ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដល់.ក! ​កា.ប់ចាក់​គ្នា​រាល់​យប់

7 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ​ ៖ ​​២​ករណី​ថ្មីទៀត បាន​​កើត​ឡើងជា​ថ្មី​នៅ​យប់​ថ្ងៃ​ទី​២២ ​ឈាន​ចូល​ព្រឹក​ថ្ងៃ​ទី​២៣ ​សីហា​ ២០១៦ ស្ថិតលើ​ទឹក​ដី​កាស៊ីណូ​ផ្កាយ​៥ ក្នុង​ភូមិ​ក្បាលស្ពាន​១ ​សង្កាត់​ប៉ោយប៉ែត ​​ក្រុង​ប៉ោយ​ប៉ែ​ត​ ខណៈ​​ក្រុម​ស្ទាវ​ដេញ​កា.ប់​គ្នា​ដូច​រឿងកុន​​ ហើយ​ត្រូវ​សមត្ថ​កិច្ច​ប្រមូល​បាន​តែ​ម៉ូតូ​ និង​ដាវ​សាមូរ៉ៃ​​នៅ​កន្លែង​កើតហេតុ​ប៉ុណ្ណោះ ។

ខេត្តបន្ទាយមានជ័យ​ ៖ ​​២​ករណី​ថ្មីទៀត បាន​​កើត​ឡើងជា​ថ្មី​នៅ​យប់​ថ្ងៃ​ទី​២២ ​ឈាន​ចូល​ព្រឹក​ថ្ងៃ​ទី​២៣ ​សីហា​ ២០១៦ ស្ថិតលើ​ទឹក​ដី​កាស៊ីណូ​ផ្កាយ​៥ ក្នុង​ភូមិ​ក្បាលស្ពាន​១ ​សង្កាត់​ប៉ោយប៉ែត ​​ក្រុង​ប៉ោយ​ប៉ែ​ត​ ខណៈ​​ក្រុម​ស្ទាវ​ដេញ​កាប់​គ្នា​ដូច​រឿងកុន​​ ហើយ​ត្រូវ​សមត្ថ​កិច្ច​ប្រមូល​បាន​តែ​ម៉ូតូ​ និង​ដាវ​សាមូរ៉ៃ​​នៅ​កន្លែង​កើតហេតុ​ប៉ុណ្ណោះ ។

ករណី​ទី​​១​បាន​​កើតឡើង​នៅ​ម៉ោងជាង​០៨​យប់ថ្ងៃទី២២ ​សីហា​ ដោយ​មិនដឹង​មូលហេតុ​ទេ​រវាង​​គូ​​ជម្លោះ​នោះ​ ​ព្រោះ​បាន​រត់គេច​ខ្លួន​អស់​ បន្សល់​ទុក​​ម៉ូតូ​ម៉ាក​​សង់​​មួយ​​គ្រឿង​ ពណ៌​ក្រហម​ គ្មាន​ស្លាក​លេខ​ ​​និងដាវ​សាមូរ៉ៃ១ដើម​ ។

​ដោយឡែក​ ករណី​ទី​២​ កើតឡើង​វេលា​ទៀប​​ភ្លឺ​ម៉ោង​ជិត​៤​ព្រឹក​ថ្ងៃ​ទី២៣ សីហា​ មនុស្ស​មួយ​​ក្រុម​ផ្សេង​ទៀត បាន​​ដេញ​វាយ​គ្នា​នៅ​ប្លុក​​កាស៊ីណូ​ដដែល​នេះ​ ប្រជា​ការពារ​ភូមិ​បាន​​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់ រួមទាំង​​ម៉ូតូ​ម៉ាក​សង់​ស៊េរី​ឆ្នាំ​2010​មួយ​គ្រឿង​ ។ ពេល​កំពុង​ជិះ​ចេញពី​ទឹកដី​កាស៊ីណូ​ ប្រគល់​​ទៅ​ឱ្យ​​សមត្ថកិច្ច​ ប៉ុន្តែ​ដោយសារ​ការ​សួរនាំ​រក​ជន​រង​គ្រោះ​មិនឃើញ​ ។

ម្យ៉ាង​ពួក​គេ​បដិសេធ​ន៍ថា​ មិន​ជាប់​ពាក់ព័ន្ធ​ សមត្ថកិច្ច​ក៏​​បាន​អប់រំ​នៅ​​​កន្លែង​ថា មិន​ត្រូវ​ដើរ​លេង​ហួសពេល ​បន្ទាប់​មក​ឲ្យ​ពួក​គេ​ត្រឡប់​​ទៅ​លំនៅ​ឋាន​វិញ​។

យ៉ាងណា​ក៏ដោយ នៅ​យប់​កើតហេតុ​នោះ ​គេ​ឃើញ​លោក​ឧត្តម​សេនី​យ៍​ទោ ​អាត់​ ខែ​ម​ ស្នងការ​នគរបាល​ខេត្ត​ បាន​ដឹកនាំ​កម្លាំង​ក្រោម​ឱវាទ​ សហការ​​ជាមួយ​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ​ រួម​ទាំង​នគរបាល​ការពារ​ព្រំដែន​គោក​លេខ៩១១, ​សន្តិសុខ​កាស៊ីណូ​ចុះ​ដល់​​កន្លែង​កើតហេតុ​ ដើម្បី​ល្បាត​ការពារ ​និង​ទប់ស្កាត់​រាល់​បទល្មើស ​ក៏​ដូច​ជា​កា​ការពារ​សន្តិសុខ​ជូន​ប្រជាពលរដ្ឋ​ស្ទើរ​មួយ​យប់​ទល់​ភ្លឺ​ផង​ដែរ ។