ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនសង្ស័យ​សកម្ម​ខាង​ឆក់ ត្រូវ​អស់លក្ខណ៍​ហើយ

7 ឆ្នាំ មុន

ខេត្តកណ្ដាល ៖ មុខសញ្ញា​ជនសង្ស័យ​ពីរ​នាក់ ដែល​សកម្ម​ខាង​ឆក់​កាបូប និង​ទូ​សព្ទ័​តាម​ផ្លូវ ត្រូវ​បាន​អស់លក្ខណ៍ ដោយ​នគរបាល​ស្រុក​ស្អាង ស្ទាក់​ចាប់​បាន​បន្ទាប់​ពី​

ខេត្តកណ្ដាល ៖ មុខសញ្ញា​ជនសង្ស័យ​ពីរ​នាក់ ដែល​សកម្ម​ខាង​ឆក់​កាបូប និង​ទូ​សព្ទ័​តាម​ផ្លូវ ត្រូវ​បាន​អស់លក្ខណ៍ ដោយ​នគរបាល​ស្រុក​ស្អាង ស្ទាក់​ចាប់​បាន​បន្ទាប់​ពី​បាន​ធ្វើ​សកម្មភាព ជិះ​ម៉​តូ​ឆក់​អាយ​ផេ​ត​មួយ​គ្រឿង​បាន​សម្រេច ពី​អ្នក​ធ្វើ​ដំណើរ​តាម​ផ្លូវ កាលពី​ម៉ោង​១០ និង​១០​នាទី ព្រឹក​ថ្ងៃ​ទី​២០ ខែសីហា នៅ​ចំណុច​លើ​ផ្លូវ​លេខ​២១ ភូមិ​ព្រែក​សំរោង​៣ សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ហើយ​បើក​ម៉ូតូ​គេច​ទៅ​ស្រុក​ស្អាង​។

មន្ត្រី​នគរបាល​ក្រុង​តា​ខ្មៅ​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ដែល​បាន​ចាប់ខ្លួន​ទី​១-​ឈ្មោះ មុត រ​ដ្ឋា ភេទ​ប្រុស អាយុ​២០​ឆ្នាំ ទីលំនៅ​ភូមិ​ចំពុះក្អែក​សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ មុខរបរ​មិន​ពិតប្រាកដ​។ ទី​២-​ឈ្មោះ សុង ហេង​ទី ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ទីលំនៅ​ភូមិ សង្កាត់​ជាមួយ​គ្នា​។ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ អៀង ស្រី​អូន ភេទ​ស្រី អាយុ​២០​ឆ្នាំ ទីលំនៅ​ភូមិ​ព្រែក​រាំង​១ សង្កាត់​កំពង់​សំណាញ់ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល មុខរបរ​បុគ្គលិក​សណ្ឋាគារ​ត្រា​នី​កា ត្រូវ​ជនសង្ស័យ​ឆក់​យក​បាត់បង់​អាយ​ផេ​ត ពណ៌​ស ០១​គ្រឿង និង​ប្រាក់​១០០​ដុល្លារ​។

មន្ត្រី​នគរបាល​បានឱ្យ​ដឹង​បន្ថែម​ថា នៅ​វេលា​កើតហេតុ​ខាងលើ ពេល​ដែល​ជន​រង​គ្រោះ​កំពុង​តែ​ជិះ​ម៉ូតូ​ជាមួយ​ម្តាយ​របស់​ខ្លួន​ដើម្បី​ត្រឡប់​ទៅ​ផ្ទះ​វិញ​ដល់​ចំណុច​កើតហេតុ​ខាងលើ ស្រាប់តែ​ជនសង្ស័យ​ទាំង​០២​នាក់ បាន​ជិះ​ម៉ូតូ​មក​ដល់​ទន្ទឹម​ហើយ​ម្នាក់​ឈ្មោះ មុត រ​ដ្ឋា អង្គុយ​ខាងក្រោយ​បាន​ធ្វើ​សកម្មភាព ឆក់​យក​អាយ​ផេ​ត និង​លុយ ១០០​ដុល្លារ កាន់​ជាប់​នឹង​ដៃ ហើយ​បាន​ជិះ​ម៉ូតូ​គេចខ្លួន​ឆ្ពោះទៅ​ទិស​ខាងត្បូង តាម​ផ្លូវ​លេខ​២១ សំដៅ​ទៅ​ស្រុក​ស្អាង​។

ភ្លាម​នោះ​ជន​រង​គ្រោះ​បាន​ស្រែ​កថា​ចោរ​ៗ ស្រប​ពេល​នោះ​សមត្ថកិច្ច​នគរបាល​ក្រុង​តា​ខ្មៅ​បាន​ចុះ​អន្តរាគមន៍ សហ​ការណ៍​ជាមួយ​នគរបាល​ស្រុក​ស្អាង ដេញ​តាម​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ទាំង​០២​នាក់ រួម​ទាំង​មធ្យោបាយ​ធ្វើ​សកម្មភាព នៅ​ឃុំ សិ​ត្បូ ស្រុក​ស្អាង និង​បាន​នាំ​ខ្លួន​មក​សាកសួរ​នៅ​អធិការ​នគរបាល​ល​ក្រុង​តា​ខ្មៅ​។ ចំពោះ​វត្ថុ​តាង ជនសង្ស័យ​បាន​បោះចោល​រក​ពុំ​ឃើញ​ឡើយ​។ នៅ​ចំពោះ​មុខ​នគរបាល​ជនសង្ស័យ​បាន​សារភាព​ថា ខ្លួន និង​បក្ខពួក​ពិតជា​បាន​ឆក់​យក​អាយ​ផេ​តរបស់​ជន​រង​គ្រោះ​ពិតប្រាកដ​មែន​។

ជនសង្ស័យ​ឈ្មោះ មុត រ​ដ្ឋា បាន​ឆ្លើយ​សារភាព​ទៀត​ថា កន្លង​មក​ខ្លួន និង​បក្ខពួក​៥​នាក់​ទៀត ធ្លាប់​ធ្វើ​សកម្មភាព​ឆក់​កាបូប​លុយ និង​ទូរស័ព្ទ​ចំនួន​៨​លើក​រួច​មក​ហើយ គឺ​នៅ​តា​ខ្មៅ​៥​លើក និង​នៅ​ច្បារ​អំពៅ​៣​លើក​។ ចំណែក​បញ្ហា​គ្រឿងញៀន​វិញ គឺ​ធ្លាប់​បាន​ប្រើប្រាស់​រយៈពេល​ជិត​១​ឆ្នាំ​មក​ហើយ​មិន​ទាន់​ឈប់​ប្រើ​នៅឡើយ​ទេ​។ ជនសង្ស័យ​ត្រូវ​បាន​នគរបាល​ក្រុង​តា​ខ្មៅ​កសាង​សំណុំរឿង​បន្ត​ចាត់ការ​តាម​នីតិវិធី​៕