ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ម្នាក់​ស្លា.ប់ ភ្ញាក់ផ្អើល​ទាំង​ព្រឹក​នៅ​ទួល​សង្កែ​២

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​ឲ្យ​ដឹង​ជំហាន​ដំបូង​មក​ថា ស្ត្រី​ម្នាក់​បាន​ស្លា.ប់ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ជិតខាង នៅ​វេលា​ម៉ោង​៥​ព្រឹក​ថ្ងៃ​ទី​២៣ សីហា ២០១៦

រាជធានី​ភ្នំពេញ ៖ បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​ឲ្យ​ដឹង​ជំហាន​ដំបូង​មក​ថា ស្ត្រី​ម្នាក់​បាន​ស្លាប់ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ជិតខាង នៅ​វេលា​ម៉ោង​៥​ព្រឹក​ថ្ងៃ​ទី​២៣ សីហា ២០១៦ នៅផ្ទះ​លេខ​៤៦៣ ក្រុម​៤ ភូមិ​គង្គា​ផុស សង្កាត់​ទួល​សង្កែ​២ ខណ្ឌ​ប្ញ​ស្សី​កែវ ។

ស្ត្រី​ដែល​ស្លាប់​ឈ្មោះ ភាព អាយុ​២៨​ឆ្នាំ មាន​ប្តី​ឈ្មោះ ទុន កែ អាយុ​៤៤​ឆ្នាំ ជា​កម្មករ​សំណង់ ។

បើ​តាម​ប្តី​ស្ត្រី​ដែល​ស្លាប់​បាន​អះអាង​ថា ប្រ​ព​ន្ឋ​របស់​ខ្លួន​ស្លាប់​ដោយ​គាំងបេះដូង ព្រោះ​នៅ​មុន​ពេល​កើតហេតុ ប្រ​ព​ន្ឋ​របស់​ខ្លួន​មាន​អាកា​រៈ​តឹងទ្រូង ហើយ​ខ្លួន​(​ប្តី​) ក៍បាន​រឹត​ទ្រូង​ឲ្យ ហើយ​ស្ទះ​ស្លាប់​តែ​ម្តង ។

បើ​តាម​សាក្សី​ដែល​គេ​ឃើញ​សភាព​សព​បាន​ដាក់​ការ​សង្ស័យ​ថា អាច​ប្តី​ប្រើ​ហិង្សា​វាយ​សម្លាប់ ព្រោះ​នៅ​លើ​សាកសព​មាន​ស្នាម​ជាំភ្នែក ហើយ​កាលពី​យប់​ថ្ងៃ​ទី​២២ សីហា គេ​ឮ​សំឡេង​ស្ត្រី​ដែល​ស្លាប់​បាន​ស្រែក​ឲ្យ​គេ​ជួយ​ដោយសារ​ប្តី​វាយ​ធ្វើបាប​និង​ច្របាច់​.​ក ។ យ៉ាងណា​ក៍ដោយ​ប្តី​បាន​ទទួលស្គាល់​ថា ពួក​គេ​ទាំង​ពីរ​តែងតែ​ឈ្លោះប្រកែក​គ្នា​ជា​ញឹកញាប់​ដោយសារ​ភ្លើង​ប្រចណ្ឌ​ពេល​ខ្លួន​ផឹក​ស្រវឹង និង​បាន​ប្រើ​ហិង្សា​ដែរ ប៉ុន្តែ​មិន​ធ្ងន់ធ្ងរ​នោះ​ទេ ហើយ​អះអាង​ថា​ការ​ស្លាប់​របស់​ប្រ​ព​ន្ឋ​ខ្លួន​នេះ​ពិតជា​ដោយសារ​គាំងបេះដូង​ប្រាកដ​មែន ។

បើ​តាម​សេចក្តីរាយការណ៍​បាន​បន្ត​ថា ប្តី​ធ្លាប់​មាន​ប្រ​ព​ន្ឋ​និង​កូន​មុន ហើយ​បាន​បាន​យក​ស្ត្រី​ឈ្មោះ ភាព ដោយ​មិន​បាន​រៀប​អាពាហ៍ពិពាហ៍​ត្រឹមត្រូវ​តាម​ប្រពៃណី​រយៈពេល​៨​ខែ​មក​ហើយ ។

នៅ​ពេល​នេះ សមត្ថកិច្ច​ជំនាញ​កំពុង​ធ្វើ​ពិនិត្យ​ធ្វើ​កោសល្យវិច័យ​សាកសព ដើម្បី​រក​ឲ្យ​ឃើញ​ថា​តើ​ស្ត្រី​ខាងលើ​ស្លាប់​ដោយសារ​មូលហេតុ​អ្វី​ពិតប្រាកដ មុន​ប្រគល់​ទៅ​ឲ្យ​គ្រួសារ​សព​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕