ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្លាំង​គយ​ចល័ត​តំបន់​៦ ចុះ​បង្ក្រាប​រថយន្ត​ស៊េរី​ទំនើប​អត់​ពន្ធ​ចំនួន​៦​គ្រឿង នៅខេត្ដក្រចេះ

2 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ ជំនាញ​ការិយាល័យ​ស្រាវជ្រាវ និង​បង្ក្រាប​អំពើ​រត់ពន្ធ​តំបន់​៦ សហការ​ជាមួយ​មន្ត្រី​គយ និង​រដ្ឋាករ​ខេត្តក្រចេះ មន្ត្រី​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្តក្រចេះ ដោយ​មានការ​សម្រក​សម្រួល​ពី​ព្រះរាជអាជ្ញា​ខេត្តក្រចេះ កាល​ថ្ងៃ​ទី​១១…

ខេត្តក្រចេះ ៖ ជំនាញ​ការិយាល័យ​ស្រាវជ្រាវ និង​បង្ក្រាប​អំពើ​រត់ពន្ធ​តំបន់​៦ សហការ​ជាមួយ​មន្ត្រី​គយ និង​រដ្ឋាករ​ខេត្តក្រចេះ មន្ត្រី​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្តក្រចេះ ដោយ​មានការ​សម្រក​សម្រួល​ពី​ព្រះរាជអាជ្ញា​ខេត្តក្រចេះ កាល​ថ្ងៃ​ទី​១១ ខែមីនា ឆ្នាំ​២០២២​កន្លង​ទៅ បាន​ចុះ​បង្ក្រាប​បាន​រថយន្ត​អត់​ពន្ធ​បាន​ចំនួន​០៦​គ្រឿង​នៅ​ខេត្តក្រចេះ ។

យោង​តាម​អនុសាសន៍​របស់​លោក គុណ ញឹ​ម រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី ទទួល​បន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា លើ​ករណី​ផុត​សុពលភាព​នៃ​ការ​បន្ធូរបន្ថយ​ប្រាក់​ពន្ធ​នាំ​ចូល​១០% ចំពោះ​រថយន្ត​ចង្កូត​ឆ្វេង ដែល​មាន​ស្រាប់​នៅ​ក្នុងស្រុក និង​ដោយ​មានការ​ចង្អុលបង្ហាញ​ពី លោក​អគ្គនាយករង និង​ជា​ប្រធាន​នាយកដ្ឋាន​បង្ការ និង​បង្ក្រាប​បទល្មើស​កន្លង​ទៅ ។

រថយន្ត​ស៊េរី​ទំនើប​អត់​ពន្ធ​ទាំង​៦​គ្រឿង ដែល​ជំនាញ​បង្ក្រាប​បាន​រួម​មាន ៖ ១ ៖ រថយន្ត​ម៉ាក Lexus 570 ចង្កូត​ឆ្វេង ពណ៌​ស ផលិត​ឆ្នាំ​២០១៤ ពាក់​ស្លាក​លេខ ភ្នំពេញ 2BA-4030 ។ ២៖ រថយន្ត​ម៉ាក Lexus Rx 350 ចង្កូត​ឆ្វេង ពណ៌​ស ផលិត​ឆ្នាំ​២០១១ ពាក់​ស្លាក​លេខ ភ្នំពេញ 2BA-8255 ។ ៣៖ រថយន្ត​ម៉ាក Lexus Rx 350 ចង្កូត​ឆ្វេង ពណ៌​ស ផលិត​ឆ្នាំ​២០១២ ពាក់​ស្លាក​លេខ ភ្នំពេញ 2AM-2848 ។ ៤៖ រថយន្ត​ម៉ាក TUNDRA ចង្កូត​ឆ្វេង ពណ៌​ស ផលិត​ឆ្នាំ​២០១៤ ពាក់​ស្លាក​លេខ ក្រចេះ 2C-7707​។ ៥៖ រថយន្ត​ម៉ាក Lexus Rx 400H ចង្កូត​ឆ្វេង ពណ៌​ស ផលិត​ឆ្នាំ​២០០៦ ពាក់​ស្លាក​លេខ ភ្នំពេញ 2AI-1501​។ ៦៖ រថយន្ត​ម៉ាក Lexus HS 250H ចង្កូត​ឆ្វេង ពណ៌​ទឹកប្រាក់ ផលិត​ឆ្នាំ​២០១០ ពាក់​ស្លាក​លេខ ខម​2-2812​។

បច្ចុប្បន្ន រថយន្ត​ទាំងអស់​បាន​នាំ​យក​មក​រក្សា​ទុកជា​បណ្តោះអាសន្ន នៅ​ទីតាំង​ឈរជើង របស់​គយ​ការិយាល័យ​ស្រាវជ្រាវ និង​បង្ក្រាប​អំពើ​រត់ពន្ធ តំបន់​៦​ពញាក្រែក ដើម្បី​ធ្វើ​កំណត់ហេតុ​ល្មើសច្បាប់​គយ ទៅ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ