ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាពលរដ្ឋ​រាប់រយ​អ្នកតតាំងជាមួយ​កម្លាំង​សមត្ថកិច្ច ​ខណៈ​អាជ្ញាធរ​អនុវត្ត​វិធានការ​ដកហូត​ដី​បម្រុង​រដ្ឋ

2 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ ប្រជាពលរដ្ឋ​រាប់រយ​នាក់​បាន​លើកគ្នា តតាំង​មុខ​កងកម្លាំង​សមត្ថកិច្ច ខណៈ​ដែល​អាជ្ញាធរ​បាន​ចុះ​អនុវត្ត​វិធានការ​ដើម្បី​ដកហូត​ដី​បំ​រ៉ុ​ង​របស់​រដ្ឋ​ប្រគល់​ទៅ​អោយ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ធ្វើ​ជាម​ជ្ឃ​មណ្ឌល​ពិសោធន៍​ស្រាវជ្រាវ និង​អភិវឌ្ឍ​បច្ចេកទេស​ដំណាំ​សាកវប្បកម្ម និង​ដំណាំ​ឧស្សាហកម្ម​នា​ពេល​ខាង​មុខ​នេះ ។…

ខេត្តស្ទឹងត្រែង ៖ ប្រជាពលរដ្ឋ​រាប់រយ​នាក់​បាន​លើកគ្នា តតាំង​មុខ​កងកម្លាំង​សមត្ថកិច្ច ខណៈ​ដែល​អាជ្ញាធរ​បាន​ចុះ​អនុវត្ត​វិធានការ​ដើម្បី​ដកហូត​ដី​បំ​រ៉ុ​ង​របស់​រដ្ឋ​ប្រគល់​ទៅ​អោយ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ធ្វើ​ជាម​ជ្ឃ​មណ្ឌល​ពិសោធន៍​ស្រាវជ្រាវ និង​អភិវឌ្ឍ​បច្ចេកទេស​ដំណាំ​សាកវប្បកម្ម និង​ដំណាំ​ឧស្សាហកម្ម​នា​ពេល​ខាង​មុខ​នេះ ។

ផ្ទៃដី​បំ​រ៉ុ​ង​រដ្ឋ​ខាងលើ មាន​ទំហំ​ជិត​២​ពាន់​ហិច​តា ស្ថិត​ក្នុងភូមិ​បាន​ប៊ុ​ង ឃុំ​ភ្លុក ស្រុក​សេ​សាន រាជរដ្ឋាភិបាល​បាន​កំណត់ និង​ផ្តល់​ជូន​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ។ តែ​ប្រជាពលរដ្ឋ​បាន​ចូល​កាប់​រានទន្ទ្រាន​វាទ​យក​ធ្វើ​កម្ម​សិទ្ធ អ្នកខ្លះ​ចាប់​ឆ្កា រួច​បង្កក​ដី​ចោល​អ្នកខ្លះ​ក៏​បាន​ដាំ​ដំណាំ ។ ដោយ​ពួក​គាត់​មិន​យល់ព្រម​ប្រគល់​ផ្ទៃដី​នោះ​អោយ​អាជ្ញាធរ​តាម​ការ​សម្របសម្រួល បែរជា​លើកគ្នា​មក​តតាំង​យកឈ្នះ​ចាញ់​ជាមួយ​អាជ្ញាធរ​ទើប​ស្នើ​សុំ​អន្តរាគមន៍​ពី​កងកម្លាំង​សមត្ថកិច្ច ។

ដោយ​យោង​តាម​ស្ថាន​ការ​កាន់តែ​ក្តៅ​ក្នុង​ប្រ​តិ​បត្ត​ការ​នោះ ក្រុម​ការ​រងារ​ថ្នាក់​ជាតិ និង​ខេត្ត​បាន​សម្រេច​បង្កើត​ក្រុមការងារ​ដែល​សហការ​ជាមួយ​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ រួម​ទាំង​កម្លាំងប្រដាប់អាវុធ អាជ្ញាធរ​ពាក់ព័ន្ធ​ចុះ​ទៅ​អនុវត្ត​ច្បាប់​បន្ថែម បើ​គិត​មក​ត្រឹម​ព្រឹក​ថ្ងៃ​ទី​១២ ខែមីនា ២០២២ មាន​រយៈពេល​៣​ថ្ងៃ ។

លោក ទុំ នី​រ៉ូ ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ អោយ​ដឹង​ថា កម្លាំង​សមត្ថកិច្ច​បាន​ដកថយ​មួយ​ជំហាន​សិន ដើម្បី​បញ្ជៀ​សការ​ប្រឈម​ដាក់​គ្នា ដើម្បី​រក​ដំណោះស្រាយ​ល្អ​ប្រសើរ ។ លោក​បន្ត​ថា ដី​ជិត​២០០០​ហិ​កតា​នោះ ជា​ដី​ដែល​បាន​ចុះបញ្ជី​មាន​ប្លង់​រឹង​ស្របច្បាប់ ដែល​ជា​ផ្ទៃដី ក្រសួងកសិកម្ម​សាងសង់​ជាម​ជ្ឃ​មណ្ឌល​ពិសោធន៍ ស្រាវជ្រាវ និង​អភិវឌ្ឍ​បច្ចេកទេស​ដំណាំ​សាកវប្បកម្ម និង​ដំណាំ​ឧស្សាហកម្ម ។ ផ្ទៃដី​នោះ​ត្រូវ​ប្រជាពលរដ្ឋ​លួច​កាប់​ទន្ទ្រាន នៅ​គ្រា​ដែល​ជំងឺ​កូ​វី​ដ​ផ្ទុះ​ឡើង​ខ្លាំង តែ​ពួក​គាត់​ទទួលស្គាល់​ថា ពេល​ដែល​ពួក​គាត់​កាប់​ឆ្កា គឺជា​ដី​ព្រៃរបស់​រដ្ឋ ។

លោក​បន្ថែម​ថា នៅ​ពេល​ដែល​ក្រសួង​ចាប់ផ្តើម​ឈូស​ឆាយ​អភិវឌ្ឍន៍ ប្រជាពលរដ្ឋ​គាត់​មក​តវ៉ា​ថា ដី​អ្នក​នេះ​អ្នក​នោះ ។ ហើយ​ពេល​នេះ​យើង​បាន​ដក​គ្រឿងចក្រ​ចេញពី​ទីនោះ ដើម្បី​រក្សា​សុវត្ថិភាព ។ លោក​ក៏​បាន​បញ្ជាក់​ថា ទោះបី​យ៉ាង​ផ្ទៃដី​នោះ​នៅ​តែ​ជា​ដី​របស់​ក្រសួងកសិកម្ម​ដែល​ត្រូវ​តែ​រៀបចំ តែ​គ្រាន់​ដកថយ​រក​ដំណោះស្រាយ​បន្តិច​សិន ។

លោក ជា ថា​វរិ​ទ្ធ អភិបាលរង​ខេត្ត​ទទួល​បន្ទុក​ដីធ្លី​ឲ្យ​ដឹង​ថា ដី​បំ​រ៉ុ​ង​របស់​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ស្ថិត​ក្នុងភូមិ​បាន​ប៊ុ​ង ឃុំ​ភ្លុក ស្រុក​សេ​សាន ត្រូវ​បាន​ក្រុម​ប្រជាពលរដ្ឋ​លួច​ទន្ទ្រាន​កាន់កាប់​នា​បច្ចុប្បន្ន ជា​ដី​ដែល​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ មាន​ប្លង់​កាន់កាប់​ស្របច្បាប់​ត្រឹមត្រូវ ហើយ​ដី​បំ​រ៉ុ​ង​នេះ ក្រសួងកសិកម្ម​មាន​គម្រោង​រៀបចំ​ជា​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ពិសោធន៍​ពូជ​ដំណាំ​កសិកម្ម ។

លោក​បន្ត​ថា ដី​បំ​រ៉ុ​ង​របស់​ក្រសួងកសិកម្ម រុក្ខ​ប្រមាញ់ និង​នេសាទ​មាន​ទំហំ​១៩១៤,២៣៦៧​ហិ​កតា កន្លង​មក​អាជ្ញាធរ​ខេត្ត និង​ក្រសួង​ក៏​ធ្លាប់​បាន​សហការ​គ្នា​ចុះ​ទៅ​ជួប​ស្វែងរក​ដំណោះស្រាយ និង​ហាមឃាត់​កុំ​ឲ្យ​ក្រុម​អនាធិបតេយ្យ​ចូល​ទន្ទ្រាន​កាន់កាប់​ដោយ​ខុសច្បាប់​នៅ​ក្នុង​តំបន់​នោះ​ម្តង​ហើយ ប​ន្តែ​ជនខិលខូច​ទាំងនេះ​នៅ​តែ​បន្ត​ទន្ទ្រាន​កាន់កាប់​មិន​ព្រម​ស្តាប់ ។

លោក សុវណ្ណ​ពិ​សេដ្ឋ អភិបាលស្រុក​សេ​សាន បាន​បញ្ជាក់​ថា​រយៈពេល​កន្លង​មក មន្ត្រី​ជំនាញ​ថ្នាក់​ខេត្ត និង​អាជ្ញាធរ​មូលដ្ឋាន​ភូមិ​ឃុំ​ស្រុក ធ្លាប់​បាន​ចុះ​អប់រំ​ណែនាំ​អោយ​បងប្អូន​យើង​បញ្ឈប់​ការ​កាប់​ទន្ទ្រាន និង​ធ្វើ​កិច្ចសន្យា​ប្រគល់​ដី​នោះ​មក​រដ្ឋ​វិញ​ជាមួយ​មន្ត្រី​ជំនាញ​ទៀត​ផង តែ​បងប្អូន​ខ្លះ​ក៏​បាន​ចាក់ចេញ ហើយ​បងប្អូន​ខ្លះ​ទៀត​ក៏​នៅ​តែ​បន្ត​គ្រប់គ្រង​បំពាន​កិច្ចសន្យា ។

អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម នៃ​ក្រសួងកសិកម្ម​រុក្ខា ប្រមាញ់​និង​នេសាទ លោក សា​ម៉េ​ង កែវ​មុនី​ន បាន​បញ្ជាក់​ថា នៅ​ពេល​រៀបចំ​រួចរាល់​ហើយ ម​ជ្ឃ​មណ្ឌល​ពិសោធន៍​ស្រាវជ្រាវ និង​អភិវឌ្ឍ​បច្ចេកទេស​ដំណាំ​សាកវប្បកម្ម និង​ដំណាំ​ឧស្សាហកម្ម​នេះ​មន្ត្រី​ជំនាញ​និង​ធ្វើការ​ស្រាវជ្រាវ​បណ្តុះ​ពូជ​ដំណាំ​ផ្នែក​ឧស្សាហកម្ម ដើម្បី​ផ្តល់​ផលប្រយោជន៍​ជូន​ប្រជាជន​ដែល​រស់នៅ​ក្នុង​តំបន់​ភូមិភាគ​ឦសាន​ក៏​ដូច​ជា នៅ​តាម​តំបន់​ខ្ពង់រាប​ផង​ដែរ ។

លោក សា​ម៉េ​ង កែវ​មុនី​ន បាន​បញ្ជាក់​ទៀត​ថា ដំណាំ​ឧស្សាហកម្ម​ទាំងនេះ មាន​ដូច​ជា ស្វាយចន្ទី កៅស៊ូ ម្នាស់ ពោត សណ្ដែក ល្ង ដំឡូង​មី ម្រេច ស្វាយ (​ស្វាយកែវ​រមៀត​) និង​ធុ​រេ​ន​ជាដើម ដែល​ជា​ដំណាំ​សម​ស្រប​សម្រាប់​ដាំ​ដុះ​នៅ​ក្នុង​តំបន់​នេះ ។

រហូត​មក​ទល់​ថ្ងៃ​ទី​១២ មីនា ២០២២​នេះ ប្រជាពលរដ្ឋ​នៅ​តែ​មិន​សុខចិត្ត​ចុះចាញ់ ជាមួយ​អាជ្ញាធរ និង​សមត្ថកិច្ច ហើយ​អាជ្ញាធរ និង​សមត្ថកិច្ច​ក៏​បាន​ដកថយ ដើម្បី​បញ្ជៀ​ស​អំពើ​ហិង្សា​កើតឡើង​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ