ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​នាំ​ចេញ​របស់​អាស៊ី​ធ្លាក់​ចុះ ខណៈ​តម្រូវការ​សកល​ទន់ខ្សោយ

7 ឆ្នាំ មុន

ប្រទេស​សិង្ហ​បុរី ៖ ក្រុមហ៊ុននាំចេញ​របស់​សិង្ហ​បុរី​បាន​ចាប់ផ្តើម​ជួប​ការ​លំបាក​នៅ​ក្នុង​ត្រីមាស​ទី​៣ ប៉ុន្តែ​សញ្ញា​មួយទៀត​បញ្ជាក់​ថា ការ​នាំ​ចេញ​របស់​អាស៊ី​នៅ​តែ​ធ្លាក់​ចុះ ស្រប​ពេល​ដែល​តម្រូវការ​ជាស​កល

ប្រទេស​សិង្ហ​បុរី ៖ ក្រុមហ៊ុននាំចេញ​របស់​សិង្ហ​បុរី​បាន​ចាប់ផ្តើម​ជួប​ការ​លំបាក​នៅ​ក្នុង​ត្រីមាស​ទី​៣ ប៉ុន្តែ​សញ្ញា​មួយទៀត​បញ្ជាក់​ថា ការ​នាំ​ចេញ​របស់​អាស៊ី​នៅ​តែ​ធ្លាក់​ចុះ ស្រប​ពេល​ដែល​តម្រូវការ​ជាស​កល​មាន​ភាព​ទន់ខ្សោយ ។

យោង​តាម​ទិន្នន័យ​ដែល​ចេញផ្សាយ​កាលពី​ថ្ងៃ​ពុធ​បង្ហាញ​ថា ការ​នាំ​ចេញ​ទំនិញ​ក្នុងស្រុក​មិនមែន​ប្រេង​ពី​ប្រទេស​សិង្ហ​បុរី ដែល​ជា​តំបន់​មួយ​ក្នុង​ចំណោម​តំបន់​សូចនាករ​នៃ​ការ​ធ្វើ​ពាណិជ្ជកម្ម បាន​ធ្លាក់​ចុះ​១០,៦%​ក្នុង​ខែកក្កដា ធៀប​នឹង​ឆ្នាំ​មុន ។ វា​បាន​ធ្លាក់​ចុះ​២,៥% ឆ្ងាយ​ជាង​ការ​រំពឹង​ទុក​របស់​អ្នក​សេដ្ឋកិច្ច ។

ការ​ធ្លាក់​ចុះ​នេះ​ភាគច្រើន​បណ្តាល​មក​ពី​ការ​នាំ​ចេញ​គ្រឿង​អេ​ឡិ​ក​ត្រូ​និក និង​ប្រេងឥន្ធនៈ​គីមី​ធ្លាក់​ចុះ ។ ការ​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​កំពូល​ទាំង​១០​បាន​ធ្លាក់​ចុះ និង​រក្សា​ទុក​សម្រាប់​សហភាព​អឺរ៉ុប ។

ចំណែក​ការ​នាំ​ចេញ​របស់​កូរ៉េ​ខាងត្បូង​ក៏​បាន​ធ្លាក់​ចុះ​១០,២%​ក្នុង​ខែកក្កដា​ផង​ដែរ ធៀប​នឹង​ឆ្នាំ​មុន វា​បាន​ធ្លាក់​ចុះ​១៩​ខែ​ជាប់​ៗ​គ្នា ។ តួលេខ​នេះ គឺ​អាក្រក់​ជាង​ការ​ព្យាករ​ជា​មធ្យម​របស់​ទីផ្សារ​ចំនួន​៧% ។

ទន្ទឹម​នឹង​នេះ​ដែរ ការ​នាំ​ចេញ និង​ការ​នាំ​ចូល​របស់​ចិន​បាន​ធ្លាក់​ចុះ​ច្រើន​ជាង​ការ​រំពឹង​ទុក​កាលពី​ខែ​មុន ដែល​នេះ​បង្ហាញ​ពី​ភាព​ទន់ខ្សោយ​ទាំង​តម្រូវការ​ខាងក្រៅ និង​ក្នុង ស្រុក។

ការ​នាំ​ចេញ​ជា​សសរស្តម្ភ​សេដ្ឋកិច្ច​សំខាន់​ណាស់​នៅ​ទូ​ទាំង​តំបន់ ដែល​វា​ត្រូវ​បាន​រង​ផល​ប៉ះពាល់​ដោយសារ​ការ​ធ្លាក់​ចុះ​នៃ​ពាណិជ្ជកម្ម​ពិភពលោក ចាប់តាំងពី​មាន​វិបត្តិ​ហិរញ្ញ វត្ថុ ។

មុន​ពេល​មាន​វិបត្តិ​ហិរញ្ញវត្ថុ​នៅ​ឆ្នាំ​២០០៩ គោលការណ៍​អនុវត្ត​បាន​បង្ហាញ​ថា ពាណិជ្ជកម្ម​ពិភពលោក​បាន​កើនឡើង​២​ដង​នៃ​អត្រា​សេដ្ឋកិច្ច​ពិភពលោក ។ ទោះជា​យ៉ាងណា ចាប់តាំងពី​ឆ្នាំ​២០១២ ពាណិជ្ជកម្ម​បាន​កើនឡើង​យឺត​ជាង​សេដ្ឋកិច្ច​សកល ។

បណ្តា​ប្រទេស​ធំ​ៗ​ដូច​ជា សហរដ្ឋអាមេរិក ចិន ជប៉ុន និង​តំបន់​ចាយប្រាក់​អឺ​រ៉ូ បាន​ព្យាយាម​ដោះស្រាយ​ធ្វើ​កំណែទម្រង់​នឹង​ការ​ងើបឡើង​វិញ​នៃ​ការ​ធ្លាក់​ចុះ​សេដ្ឋកិច្ច ខណៈ​តម្រូវការ​សកល​បាន​ជះ​ឥទ្ធិពល​ដែល​បង្ក​ឲ្យ​មានការ​ធ្លាក់​ចុះ​ផ្នែក​ពាណិជ្ជកម្ម ។

ប៉ុន្តែ​អ្នក​សេដ្ឋកិច្ច​មួយ​ចំនួន​បាន​ចង្អុលបង្ហាញ​ផង​ដែរ​ទៅ​លើ​កត្តា​រចនាសម្ព័ន្ធ​រយៈពេល​វែង​ដែល​វាស់វែង​លើ​វិស័យ​ពាណិជ្ជកម្ម​ពិភពលោក​។ ឧទាហរណ៍ ប្រទេស​ចិន​មាន​ទំនាក់ទំនង​តិច​ទៅ​នឹង​ពាណិជ្ជកម្ម​សកល ពីព្រោះ​ប្រទេស​នេះ​បាន​ផ្លាស់​ប្តូរ​ពី​សេដ្ឋកិច្ច​គំរូ​ដឹកនាំ​បែប​កំណើន​ឧស្សាហកម្ម ទៅ​ជា​រក​ការ​ប្រើប្រាស់​ទំនិញ និង​សេវាកម្ម ។
ចំពោះ​ប្រទេស​តូច​ដូច​ជា​សិង្ហ​បុរី ដែល​បាន​ពឹងផ្អែក​លើ​ពាណិជ្ជកម្ម ការ​ផ្លាស់​ប្តូរ​ទាំងនេះ​មាន​ន័យ​ថា ក្រុមហ៊ុននាំចេញ​នៃ​ប្រទេស​នេះ ត្រូវ​ពិនិត្យ​មើល​យ៉ាង​ជិត​ស្និទ្ធ​លើ​ប្រទេស​កំណើត​ខ្លួន​នៅ​ក្នុង​តំបន់​អាស៊ាន សម្រាប់​ទស្សនវិស័យ​កំណើនសេដ្ឋកិច្ច​រយៈពេល​វែង ។

ទន្ទឹម​នឹង​នេះ​ដែរ ការ​នាំ​ចេញ​ទំនិញ​ជា​ច្រើន​របស់​អាស៊ី ទំនងជា​មិន​សាបសូន្យ​ក្នុង​ពេល​ឆាប់​ៗ​នោះ​ទេ ៕