ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំណុំរឿង​លោក មា​ជ សុ​វ​ណ្ណា​រ៉ា សាលា​ឧ​ទ្ឋ​រណ៍​នឹង​បើក​សវនាការ​នៅ​ព្រឹកស្អែក

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖ សំណុំរឿង​ប្រធាន​នាយកដ្ឋាន​ព័ត៌មាន​របស់​គណបក្ស​សង្គ្រោះ​ជាតិ លោក មា​ជ សុ​វ​ណ្ណា​រ៉ា និង​សកម្មជន គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​៧​នាក់​ផ្សេង​ទៀត នឹង​ត្រូវ​សាលា​ឧ​ទ្ឋ​រណ៍

រាជធានី​ភ្នំពេញ​៖ សំណុំរឿង​ប្រធាន​នាយកដ្ឋាន​ព័ត៌មាន​របស់​គណបក្ស​សង្គ្រោះ​ជាតិ លោក មា​ជ សុ​វ​ណ្ណា​រ៉ា និង​សកម្មជន គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​៧​នាក់​ផ្សេង​ទៀត នឹង​ត្រូវ​សាលា​ឧ​ទ្ឋ​រណ៍​លើកយក​មក​បើក​សវនាការ​នៅ​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​២៣ សីហា ២០១៦​។

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោកស្រី​មួរ សុខ​ហួរ បាន​ឲ្យ​ដឹង​ក្នុង​វេទិកា​នយោបាយ​ស្តី​ពី​ប្រព័ន្ធ​យុត្តិធម៌​និង​សិទ្ធិ​សេរីភាព នៅ​ស្នាក់​ការ​គណបក្ស​សង្គ្រោះ​ជាតិ​ថា នៅ​ថ្ងៃស្អែក​នេះ លោកមា​ជ សុ​វ​ណ្ណា​រ៉ា  និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជាប់​ពន្ធនាគារ​ដើម្បី​ទាមទារ​សិ​ទ្ឋិ​នៅ​ទីលាន​ប្រជាធិបតេយ្យ​នឹង​មក​សាលាឧទ្ធរណ៍ ។

លោកស្រី​បញ្ជាក់​ថា​« តុលាការ​ឧទ្ធរណ៍​នឹង​បើ​សវនាការ​លើ​សំណុំរឿង​លោក មា​ជ សុ​វ​ណ្ណា​រ៉ា និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​៧​នាក់​ទៀត ដែល​សាល​ដំបូង​រាជធានី​ភ្នំពេញ​ដាក់ទោស​ដាក់​ពន្ធនាគារ​ពី​៧​ឆ្នាំទៅ​២០​ឆ្នាំ គ្រាន់តែ​ពួក​គាត់​ទាមទារ​និង ធានា​ឲ្យ​មាន​សេរីភាព និង​ការ​បញ្ចេញមតិ នៅ​ទីលាន​ប្រជាធិបតេយ្យ​កាលពី​ថ្ងៃ​ទី​១៥ ក​ក្ដ​ដា ២០១៤ កន្លង​មក »​។

លោកស្រី មួរ សុខ​ហួរ បន្ត​ថា តុលាការ​កាត់ទោស​ឲ្យ​លោក មា​ជ សុ​វ​ណ្ណា​រ៉ា និង​សកម្មជន​មួយ​ចំនួន​ជាប់​ទោស​នោះ​គឺជា​អំពើ​អយុត្តិធម៌ ព្រោះថា​ក្នុង​ច្បាប់រដ្ឋធម្មនុញ្ញ សិទ្ធិ​បញ្ចេ​ក​ញ​មតិ​ត្រូវ​អនុញ្ញាត​ដោយ​ច្បាប់ ។ លោកស្រី ក៏​បាន​អំពាវនាវ​ដល់​សកម្មជន​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ចូលរួម​តាមដាន​ការ​សម្រេច​របស់​សាលាឧទ្ធរណ៍​នៅ​ព្រឹកស្អែក​ផង​ដែរ ។

នៅ​រសៀល​ថ្ងៃ​ចន្ទ​ដដែល​នេះ មិន​ទាន់​មាន​ប្រតិកម្ម​តប​ភ្លាម​ៗ​នៅឡើយ​ទេពី​មន្ត្រី​ក្រសួង​យុ​ត្តិ​ធ៌​ម និង មន្ត្រី​តុលាការ​ជុំវិញ​ការ​លើក​ឡើង​របស់​លោកស្រី​តំណាងរាស្ត្រ​គណ​បក្ស​ប្រឆាំង​ខាងលើ ។

គួរ​បញ្ជាក់​ថា​លោក មា​ជ សុ​វ​ណ្ណា​រ៉ា ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ​កាត់ក្តី​ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន​២០​ឆ្នាំ​ទាក់ទង​ការ​ប្រើ​អំពើ​ហិង្សា​នៅ​ទីលាន​ប្រជាធិបតេយ្យ​កាលពី​ថ្ងៃ​ទី​១៥ កក្កដា ដែល​បណ្ដាល​ឲ្យ​កង​សន្តិសុខ​និង​អ្នក​តវ៉ា​ជិត​៤០​នាក់​រង​របួស​ក្នុង​ការ​ប៉ះទង្គិច​គ្នា​ជាមួយ​ក្រុម​បាតុករ​ជា​អ្នកគាំទ្រ​បក្ស​សង្គ្រោះ​ជាតិ​។ ដោយឡែក​សកម្មជន​គណ​បក្ស​សង្គ្រោះ​ជាតិ​ចំនួន​៧​នាក់​ទៀត​តុលាការ​កាត់​ឲ្យ​ជាប់​ពន្ធនាគារ​ក្នុង​ម្នាក់​ៗ​ចាប់ពី​៥ ឆ្នាំ​ដល់ ៧​ឆ្នាំ ពាក់​ព័​ន្ឋ​នឹង​អំពើ​ហិង្សា​នៅ​ទីលាន​ប្រជាធិបតេយ្យ​ដូច​គ្នា​នេះ​៕