធ្វើ​អត្តឃាត​ពិតប្រាកដ​មែន ដោយ​សង្ស័យ​ថា​មក​ពី​តូចចិត្ត​មិន​ឲ្យ​ទៅ​ភ្នំពេញ និង​ដោយ​គិត​ថា​ឪពុក​ម្តាយ​រឹត​ប​ន្ដឹ​ត​សេរីភាព​ខ្លួន ៕