ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​ចូល​ដល់​ថ្ងៃ​ទី​១៨ ​កងទ័ព​រុ​ស្សុី​លុក​ចូល​យឺត​ៗ​ទៅ​កាន់​ក្រុង​គៀវ

2 ឆ្នាំ មុន

សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន មក​ដល់​ថ្ងៃ​ទី​១៣ ខែ​មីនា ឆ្នាំ២០២២ ​ឈាន​ចូល​ដល់​ថៃ្ង​ទី​១៨​ហើយ ដោយ​សភាពការណ៍​នៃ​ការ​ប្រយុទ្ធ​គ្នា​នៅ​តែ​ខ្លាំងក្លា​បំផុត ជុំវិញ​រដ្ឋធានី​គៀវ ដែល​នៅ​ទីនោះ​បណ្ដា​រថក្រោះ​រុ​ស្សុី​ប្រមូលផ្ដុំ​​នៅ​ជាយក្រុង​

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន មក​ដល់​ថ្ងៃ​ទី​១៣ ខែ​មីនា ឆ្នាំ២០២២ ​ឈាន​ចូល​ដល់​ថៃ្ង​ទី​១៨​ហើយ ដោយ​សភាពការណ៍​នៃ​ការ​ប្រយុទ្ធ​គ្នា​នៅ​តែ​ខ្លាំងក្លា​បំផុត ជុំវិញ​រដ្ឋធានី​គៀវ ដែល​នៅ​ទីនោះ​បណ្ដា​រថក្រោះ​រុ​ស្សុី​ប្រមូលផ្ដុំ​​នៅ​ជាយក្រុង​។

ក៏​ទោះបី​មានការ​គំរាម​ពី​ការ​ដាក់​ទណ្ឌកម្ម​ថ្មី​ៗ របស់​ពួក​លោក​ខាងលិច​ចំពោះ​រុ​ស្សុី ក៏​រុ​ស្សុី​នៅ​បន្ត​ការ​វាយលុក​លើ​ទីក្រុង​នានា ក្នុង​នោះ​មាន​ក្រុង ​MARIOUPOL ដែល​ជាប់​ការ​ឡោម​ព័ទ្ធ ចាប់តាំងពី​ច្រើន​ថ្ងៃ​មក​ហើយ​។ ក្នុង​ទីក្រុង​នោះ​សភាពការណ៍​មនុស្សធម៌​កាន់តែ​អាក្រក់​ទៅ​ៗ​ពី​១​ម៉ោង​ទៅ​១​ម៉ោង​។

ក្នុង​ពេល​សន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​ប្រធានាធិបតី​បារាំង​និង​អធិការបតី​អា​ល្លឹ​ម៉​ង់ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក​ VOLODYMYR ZELENSKY ស្នើ​ដល់​មេដឹកនាំ​អឹ​រ៉ុ​ប​ទាំង​២​រូប ជួយ​ធ្វើ​អន្តរាគមន៍​ជាមួយ​លោកពូ​ទី​ន ដើម្បី​ឲ្យ​បញ្ឈប់​ជា​បន្ទាន់ការ​ប្រយុទ្ធ ខណៈ​កងទ័ព​រុ​ស្សុី កាន់តែ​រុល​មក​មុខ គាបសង្កត់​កាន់តែ​ខ្លាំង​លើ​ក្រុង​គៀវ ដែល​កន្លែង​​ខ្លះ​ចូល​ដល់​៧​គីឡូ​ម៉ែ​ត​ពី​កណ្ដាល​ក្រុង និង​បន្ត​ទម្លាក់​គ្រា.ប់បែក​និង​បាញ់​ផ្លោង លើ​ទីក្រុង​ដទៃ​ៗ​ទៀត​។

ការ​គាបសង្កត់​ធ្វើ​ឡើង​កាន់តែ​ខ្លាំង ជុំវិញ​រដ្ឋ​ធាន​អ៊ុ​៊​យ​ក្រែ​ន​។ មក​ដល់​ព្រឹក​ថ្ងៃ​ទី​១២​ ខែ​មីនា កងទ័ព​រុ​ស្សុី​បោះទីតាំង​ជុំវិញ​ក្រុង​គៀវ ខណៈ​ការ​ដណ្ដើម​កាន់កាប់​ទីក្រុង​នោះ ត្រូវ​បាន​ចាត់ទុកជា​ទិស​ដៅ​សំខាន់​នៃ សង្គ្រាម​របស់​លោកពូ​ទី​ន​។ មាន​វត្តមាន​ក្នុង​បណ្ដា​តំបន់​ជាយក្រុង​គៀវ​កងទ័ព​រុ​ស្សុី ស្វែងរក​កម្ទេច​កងកម្លាំង​ការពារ​អ៊ុយ​ក្រែ​ន ក្នុង​មូលដ្ឋាន​ជា​ច្រើន​ស្តិ​ត​នៅ​ភាគ​ខាងលិច​និង​ភាគ​ខាងជើង​ក្រុង​។ ទីប្រឹក្សា​ម្នាក់​របស់​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​និយាយ​ថា ក្រុង​គៀវ​ជា​និម្មិតរូប​នៃ​ការ​តស៊ូ​ទប់ទល់​ដែល​រៀបចំ​កិច្ច​ការពារ​ដ៏​ស្វិតស្វាញ​។

នា​ព្រឹក​ថ្ងៃ​ទី​១២ ខែ​​មីនា ការ​វា.យប្រហា.រ​របស់​រុ​ស្សុី​បាន​ធ្វើ​លើ​ទីក្រុង ​VASYLKIV ​ចម្ងាយ​៤០​គីឡូម៉ែត្រ​ខាងត្បូង​រដ្ឋធានី​។ ជាប់​ការ​ឡោម​ព័ទ្ធ​១៣​ថ្ងៃ​មក​ហើយ ក្រុង​ MARIOUPOL​ កំពុង​រង​ការ​ខ្វះ​ស្បៀង ទឹក ឧស្ម័ន អគ្គ​ស​នី គម​នា​គ​មន៍​។ សភាពការណ៍​ស្ទើរតែ​អស់សង្ឃឹម​។

តាម​ប្រមុខ​ការទូត​អ៊ុយ​ក្រែ​ន លោក​ DMYTRO KOULEBA ថា នៅ​ទីក្រុង​នេះ​មក​ដល់​ថ្ងៃ​ទី​១១ ខែ​មីនា មាន​ជន​ស៊ីវិល​ស្លា.ប់​ដល់​១.៥៨២​នាក់​ហើយ​។ ចំណែក​ទីក្រុង​កំពង់​ផែ ​MYKOLAIV​ស្ថិត​នៅ​ខាងត្បូង​អ៊ុយ​ក្រែ​ន ជិត​ក្រុង​អូ​ដេ​សា កំពុង​រង​ការ​ទម្លាក់​គ្រា.ប់បែក​ខ្លាំងក្លា ចាប់ពី​យប់​ថ្ងៃ​ទី​១១ ​មក​ថ្ងៃទី​​១២ ខែ​​មីនា​មក​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ