ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្តន្ទាទោស​លោកស្រី ទេព វ​ន្នី​និង លោកស្រី ប៊ូ​វ សោភា ម្នាក់​ៗ​ដាក់​ព​ន្ឋ​នាគារ​៦​ថ្ងៃ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ទីបំផុត​ទៅ​បន្ទាប់​ពី​កែប្រែ​បទ​ចោទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជា​អាទិ៍ តាម​មាត្រា​៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ

រាជធានី​ភ្នំពេញ ៖ ទីបំផុត​ទៅ​បន្ទាប់​ពី​កែប្រែ​បទ​ចោទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជា​អាទិ៍ តាម​មាត្រា​៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ មក​ជា​បទ​ប្រមាថ​វិញ ចៅក្រម​ជំនុំជម្រះ លោក ពេជ្រ វិជ្ជាធរ បាន​សម្រេច​ផ្តន្ទាទោស​លោកស្រី ទេព វ​ន្នី និង លោកស្រី ប៊ូ​វ សោភា សកម្មជន​ដីធ្លី​បឹង​កក់​ឲ្យ​ជាប់​ព​ន្ឋ​នាគារ​ម្នាក់​៦​ថ្ងៃ និង ពិន័យ​ជា​ប្រាក់​៨​ម៉ឺន​រៀល ។

សូម​បញ្ជាក់​ថា លោកស្រី ទេព វ​ន្នី និង លោកស្រី ប៊ូ​វ សោភា បាន​ត្រូវ​កងកម្លាំង​ខណ្ឌ​៧ មក​រា ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​១៥ សីហា ខណ​:​អ្នក​ទាំង​ពីរ​បាន​ធ្វើ​សកម្មភាព​យុទ្ធនាការ​«​ថ្ងៃ​ចន្ទ​អាវ​ខ្មៅ​» ដើម្បី​ទាមទារ​ឲ្យ​មានការ​ដោះ​លែង​មន្ត្រី​អង្គការ​អា​ដ​ហុ​ក គ​.​ជ​.​ប និង​តំណាងរាស្ត្រ សកម្មជន​គណបក្សប្រឆាំង ៕