ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមការងារ​នៃ​មន្ទីរ​ផែនការ​ខេត្ត​ចុះ​ជំរឿន​អង្គភាព​សេដ្ឋកិច្ច​ជាង​១​ម៉ឺន​ទីតាំង

2 ឆ្នាំ មុន
  • ស្វាយរៀង

អង្គភាព​សេដ្ឋកិច្ច​ចំនួន ១៦.២២៣​ទីតាំង ស្មើនឹង​៦៨% ត្រូវ​បាន​គណៈក​ម្មា​ធិ​ការ​ជំរឿន​ខេត្ត​ចុះ​ធ្វើ​ជំរឿន ខណៈ​ដែល​ទី​តាំង​ខ្លះ​ត្រូវ​បាន​បិទទ្វារ​មិន​បាន​សម្ភាសន៍ ដោយ​ម្ចាស់​មូលដ្ឋាន​ប្រឈម​ទៅ​នឹង​វិជ្ជមាន​ជំងឺ​កូ​វី​ដ-១៩

ខេត្តស្វាយរៀង ៖ អង្គភាព​សេដ្ឋកិច្ច​ចំនួន ១៦.២២៣​ទីតាំង ស្មើនឹង​៦៨% ត្រូវ​បាន​គណៈក​ម្មា​ធិ​ការ​ជំរឿន​ខេត្ត​ចុះ​ធ្វើ​ជំរឿន ខណៈ​ដែល​ទី​តាំង​ខ្លះ​ត្រូវ​បាន​បិទទ្វារ​មិន​បាន​សម្ភាសន៍ ដោយ​ម្ចាស់​មូលដ្ឋាន​ប្រឈម​ទៅ​នឹង​វិជ្ជមាន​ជំងឺ​កូ​វី​ដ-១៩ ។

លោក ថោ​ង សា​មាន ប្រធាន​មន្ទីរ​ផែនការ​ខេត្ត បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ទី​១២ ខែមីនា ឆ្នាំ​២០២២​ថា ក្រុមការងារ​ជំរឿន​​អង្គភាព​សេដ្ឋកិច្ច​នៃ​មន្ទីរ​ផែនការ​ខេត្ត បាន​ដំណើរការ​ជំរឿន​ក្រុម​អាជីវករ​និង​អង្គភាព​សេដ្ឋកិច្ច​ក្នុង​ខេត្ត ចាប់ពី​ថ្ងៃ​ទី​១ រហូត​មក​ដល់​ថ្ងៃ​ទី​១១ ខែមីនា ឆ្នាំ​២០២២ ក្រុមការងារ​ជំរឿន​ចុះ​ធ្វើ​ជំរឿន​អង្គភាព​សេដ្ឋកិច្ច​បាន​ចំនួន​១៦.២២៣​ទីតាំង នៅ​៨​ស្រុក​-​ក្រុង ៨០​ឃុំ​-​សង្កាត់ ៦៩០​ភូមិ ស្មើនឹង ៦៨% ។

លោក​បន្ត​ថា ការងារ​ជំរឿន​នា​ពេល​បច្ចុប្បន្ន​បាន​ប្រឈម​ខ្លះ​ៗ ខណៈ​ដែល​អង្គភាព​សេដ្ឋកិច្ច មួយ​ចំនួន​ត្រូវ​បាន​បិទទ្វារ ផ្អាក​ធ្វើ​សកម្មភាព​លក់ដូរ ដោយ​ម្ចាស់​មូលដ្ឋាន​បាន​រង​វិជ្ជមាន​ជំងឺ​កូ​វី​ដ​-១៩ ហើយ​មិន​បាន​ចូល​មក​ផ្ដល់​បទ​សម្ភាសន៍​ដល់​ក្រុមការងារ ។

ជុំវិញ​ការងារ​ជំរឿន​សេដ្ឋកិច្ច ក្នុង​នាម​ប្រធាន​មន្ទីរ​ផែនការ​ខេត្ត លោក ថោ​ង សា​មាន បាន​អំពាវនាវ​ដល់​ម្ចាស់​មូលដ្ឋាន​អាជីវកម្ម ក្រុម​អាជីវ​ករ​ទាំងអស់ ត្រូវ​សហការ​ផ្តល់​បទ​សម្ភាសន៍​ពី​ចំណូ​ល​ចំណាយ ដើម្បី​ឱ្យ​ក្រុមការងារ​ទទួល​បាន​ព័​ត៌​មាន​ច្បាស់លាស់ និង​ធ្វើ​ផែនការ​ដាក់​ជូន​ក្រសួង រៀបចំ​ធ្វើ​ផែនការអភិវឌ្ឍន៍​សេដ្ឋកិច្ច ដោយ​ធានា
រក្សា​ការ​សម្ងាត់​ពី​ការ​ចំណាយ​និង​ចំណូល​របស់​បងប្អូន​ប្រជាពលរដ្ឋ និង​សហគ្រាស​នានា​ទូ​ទាំង​ខេត្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ