ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងជំនាញ​បា្រប់ឲ្យប្រយ័ត្នរន្ទះ​និងខ្យល់កន្រ្តាក់​ចាប់ពីថ្ងៃនេះ​ដល់ថ្ងៃទី២៨សីហា

7 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ ប្រព័ន្ឋសម្ពាធទាបមួយបានបន្តលាត​សន្ឋឹងដល់សមុទ្រចិនខាងត្បូង​​និងកំពុងបង្កើនឥទ្ឋិពល​មក​លើ​ព្រះរាជាណា​

រាជធានីភ្នំពេញ​ ៖ ប្រព័ន្ឋសម្ពាធទាបមួយបានបន្តលាត​សន្ឋឹងដល់សមុទ្រចិនខាងត្បូង​​និងកំពុងបង្កើនឥទ្ឋិពល​មក​លើ​ព្រះរាជាណា​ចក្រកម្ពុជា​ ដែលធ្វើឲ្យតំបន់មានសមុទ្រអាច​នឹងមានភ្លៀងបន្តធ្លាក់ពីបង្គួរទៅច្រើន ​ចំណែកតំបន់វាលទំនាប និងខ្ពង់រាប ​អាចនឹង​មានភ្លៀងធ្លាក់​រាយប៉ាយពីបង្គួរទៅច្រើន ។

នេះបើយោងតាម​ការព្យាករណ៍អាកាសធាតុរបស់​ក្រសួងធនធានទឹកនិងឧតុនិយម​របស់ប្រទេសកម្ពុជា​ដែលចេញផ្សាយ​ជាសាធារណៈ​​នៅប៉ុន្មាននាទីមុននេះ ។

ជាមួយគ្នានេះដែរ​ក្រសួងធនធានទឹកនិង​ឧតុនិយមក៍បានប្រកាសឲ្យមាន​ការប្រុងប្រយ័ត្នបាតុភូតធម្មជាតិ រន្ទះនិងខ្យល់កន្រ្តាក់​អំឡុង​ពេលមានភ្លៀង​ចាប់ពីថ្ងៃទី២៣ដល់ថ្ងៃទី២៨ ​សីហា និងតំបន់ឆ្នរនិងលើផ្ទៃសមុទ្រ​ខ្យល់បោកបក់ខ្លំាង​និងរលកសមុទ្រខ្ពស់ៗ​ចាប់ពីថ្ងៃទី២៥ដល់​ថ្ងៃទី២៨​ សីហា ២០១៦ ៕