ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កងទ័ព​រុ​ស្សុី​វា.យប្រហា.រ​មូលដ្ឋាន​យោធា​អ៊ុយ​ក្រែ​ន​ជិត​ព្រំដែន​ប៉ូ​ឡូញ

2 ឆ្នាំ មុន

កងទ័ព​រុ​ស្សុី​កាលពី​ថ្ងៃ​ទី​១៣​ ខែ​មីនា ឆ្នាំ២០២២ វា.យប្រហា.រ​មូលដ្ឋាន​យោធា​មួយ​ក្នុង​តំបន់​ក្រុង LVIV ស្ថិត​នៅ​ភាគ​ខាងលិច​អ៊ុយ​ក្រែ​ន​ជិត​ព្រំដែន​ប៉ូ​ឡូញ ដែល​មក​ទល់​ពេល​នេះ​គេច​ផុត​ពី​ជម្លោះ​

សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន ៖ កងទ័ព​រុ​ស្សុី​កាលពី​ថ្ងៃ​ទី​១៣​ ខែ​មីនា ឆ្នាំ២០២២ វា.យប្រហា.រ​មូលដ្ឋាន​យោធា​មួយ​ក្នុង​តំបន់​ក្រុង LVIV ស្ថិត​នៅ​ភាគ​ខាងលិច​អ៊ុយ​ក្រែ​ន​ជិត​ព្រំដែន​ប៉ូ​ឡូញ ដែល​មក​ទល់​ពេល​នេះ​គេច​ផុត​ពី​ជម្លោះ​។

ក្នុង​សេចក្ដី​ប្រកាស​មួយ​រដ្ឋបាល​តំបន់ ​LVIV បាន​​ថ្លែង​ថា កងទ័ព​រុ​ស្សុី​បាន​វា.យប្រហា.រ​តាម​អាកាស លើ​មជ្ឈមណ្ឌល​អន្តរជាតិ​សម្រាប់​ថែរក្សា​សន្តិភាព ​និង​សន្តិសុខ​។ តាម​ព័ត៌មាន​ដំបូង​នានា​ថា កងទ័ព​រុ​ស្សុី​បាញ់​មី​ស៊ីល​ដល់​៨​គ្រា.ប់​កម្ទេច​ទីតាំង​នេះ​។ កងទ័ព​អ៊ុយ​ក្រែ​ន​ក៏​រាយការណ៍​ដែរ​ ពី​បណ្ដាជន​រង​គ្រោះ​។

មូលដ្ឋាន​យោធា​នេះ​ស្ថិត​នៅ​ចម្ងាយ​៤០​គីឡូម៉ែត្រ​ភាគ​ពាយ័ព្យ​ក្រុង​ LVIV ​ជាទី​ក្រុង​ធំ នា​ភាគ​ខាងលិច​អ៊ុយ​ក្រែ​ន កន្លែង​ដែល​មនុស្ស​កាន់តែ​ច្រើន​រត់​ភៀសខ្លួន​ទៅ​កាន់់​ទីនោះ ព្រមទាំង​ក៏​ជា​កន្លែង​ដែល​ប្រទេស​នានា​ដក​ស្ថានទូត​ពួក​គេ​មក​កាន់​ទីនោះ​ដែរ ដោយ​យល់​ថា​ក្រុង​នេះ​មាន​សន្តិសុខ​។

ម្យ៉ាងវិញទៀត​អភិបាលក្រុង IVANO -FRANKIVSK ស្ថិត​នៅ​ចម្ងាយ​១០០​គីឡូម៉ែត្រ​ខាងត្បូង​ក្រុង​LVIV​អះអាង​ថា ​ព្រ​លាន​យន្តហោះ​ក្រុង​នេះ រង​ការ​វា.យប្រហា.រ​កាលពី​ថ្ងៃ​ទី​១៣ ខែ​មីនា បណ្ដាល​ឲ្យ​រង​ការ​កម្ទេច​ធ្ងន់ធ្ងរ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ