ខេត្ដកំពង់ឆ្នាំង ៖ ទឹកប្រាក់ចំនួន១៥៦ម៉ឺនរៀល និងគ្រឿងឧបភោគបរិភោគមួយចំនួន ដែលជាអំណោយដ៏ថ្លៃថ្លារបស់សប្បុរសជនរស់នៅរាជធានីភ្នំពេញ ត្រូវបាននាំយកទៅប្រគល់ដោយផ្ទាល់ដៃជូនលោកយាយទុរគតអាយុ៨១ឆ្នាំ ដែលកំពុងរស់យ៉ាងលំបាកជាមួយចៅប្រុសអាយុ១០ឆ្នាំ លើដីស្ថានីយរថភ្លើងរមាស ក្នុងភូមិស្រែតាជ័យ ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ។
ការប្រគល់អំណោយនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី២១ ខែសីហា បន្ទាប់ពីមានសេចក្តីអំពាវនាវរបស់លោកយាយតាមរយៈសារព័ត៌មានកោះសន្តិភាពដែលបានចុះផ្សាយកន្លងទៅ ។
លោក ហ៊ួត ជា នាយកក្រុមហ៊ុនផ្គត់ផ្គង់ សម្ភារសំណង់ថ្លែងថា ក្រោយពីបានទទួលព័ត៌មានពីលោកយាយ អ៊ូ យឿន អាយុ៨១ឆ្នាំ តាមរយៈសារព័ត៌មានកោះសន្តិភាព ដែលកំពុងរស់នៅយ៉ាងលំបាកដោយបានចៅប្រុសឈ្មោះ ឈិន វីរៈ ហៅចយ អាយុ១០ឆ្នាំ រៀនថ្នាក់ទី២ ដើររើសអេតចាយបានប្រាក់បន្តិចបន្តួច ទិញបាយសម្លចិញ្ចឹមលោកយាយនៅក្នុងខ្ទម សាងសង់លើដីស្ថានីយរថភ្លើងរួចមក រូបលោកនិងក្រុមគ្រួសារបានមូលមតិគ្នាប្រមូលថវិកា និងទិញគ្រឿងឧបភោគបរិភោគមួយចំនួនមកប្រគល់ជូនលោកយាយ។
អំណោយទាំងនោះបានការឧបត្ថម្ភពី ក្រុមហ៊ុន ហ៊ួត ជា និងបុគ្គលិក ទឹកប្រាក់ចំនួន៨០ម៉ឺនរៀល ម្ចាស់ហាង ហ៊ួត សុខគា ចំនួន២០ម៉ឺនរៀល ម្ចាស់ហាង ហ៊ួត គាម ចំនួន២០ម៉ឺនរៀល ម្ចាស់ហាង ម៉េង សិទ្ធិ ចំនួន៨ម៉ឺនរៀល ម្ចាស់ហាង រិទ្ធ ម៉ី ១២ម៉ឺនរៀល និងលោក សែម បូណាត ៤ម៉ឺនរៀល សរុបទឹកប្រាក់មានចំនួន ១៤៤ម៉ឺនរៀល។ ក្រៅពីនោះនៅមាន អង្ករ១០០គីឡូក្រាម មី១កេស ទឹកផ្លែឈើ១កេស ទឹកបរិសុទ្ធវីតាល់១កេស ទឹកដោះគោឆៅ២យួរ ត្រីខ២យួរ មុង១ កន្ទេល១ ភួយ១ មីកំប៉ុង៣យួរ និងផ្លែក្រូច១ផ្លូនផងដែរ ។
លោក ហ៊ួត ជា ក៏បានថ្លែងអំណរគុណដល់សារព័ត៌មានកោះសន្តិភាពដែលបានផ្តល់ព័ត៌មានពិតស្តីពីទុក្ខលំបាករបស់លោកយាយខាងលើនេះ ។ ក្នុងនាមលោកជាកូនខ្មែរមួយរូបនិងក្រុមគ្រួសារ តែងតែធ្វើបុណ្យចែកទានទៅគ្រប់ទីកន្លែងកន្លងមក ហើយនៅថ្ងៃទី២២ ខែសីហា លោកនិងក្រុមគ្រួសារទៅចូលរួមចែកអំណោយនៅស្រុកកោះដាច់ខេត្តកណ្តាលបន្តទៀត ដែលតាមការប្រមាណ ទឹកប្រាក់ដែលត្រូវចូលរួមចែកអំណោយនោះមានជាង២លានរៀល ។
ជាមួយគ្នានេះ ទឹកប្រាក់ចំនួន១២ម៉ឺនរៀលតាមរយៈកោះសន្ដិភាព ក៏ប្រគល់ជូនលោកយាយដែរ ដោយបានទទួលពីកញ្ញា ពេជ្រ នារី អនុប្រធាននាយកដ្ឋានសវនកម្មផ្ទៃក្នុងក្រសួងឧស្សាហកម្ម និងសិប្បម្ម លោកស្រី ពេជ ដារី និងលោកស្រី ពេជ្រ ម៉ាលីន ។
ក្នុងពេលនោះដែរ លោក គុយ ឡេង មេឃុំអភិវឌ្ឍន៍ បានមានប្រសាសន៍ថ្លែងអំណរគុណលោក ហ៊ួត ជា និងក្រុមគ្រួសារ ដែលបាននាំយកនូវអំណោយដ៏ច្រើនសន្ធឹកសន្ធាប់មកជូនលោកយាយ អ៊ូ យឿន ដែលកំពុងជួបការលំបាកខ្វះខាតក្នុងជីវភាពរស់នៅជាមួយចៅប្រុសយ៉ាងលំបាកនេះ សូមជូនពរដល់សប្បុរសជនទាំងអស់ដែលនាំយកអំណោយមកជូនលោកយាយក្នុងថ្ងៃនេះ ជួបនូវពុទ្ធពរទាំង៤ប្រការគឺ អាយុៈ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។
សូមរំឭកថា លោកយាយ អ៊ូ យឿន ត្រូវបានកូនស្រីគាត់ឈ្មោះ ប្រាក់ ដាវី ចេញទៅរកស៊ីហើយក៏បាត់រហូត ដោយបន្សល់ទុកកូនប្រុសម្នាក់ឈ្មោះ ឈិន វីរៈ ហៅចយ ឱ្យគាត់មើលថែ ដោយមិនដែលបានផ្តល់លុយកាក់មកឲ្យគាត់១រៀលឡើយ ។ លោកយាយបានធ្លាក់ខ្លួនពិការកាលពី២ឆ្នាំមុន ដោយសារធ្លាក់ពីលើគ្រែ ៕
រាជធានីភ្នំពេញ ៖ សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក(PATA) នឹងរៀបចំជំនួបធុរជនក្នុងវិស័យទេសចរណ៍ធំមួយនៅរាជធានីភ្នំពេញនិងខេត្តសៀមរាប ក្នុងខែមេសា ឆ្នាំ២០១៩ខាងមុខនេះ...
ខេត្តសៀមរាប ៖ ប្រជាពលរដ្ឋក្នុងមូលដ្ឋានភូមិស្វាយ ឃុំសរសស្ដម ស្រុកពួក តែងតែល្បីពីមាន់អាំងដែលជាស្នាដៃរបស់យាយលុន និងគ្រប់គ្នាសុទ្ធតែលាន់មាត់ថា «ឆ្លាញ់ជាប់មាត់...
រាជធានីភ្នំពេញ៖ អតីតអ្នកចម្រៀងមានឈ្មោះល្បីជំនាន់លោកប៊ុន ចាន់ថន គឺអ្នកនាងមាស សុម៉ាលី បានមកលេងស្រុកកំណើតរយៈពេល៣សប្តាហ៍ ដោយបច្ចុប្បន្នអ្នកស្រីរស់នៅអាមេ...
ប្រទេសជប៉ុន ៖ ទីភ្នាក់ងារស្រាវជ្រាវអវកាសជប៉ុន JAXA ដែលគ្រប់គ្រងលើបេសកកម្ម នៃការបញ្ជូនយានរ៉ូបូមួយ ទៅកាន់អាចម៍ផ្កាយធំមួយគូសបញ្ជាក់ថា រ៉ូបូអវកាសHAYABUSA2 កាលពីព្រឹក...
រាជធានីភ្នំពេញ ៖ រដ្ឋមន្ដ្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអះអាងថា ចាប់ពីខែមេសា ឆ្នាំ២០១៩ ខាងមុខតទៅ ប្រទេសជប៉ុននឹងបើកទីផ្សារទទួលពលករពីកម្ពុជា និង...
រាជធានីភ្នំពេញ ៖ មន្ត្រីអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រាប់ទៅប្រធានពេទ្យសត្វនៅតាមបណ្ដាខេត្ត-ក្រុងទូទាំង...
ប្រទេសអេស្ប៉ាញ ៖ ពួកអ្នកគាំទ្រឯករាជ្យនៅតំបន់កាតាឡូញអេស្ប្ក៉ាញ កាលពីថ្ងៃទី២១កុម្ភៈ បាននាំគ្នាធ្វើបាតុកម្មនិងកូដកម្មព្រមទាំងរាំងខ្ទប់ផ្លូវថ្នល់និង...
ទីក្រុងវ៉ាស៊ីនតោន ៖ លោកប្រធានាធិបតីដូណាល់ ត្រាំ (Donald Trump) របស់សហរដ្ឋអាមេរិកបានគំរាមកាលពីថ្ងៃទី២០ កុម្ភៈ ថា នឹងដាក់ពន្ធលើការនាំចូលយានយន្តពីអឺរ៉ុប ប្រសិនបើលោក...
ប្រទេសតួកគី ៖ អាជ្ញាធរតួកគីបានចេញបញ្ជាកាលពីថ្ងៃទី២២កុម្ភៈ ឲ្យចាប់ខ្លួនទាហាន២៩៥នាក់ សង្ស័យមានទំនាក់ទំនងជាមួយបណ្ដាញគ្រូប្រដៅសាសនា លោកFETHULLAH GULEN ដែលជាប់ចោទពី...
ខេត្តសៀមរាប ៖ បុរសម្នាក់ព្រោះតែខឹងឪពុកក្មេកស្តីបន្ទោស ខណៈឃើញខ្លួនចាប់ប្រពន្ធបង្ខាំងក្នុងផ្ទះ ស្រាប់តែទាញកាំបិតខ្វែវកាប់ឪពុកក្មេកគ្មានប្រណីដៃ បណ្តាលឱ្យដួល...
រាជធានីភ្នំពេញ ៖ យោងតាមរបាយការណ៍នាយកដ្ឋាននគរបាលចរាចរណ៍និងសណ្តាប់ធ្នាប់សាធារណៈឲ្យដឹងថា :គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃ២១ ខែកុម្ភៈ ឆ្នាំ២០១៩ កើតឡើង១០លើក...
រាជធានីភ្នំពេញ ៖ កម្លាំងនគរបាលផ្នែកប្រឆាំងគ្រឿងញៀន និងកម្លាំងនគរបាលផ្នែកអន្តរាគមន៏ខណ្ឌដង្កោដឹកនាំដោយលោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ បានចុះ...
ប្រទេសស៊ីរី-អាមេរិក ៖ ប៉ុន្មានសប្ដាហ៍ក្រោយការប្រកាស របស់លោកដូណាល់ត្រាំ ពីការដកកងទាហានអាមេរិកចេញពីស៊ីរី សហរដ្ឋអាមេរិក គូសបញ្ជាក់នាថ្ងៃទី២១កុម្ភៈថា...
ខេត្តមណ្ឌលគិរី ៖ ទីតាំងល្បែងស៊ីសងក្នុងចម្ការស្រល់មួយកន្លែង ស្ថិតនៅក្នុងភូមិពូត្រែង ឃុំដាក់ដាំ ស្រុកអូររាំង កំពុងបើកឲ្យជនជាតិខ្មែរចូលលេងម៉ាសេរីជា...
សម្បថគឺជាជំនឿបែបអរូបិយដែលបានចាក់ឫសយ៉ាងជ្រៅទៅក្នុងផ្នត់គំនិតរបស់ជនជាតិខ្មែរតាំងពីយូរលង់ណាស់មកហើយ និងកំពុងបន្តរីកសាយភាយនៅកម្ពុជា ទាំងអ្នកនយោបាយ និង...
ភាគច្រើននៃពួកយើងសុទ្ធតែធ្លាប់បានដឹងអំពីអត្ថប្រយោជន៍នៃការទទួលទានផ្លែត្របែកចំពោះសុខភាពរួចមកហើយ ប៉ុន្តែប្រហែលជាមិនធ្លាប់ឮទេថា ស្លឹកត្របែកក៏មានផ្ទុក...
រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់បានធ្វើសកម្មភាពឆបោកស្រាបៀរABC មួយកេសពីផ្ទះលក់ស្រាបៀរនិងភេសជ្ជៈមួយកន្លែង ហើយបានជិះម៉ូតូគេចខ្លួន ប៉ុន្តែត្រូវម្ចាស់ជិះម៉ូតូ...
រាជធានីភ្នំពេញ ៖ បុរសម្នាក់ជាអ្នកបើកបរឡាំប្រឺតាកង់បីឥណ្ឌា បំពាក់ប្រព័ន្ធPass App បានជាប់ចោទពីបទប៉ងចាប់នាងក្រមុំម្នាក់រំលោភ ពេលធ្វើដំណើរតាមផ្លូវស្ងាត់ ហើយឈប់...
រាជធានីភ្នំពេញ ៖ ក្រុមបាល់ជម្រើសជាតិយុវជនអាយុក្រោម២២ឆ្នាំកម្ពុជា (U22កម្ពុជា)បានឡើងទៅវគ្គពាក់កណ្តាលផ្តាច់ ព្រ័ត្រ ពានរង្វាន់ AFF U22 Championship 2019ក្រោយពីយកឈ្នះក្រុម...
ខេត្តរតនគិរី ៖ កម្មកចំនួន១៤នាក់មានអាការក្អួតចង្អោរសង្ស័យពុលចំណីអាហារដែលផ្សំឡើងដោយត្រីសាច់ដឹកលក់តាមម៉ូតូ និងបន្លែបេះតាមពីក្នុងចំការ ។ ហេតុការកម្មកពុល...