ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញៀវ​បរទេស​ឆ្លង​ដែន​ពី​ប្រទេស​​វៀតណាម​​ចូល​​តាម​ច្រក​ទ្វារ​ព្រំ​ដែន​​​៨.៨៩៥​នាក់

2 ឆ្នាំ មុន
  • ស្វាយរៀង

ភ្ញៀវ​ជាតិ​ និង​អន្តរជាតិ​ដែល​ឆ្លង​ដែន​ពី​ប្រទេស​វៀតណាម​ ចូល​មក​តាម​ច្រក​ទ្វារ​អន្តរជាតិ​បា​វិត និង​ច្រក​ទ្វារ​ព្រៃ​វល្លិ​ក្នុង​ខេត្តស្វាយរៀង មាន​សរុប​

ខេត្តស្វាយរៀង ៖ ភ្ញៀវ​ជាតិ​ និង​អន្តរជាតិ​ដែល​ឆ្លង​ដែន​ពី​ប្រទេស​វៀតណាម​ ចូល​មក​តាម​ច្រក​ទ្វារ​អន្តរជាតិ​បា​វិត និង​ច្រក​ទ្វារ​ព្រៃ​វល្លិ​ក្នុង​ខេត្តស្វាយរៀង មាន​សរុប​៨.៨៩៥​នាក់​ (​ក្នុង​នោះ​​ស្រី​២.៥១៤​នាក់​) ។ នេះ​បើ​យោង​តាម​របាយការណ៍​ក្នុង​ខែកុម្ភៈ ឆ្នាំ​២០២២ ។ ដោយឡែក បើ​គិត​ក្នុង​រយៈពេល​៨​ថ្ងៃ​ គឺ​ចាប់ពី​ថ្ងៃ​ទី​១ ខែមីនា ឆ្នាំ២០២២​មក មាន​ភ្ញៀវ​បរទេស​ចំនួន​៣.០៨៤​នាក់​ (​ក្នុង​នោះ​​ស្រី​១.០៣៦​នាក់​) ឆ្លង​ដែន​ចូល​មក​ខេត្ត​ស្វាយ​រៀង ។

លោក អ៊ឹ​ម បុត្រ មន្ត្រី​ច​ត្តា​ឡី​ស័ក​ប្រចាំ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​បា​វិត បាន​ឲ្យ​ដឹង​ថា ក្នុង​ចំណោម​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​មក​ពី​ប្រទេស​វៀតណាម​មាន​ចំនួន​៨.៨៩៥​នាក់​នេះ​មាន ចូល​មក​តាម​ច្រក​ទ្វារ​អន្តរជាតិ​បា​វិត ៨.៦១០​នាក់ (​ស្រី​២.៤៧២​នាក់​) ក្នុង​នោះ​ជនជាតិ​ខ្មែរ​ចំនួន​១០៥​នាក់​(​ស្រី​៣៨​នាក់​) និង​តាម​ច្រក​ទ្វារ​អន្តរជាតិ​ព្រៃ​វល្លិ​ចំនួន​១៨០​នាក់​(​ស្រី​៤២​នាក់​) ។

ចំពោះ​រថយន្ត​ដឹក​ទំនិញ​គ្រប់​ប្រភេទ​មក​ពី​ប្រទេស​វៀតណាម​ចូល​មក​ខេត្តស្វាយរៀង សរុប​ចំនួន ៤.៥៤២​គ្រឿង អ្នកបើកបរ​ចំនួន​៥.២២០​នាក់ ក្នុង​នោះ​តាម​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​បា​វិត ២.៤១០​គ្រឿង អ្នកបើកបរ​២.៤១០​នាក់ តាម​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ព្រៃ​វល្លិ​ចំនួន ៥២២​នាក់​គ្រឿង តាម​ច្រក​ទ្វារ​ព្រំដែន​ទ្វេភាគី​បុស​មន ៨១០​គ្រឿង និង​តាម​ច្រក​ទ្វារ​តំបន់​ដូង​ចំនួន ៨០០​គ្រឿង ។

នៅ​ក្នុង​ខែមីនា ឆ្នាំ​២០២២ គី​ចាប់ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​៨ ខែមីនា មាន​ភ្ញៀវ​បរទេស​ឆ្លង​ដែន​ចូល​មក​ខេត្តស្វាយរៀង​សរុប ៣.០៨៤​នាក់ (​ស្រី​១.០៣៦​នាក់​) ក្នុង​នោះ​ឆ្លង​ដែន​ចូល​មក​តាម​ច្រក​ទ្វារ​អន្តរជាតិ​បា​វិត​ចំនួន ៣.០១៥​នាក់ (​ស្រី​១.០១៦​នាក់​) ជនជាតិ​ខ្មែរ​៩​នាក់​(​ស្រី​៦​នាក់​) តាម​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ព្រៃ​វល្លិ​ចំនួន​៦០​នាក់​(​ស្រី​១៤​នាក់​) ។

លោក អ៊ឹ​ម បុត្រ បាន​ឲ្យ​ដឹង​ទៀត​ថា ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​មក​ពី​ប្រទេស​វៀតណាម ត្រូវ​បាន​អនុវត្ត​តាម​គោល​ការណ៍​របស់​រាជរដ្ឋាភិបាល​និង​ក្រសួងសុខាភិបាល គឺ​ភ្ញៀវ​ត្រូវ​មាន​បណ្ណ​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩​ពេញលេញ មាន​លិខិត​បញ្ជាក់​ការ​ធ្វើតេស្ត PCR នៅ​ប្រទេស​វៀតណាម​៧២​ម៉ោង និង​ត្រូវ​យក​សំណាក​ធ្វើតេស្ត​រហ័ស​នៅ​ច្រក​ទ្វារ​ព្រំដែន ។ បើ​ឃើញ​អវិជ្ជមាន​ទើប​អនុ​ញ្ញាត​ឲ្យ​ធ្វើ​ដំណើរ​តាម​គោលដៅ​របស់​ពួក​គេ​ប្រសិនបើ​វិជ្ជមាន​ត្រូវ​បញ្ជូន​ទៅ​ប្រទេស​វៀត​ណា​ម​វិញ ឬ​ឲ្យ​នៅ​ព្យាបាល​ដោយ​ស្ម័គ្រចិត្ត​នៅ​មណ្ឌល​ព្យាបាល​កូ​វី​ដ​-១៩​ក្រុង​បា​វិត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ