ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិសពុល! ធ្វើដើម្បីតែលុយ

7 ឆ្នាំ មុន

ខេត្តបាត់ដំបង ​៖ ស្ត្រី​ម្នាក់ត្រូវ​​កម្លាំង​កងរាជអាវុធហត្ថ​ឃាត់ខ្លួន ពាក់ព័ន្ធ​​ក្នុង​ការ​ចូលរួម​សម្លា.ប់​ស្ត្រី​ខ្មែរ​ម្នាក់​​នៅ​ឯ​ប្រទេស​ថៃ កាលពី​ជាង​មួ​យស​ប្ដា​ហ៍​​មុន ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​តុលាការខេត្ត នា​​ព្រឹក​ថ្ងៃ​ទី​២២ ​សីហា ​២០១៦ ។ នេះ​បើ​​តាម​​ការ​ផ្ដល់​ព័ត៌មាន​​មាន​ពី​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​ ។

ខេត្តបាត់ដំបង ​៖ ស្ត្រី​ម្នាក់ត្រូវ​​កម្លាំង​កងរាជអាវុធហត្ថ​ឃាត់ខ្លួន ពាក់ព័ន្ធ​​ក្នុង​ការ​ចូលរួម​សម្លាប់​ស្ត្រី​ខ្មែរ​ម្នាក់​​នៅ​ឯ​ប្រទេស​ថៃ កាលពី​ជាង​មួ​យស​ប្ដា​ហ៍​​មុន ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​តុលាការខេត្ត នា​​ព្រឹក​ថ្ងៃ​ទី​២២ ​សីហា ​២០១៦ ។ នេះ​បើ​​តាម​​ការ​ផ្ដល់​ព័ត៌មាន​​មាន​ពី​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​ ។

​ប្រភពឱ្យ​​ដឹង​ថា ជនសង្ស័យ​ឈ្មោះ​​អ៊ឹម រ៉ា​ន់ ​អាយុ​៤៧​ឆ្នាំ ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​ប​វេ​ល​ ឃាត់ខ្លួន​នៅ​យប់​ថ្ងៃ​ទី​២០​ សីហា នៅ​ភូមិ​ដំណាក់​ដង្កោ ឃុំ​ក្ដុល​តា​ហែ​ន ស្រុក​ប​វេ​ល​ បន្ទាប់​ពី​ទ​ទូល​ពាក្យបណ្ដឹង​ពី​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ ។ ស្ត្រី​រូប​នេះ​បាន​រត់​ត្រឡប់​មក​ស្រុក​ខ្មែរ​វិញ ក្រោយ​ពី​​សម្លាប់​ស្ត្រីជន​ជាតិខ្មែរ​ម្នាក់​ឈ្មោះ​សេ​ម នី​ម អាយុ​៧៤​ឆ្នាំ នៅ​ឯ​ប្រទេស​ថៃ តែ​ត្រូវ​គេ​ដឹង​តម្រុយ​អំពី​ការ​រត់គេច​ខ្លួន ទើប​គ្រួសារ​ជន​រង​គ្រោះ​ ប្ដឹង​សមត្ថកិច្ច​ស្រុក​ប​វេ​ល ឱ្យ​​ជួយ​អន្តរា​គម​ន៍ ​តាម​ចាប់ខ្លួន​ស្ត្រី​ដៃដល់​រូប​នេះ​​ ​។

តាម​រ​បាយ​ការ​ណ៍​របស់​មន្ត្រី​​អាវុធហត្ថ​ឱ្យ​ដឹង​ថា ស្ត្រី​សង្ស័យ​ឈ្មោះ​អ៊ឹម រ៉ា​ន់ មាន​ជាប់​ពាក់ព័ន្ធ​ ក្នុង​ការ​ចូលរួម​សម្លាប់​ស្ត្រី​ឈ្មោះ
​សេ​ម នី​ម អាយុ​៧៤​ឆ្នាំ ជា​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​ថៃ កាលពី​ល្ងាច​ថ្ងៃ​ទី​១៤ ​សីហា ដែល​កើតឡើង​នៅ​ក្នុងស្រុក​អារញ ខេត្ត​ស្រះ​កែវ ប្រទេស​ថៃ​។ ​

ក្រោយ​ពី​សមគំនិត​ប្រ​ព្រឹ​ត្តបទ​ឧ​ក្រិ​ដ្ឋ​រួច​មក ស្ត្រី​រូប​នេះ​បាន​រត់គេច​ខ្លួន​ត្រឡប់​មក​សំងំនៅ​ក្នុងផ្ទះ​របស់​ខ្លួន នៅ​ឯ​ស្រុក​ប​វេ​ល​វិញ ហើយ​ត្រូវ​សាច់ញាតិ ទើបត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​តែ​ម្ដង​។

បន្ទាប់​ពី​​​ឃាត់ខ្លួន ដំបូង​ស្ត្រី​ឈ្មោះ​អ៊ឹម រ៉ា​ន់ នេះ​បាន​ឆ្លើយ​បដិសេធ​ថា ខ្លួន​មិន​ជាប់​ពាក់ព័ន្ធ​ក្នុង​ការ​សម្លាប់​​​ទេ​។ ប៉ុន្តែ​នៅ​ព្រឹក​ថ្ងៃ​ទី​២១​សីហា ក្រោយ​ពី​សមត្ថកិច្ច​បង្ហាញ​ភស្ដុ​តាង និង​មានការ​បំភ្លឺ​ពី​សាក្សី​ផង ក្នុង​ការ​ដាក់បន្ទុក ទើប​ស្ត្រី​រូប​នេះ​ទ​ទូល​ស្គាល់​កំហុស ហើយ​សារភាព​ថា ខ្លួន​ពិតជា​បាន​ចូលរួម​សម្លាប់​ស្ដ្រី​ខ្មែរ​វ័យ​៧៤​ឆ្នាំ នៅ​ឯ​ប្រទេស​ថៃ​នោះ​មែន​។

ស្ត្រី​រូប​នេះ​និយាយ​ថា ជនជាតិ​ថៃ​ម្នាក់​ឈ្មោះ​ច​យ ជា​អ្នក​រៀបចំ​គម្រោង​សម្លាប់ រីឯ​ខ្លួន​ជា​អ្នក​ល្បូ​ង​ស្ត្រី​រង​គ្រោះ​នាំ​ទៅ​កាន់​ចំការ​អំពៅ​មួយ​កន្លែង​ ឆ្ងាយ​ពី​ផ្ទះ​ប្រហែល​១,០០០​ម ។ ប៉ុន្តែ​ពេល​ខ្លួន​នាំ​ស្ត្រី​រង​គ្រោះ​ទៅ​ដល់ មាន​កម្មករ​ខ្មែរ​ម្នាក់​ឈ្មោះ​ក​យ អាយុ​ប្រហែល​៣០​ឆ្នាំ ជា​អ្នក​សម្លាប់​ផ្ទាល់​ដៃ​ ។ ឈ្មោះ​ក​យ បាន​ប្រើ​កាំបិត​ចាក់​ជន​រង​គ្រោះ និង​ប្រើ​ដំបង​វាយ​បន្ថែម រហូត​ដល់​ស្លាប់​នៅ​ក្នុង​ចំការ​អំពៅ​នោះ រួច​នាំ​គ្នា​រត់គេច​ខ្លួន​ភ្លាម​ៗ​ដែរ​។

ជនសង្ស័យ​បាន​បញ្ជាក់​ថា ក្រោយ​សម្លាប់​ស្ត្រី​រង​គ្រោះ​បាន​សម្រេច ខ្លួន​ទ​ទួល​បាន​ប្រាក់​ចំនួន​២,០០០​បាត ពី​ជនជាតិ​ថៃ​ឈ្មោះ​ច​យ ដែល​ជា​មេខ្លោង រួចខ្លួន​ក៏​រត់គេច​មក​ផ្ទះ​នៅ​ស្រុក​ខ្មែរ​វិញ​ភ្លាម​ៗ​ដែរ លុះ​ជាង​មួ​យស​ប្ដា​ហ៍​ក្រោយ​ ក៏​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ដល់​ផ្ទះ​តែ​ម្ដង​។ ប៉ុន្តែ​ស្ត្រី​រូប​នេះ​មិន​បាន​បញ្ជាក់​អំពី​មូលហេតុ​ដែល​នាំ​ឲ្យ​ខ្លួន​ចូលរួម​ធ្វើឃាត​ស្ត្រី​ខ្មែរ​ខាងលើ​នេះ​ទេ​។

ទោះជា​យ៉ាងណា​មន្ត្រី​កងរាជអាវុធហត្ថ​បាន​និយាយ​ថា ស្ត្រី​ឈ្មោះ​អ៊ឹម រ៉ា​ន់ ដែល​ត្រូវ​ចាប់ខ្លួន​ពាក់ព័ន្ធ​អំពើ​ឃាតកម្ម​នៅ​ស្រុក​ថៃ​នេះ ត្រូវ​បាន​លោក​មេបញ្ជាការ​ខេត្ត បញ្ជា​ឲ្យ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្តបាត់ដំបង​ហើយ តែ​មន្ត្រី​ជំនាញ​នៅ​តែ​បន្ត​ការ​ស្រាវជ្រាវ​រកបក្សពួកបន្ត ។