ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោទ​អ្នក​ជិតខាង​ថា​មើលងាយ​ខ្លួន ទៅ​លួច​កា.ប់​ទាំង​កណ្ដាល​យប់

7 ឆ្នាំ មុន

ខេត្តកណ្ដាល ៖ បុរស​ម្នាក់​ត្រូវ​បាន​នគរបាល​ស្រុក​កោះធំ​ចាប់ខ្លួន បន្ទាប់​ពី​បាន​លួច​ចូល​ទៅ​ក្នុងផ្ទះ ហើយក​យ​កាំបិត​បុ័ងតោ កា.ប់​ទៅ​លើ​ស្ត្រី​ម្នាក់​រង​របួស​ច្រើន​កន្លែង គ្រា​ដែល​កំពុង​សម្រាន្ត​លក់

ខេត្តកណ្ដាល ៖ បុរស​ម្នាក់​ត្រូវ​បាន​នគរបាល​ស្រុក​កោះធំ​ចាប់ខ្លួន បន្ទាប់​ពី​បាន​លួច​ចូល​ទៅ​ក្នុងផ្ទះ ហើយក​យ​កាំបិត​បុ័ងតោ កាប់​ទៅ​លើ​ស្ត្រី​ម្នាក់​រង​របួស​ច្រើន​កន្លែង គ្រា​ដែល​កំពុង​សម្រាន្ត​លក់ កាលពី​ម៉ោង ១២​និង​៣០​នាទី រំលង​អា​ធ្រា​ត  ឈាន​ចូល​ថ្ងៃ​ទី​២២ ខែសីហា នៅ​ចំណុច​ផ្ទះ​ជន​រង​គ្រោះ ស្ថិត​ភូមិ​កោះ​ចាស់ ឃុំ​ព្រែក​ស្តី ស្រុក​កោះធំ ខេត្តកណ្ដាល​។ លោក​ឈឿ​ន ប៊ុ​ន​ឆ​ន អធិការ​នគរបាល​ស្រុក​កោះធំ​បានឱ្យ​ដឹង​ថា​ជនសង្ស័យ ដែល​បាន​ចាប់ខ្លួន ឈ្មោះ ឈឹ​ម ឈាង ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ទីលំនៅ​ភូមិ​កោះ​ចាស់ ឃុំ​ព្រែក​ស្ដី ស្រុក​កោះធំ​ខេត្តកណ្ដាល មុខរបរ​កម្មករ​។

ចំណែក​ជន​រង​គ្រោះ​ឈ្មោះ ស្រី សុខ​វង្ស ភេទ​ស្រី អាយុ​៥៦​ឆ្នាំ ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​ជាមួយ​គ្នា មុខរបរ​កសិករ  ត្រូវ​ជនសង្ស័យ កាប់​ដោយ​កាំបិត​បុ័ងតោ រង​របួស​ក្បាល​ផ្នែក​ខាងក្រោយ ៣​កន្លែង និង​លើ​ភ្នែក​ខាងឆ្វេង​១​កន្លែង​រង​របួសធ្ងន់​។ ប្រភព​ដដែល​បានឱ្យ​ដឹង​បន្ថែម​ថា ជន​រង​គ្រោះ និង​ជនសង្ស័យ​ជា​មនុស្ស​រស់នៅ​ជិតខាង​គ្នា ហើយ​មិន​ដែល​មាន​ទំនាស់​ទាស់ទែង​គ្នា​អ្វី​ឡើយ​។ ជន​រង​គ្រោះ​គឺជា​មនុស្ស​មានចិត្ត​ទូលាយ រាល់ពេល​មាន​ចំណីអាហារ គឺ​តែងតែ​ឲ្យ​ទៅ​ជនសង្ស័យ​ហូប​ចុក​ជា​ញឹកញាប់ ប៉ុន្តែ​ជនសង្ស័យ​មានគំនិត​ច្រណែន​នឹង​ជន​រង​គ្រោះ ដោយ​គិត​ថា​ជន​រង​គ្រោះ​មើលងាយ​ក្រុម​គ្រួសារ​ខ្លួន​។

លុះ​មក​ដល់​វេលា​កើតហេតុ​ខាងលើ នៅ​ពេល​ដែល​ជន​រង​គ្រោះ​កំពុង​តែ​សម្រាន្ត​លក់​ក្នុងផ្ទះ ក៏​ស្រាប់តែ​ជនសង្ស័យ លប​លួច​បើកទ្វារ ចូល​ទៅ​ក្នុងផ្ទះ​ជន​រង​គ្រោះ​ដោយ​ក្នុង​ដៃ​មាន​កាន់​កាំបិត​បុ័ងតោ​មួយ​ត្រៀម​រួច​ជា​ស្រេច រួច​កាប់​ទៅ​លើ​ជន​រង​គ្រោះជា​ច្រើន​កាំបិត​ចំ​ក្បាល​ផ្នែក​ខាងក្រោយ ៣​កន្លែង និង​ខាង​មុខ​លើ​ភ្នែក​មួយ​កន្លែង​បណ្តាល​ឲ្យ​រង​របួស​ជា​ទម្ងន់ ក៏​ផ្អើល​ឆោឡោ​ឡើង​ទាំង​យប់​។

ក្រោយ​ពី​បាន​ទទួល​ព័ត៌មាន​ពី​ក្រុម​គ្រួសារ​ជន​រង​គ្រោះ សមត្ថកិច្ច​នគរបាល​ជំនាញ​ស្រុក​សហ​ការណ៍​ជាមួយ​ប៉ុស្ដិ៍​បាន​ចុះ​ស្រាវជ្រាវ រហូត​កំណត់​មុខសញ្ញា​ជនសង្ស័យ និង​ចាប់​ឃាត់ខ្លួន​បាន​ជនសង្ស័យ​នៅ​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃ​ដដែល​។ បច្ចុប្បន្ន ជនសង្ស័យ និង​វត្ថុ​តាង​ត្រូវ​បាន​បញ្ជូន​មក​អធិការដ្ឋាន​នគរបាល​ស្រុក​កោះធំ ដើម្បី​សាកសួរ និង​កសាង​សំណុំរឿង​បន្ត​ចាត់ការ​តាម​នីតិវិធី​៕