ល្បែងស៊ីសង “​បទ​កាកគតិ​”


– មនុស្ស​គ្រប់​អាត្មា ធ្វើ​គ្រប់​កិច្ចការ ចិញ្ចឹម​ជិ​វិត
តែ​មួយ​ចំនួន ភ្លេចខ្លួន​មិន​គិត បែរជា​ប្រព្រឹត្ដ តែ​ល្បែងស៊ីសង ។
– ឈ្នះ​សើច​ក្អាកក្អាយ ចាញ់​ខឹង​ជេរ​ម្រ៉ា​យ ឮ​សូរ​គឹកកង
ជួន​តឹង​មាត់ក ឈ្លោះ​គ្នា​ម្ដង​ៗ ព្រោះ​ខុស​ទំនង លេង​បួន​សន្លឹក ។
– បើក​ល្បែង​យក​តុង អ្នកលេង​ជាប់ផុង យ៉ុងចិត្ដ​សន្ធឹក
តាម​ស្រង់​ដើម​វិញ មួយ​យប់​ទល់​ព្រឹក មុខមាត់​ឡើង​ស្ពឹក បាយ​ទឹក​លែង​ឃ្លាន​។
– តាំងពី​ដូនតា មិន​ដែល​នរណា លេងល្បែង​ធ្វើ​មាន
ធ្លាក់ខ្លួន​រហាម នៅ​តែ​ញ៉ាម​ញៀន ខ្មោច​ល្បែង​បំពាន ឱ្យ​ឆ្កួត​លីលា ។
– បើ​តាម​ចំណាំ កុងស៊ីបញ្ចាំ មាន​គ្រប់​វង់​បៀ
ចាញ់​ខ្មុក​ចុកចាប់ យ៉ាប់​ក​ដូច​ទា តើ​ទៅ​ណា​វា មិន​ដោះ​បញ្ចាំ?
– រលាយ​ទ្រព្យធន ឈ្លោះ​ប្ដី​ប្រពន្ធ គ្រួសារ​ប្រេះស្រាំ
ពែនភ្នែន​រាល់ថ្ងៃ ដូច​ត្រូវ​ទណ្ឌកម្ម ប្រុស​ចោល ស្រី​ចាំ ភ្នែក​ដៀង​រកគ្នា ។
– គងជើង​ទៅ​មក ស្នេហ៍​ដុះ​ពន្លក ក្លាយជា​សង្ឃរា
តែ​ស្នេហ៍​បែប​នេះ ពិត​មិន​ធានា ស្នេហ៍​តាម​វង់​បៀ ស្នេហ៍​ឆក់កណ្ដៀត​។
– នាងរ​ត់រក​អ្នក ប្រុស​ស្រី​ខាតលក្ខណ៍ ជាក់​ខ្វះ​មាយា​ទ
ចាញ់ល្បែង​ចាញ់​ស្នេហ៍ ហូរហែរ​ព្រោងព្រាត សណ្ដាន​ផៅ​ញាតិ គេ​លែង​រាប់រក​។

ដោយ ព្រុំ គឹ​ម ជឿន <!– /* Font Definitions */ @font-face {font-family:”Cambria Math”; panose-1:2 4 5 3 5 4 6 3 2 4; mso-font-charset:1; mso-generic-font-family:roman; mso-font-format:other; mso-font-pitch:variable; mso-font-signature:0 0 0 0 0 0;} /* Style Definitions */ p.MsoNormal, li.MsoNormal, div.MsoNormal {mso-style-unhide:no; mso-style-qformat:yes; mso-style-parent:””; margin:0in; margin-bottom:.0001pt; mso-pagination:widow-orphan; font-size:14.0pt; font-family:”Times New Roman”,”serif”; mso-fareast-font-family:”Times New Roman”; mso-bidi-language:HE;} .MsoChpDefault {mso-style-type:export-only; mso-default-props:yes; font-size:10.0pt; mso-ansi-font-size:10.0pt; mso-bidi-font-size:10.0pt;} @page Section1 {size:8.5in 11.0in; margin:1.0in 1.0in 1.0in 1.0in; mso-header-margin:.5in; mso-footer-margin:.5in; mso-paper-source:0;} div.Section1 {page:Section1;} –> prumkimchoeun@hotmail.com

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

កំណាព្យ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ