ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកភូមិត្រពាំងក្រពើ៥នាក់ ពុលនំបញ្ចុក​ដឹកមកសង្គ្រោះទាន់ពេល

7 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ មនុស្ស​ប្រុស​ស្រី​៥​នាក់​រួម​ទាំង​ក្មេង​ស្រី​ជំទង់​ម្នាក់​ផង បាន​រង​ការ​ពុល​នំ​បញ្ចុក បណ្តាលឲ្យ​ចុក​រាគ ហើយ​ត្រូវ​បាន​ដឹក​មក​សង្គ្រោះ​នៅ​មណ្ឌល​សុខភាព​ស្រុក​ទាំង​យប់​។

ខេត្តកំពង់ឆ្នាំង ៖ មនុស្ស​ប្រុស​ស្រី​៥​នាក់​រួម​ទាំង​ក្មេង​ស្រី​ជំទង់​ម្នាក់​ផង បាន​រង​ការ​ពុល​នំ​បញ្ចុក បណ្តាលឲ្យ​ចុក​រាគ ហើយ​ត្រូវ​បាន​ដឹក​មក​សង្គ្រោះ​នៅ​មណ្ឌល​សុខភាព​ស្រុក​ទាំង​យប់​។ ហេតុ​ការ​នេះ​បាន
កើតឡើង​នៅ​វេលា​ម៉ោង​៨ និង​៣០​នាទី យប់​ថ្ងៃ​ទី​២២ ខែសីហា ឆ្នាំ​២០១៦ នៅ​ភូមិ​ត្រពាំង​ក្រពើ ឃុំ​អភិវឌ្ឍន៍ ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង​។ លោក គុយ ឡេ​ង មេឃុំ​អភិវឌ្ឍន៍ ស្រុក​ទឹកផុស បាន​និយាយ​អោយ​ដឹង​ថា គ្រួសារ​រង​គ្រោះ​ដោយ​ពុល​នំ​បញ្ចុក​មានឈ្មោះ អ៊ុ​ក រ៉េ​ត អាយុ​៤៨​ឆ្នាំ​។

លោក​បាន​បញ្ជាក់​ថា មុន​ពេល​មានរឿង​ពុល​នំ​បញ្ចុក​នេះ នៅ​វេលា​រសៀល​ថ្ងៃ​ទី​២២ ខែសីហា ប្រពន្ធ​របស់​ឈ្មោះ អ៊ុ​ក រ៉េ​ត ឈ្មោះ វ័​រ សឺ​ន អាយុ​៤៥​ឆ្នាំ បាន​ទៅ​ទិញ​នំ​បញ្ចុក​ពី​ផ្សារ ហើយ​បាន​ស្ល​ទឹក​នំ​ដោយ​ខ្លួនឯង និង​បាន​នាំ​កូន​ៗ និង​អ្នក​ជិតខាង​ហូប​។  ក្រោយ​ហូប​នំ​បញ្ចុក​ហើយ​បាន​មួយស្របក់​ក៏​នាំ​គ្នា​ពុល​ចុក​រាគ និង​ក្អួត​ទើប​ដឹង​ថា​ពុល​ភ្លាម​ៗ ហើយ​បាន​នាំ​គ្នា​ដឹក​ជន​រង​គ្រោះ​មាន​គ្នា​៥​នាក់​មក​មណ្ឌល​សុខភាព​ស្រុក ទឹកផុស ទាំង​យប់ ។

លោក​បាន​បន្ត​អ្នក​ពុល​នំ​បញ្ចុក​ទាំង​៥​នាក់​មាន​១.​ឈ្មោះ អ៊ុ​ក រ៉េ​ត ជា​ឪពុក ២.​ឈ្មោះ វ័​រ សឺ​ន ជា​ម្តាយ ៣.​ឈ្មោះ ម៉ុ​ល សុ​ម៉ា​លី ភេទ​ស្រី អាយុ​១៦​ឆ្នាំ ជា​កូន ៤.​ឈ្មោះ អ៊ុ​ន ស៊ឹង ភេទ​ប្រុស ជា​អ្នក​ជិតខាង និង​៥​ឈ្មោះ អុំ សុគន្ធ  ភេទ​ស្រី ជា​អ្នក​ជិតខាង​។ លោក​មេឃុំ​បាន​បន្ត​ថា ក្រោយ​ពី​ដឹក​មក​ដល់​មណ្ឌល​សុខភាព​ស្រុក និង​ព្យាបាល គឺ​បាន​ធូរស្រាល​ទាំងអស់​គ្នា ព្រោះ​ការ​ពុល​គ្រាន់តែ​ស្រាល​ៗ​ល្មម ហើយ​នៅ​ព្រឹក ថ្ងៃ​ទី​២៣ ខែសីហា ឆ្នាំ​២០១៦ ពួក​គាត់​បាន​ត្រឡប់​ទៅ​លំនៅ​ដ្ឋា​ន​វិញ​អស់ហើយ​។

មូលហេតុ ដែល​ជន​រង​គ្រោះ​ឈ្មោះ វ័​រ សឺ​ន អះអាង​ថា ពុល​នំ​បញ្ចុក គឺ​ព្រោះ​ទឹក​សម្ល​គាត់​ស្ល​ដោយ​ខ្លួនឯង រួម​ទាំង​របោយ​ក៏​រក​ដោយ​ខ្លួនឯង មាន​បន្លែបង្កា​ដាំ​ក្នុងភូមិ​គាត់​តែ​ប៉ុណ្ណោះ​។ ព័ត៌មាន​ដាច់​ដោយឡែក​មួយទៀត បាន​ឲ្យ​ដឹង​ថា អ្នក​ពុល​នំ​បញ្ចុក ដូច​គ្នា​នេះ​ដែរ​មាន​ច្រើន​ជាង​នេះ គ្រាន់តែ​ខ្លះ​គេ​ទៅ​គ្លី​នី​ក​ឯកជន​ផ្សេង​ៗ​គ្នា​៕