លំនៅ​ដ្ឋា​ន​៤​ភូមិ​ចំនួន​៧៨​ខ្នង រង​ការ​ខូច​ដោយ​គ្រោះ​ធម្មជាតិ


ខេត្តកំពត ៖ តាម​សេចក្តីរាយការណ៍​ពី​អាជ្ញាធរ​សង្កាត់​ត្រើយ​កោះ ក្រុង​កំពត បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​៥​និង​០០​នាទី​ទាប​ភ្លឺ ថ្ងៃ​ទី​១៩ ខែសីហា ឆ្នាំ​២០១៦ មាន​គ្រោះ​ធម្មជាតិ​ខ្យល់​កន្ត្រាក់ បាន​បក់​បោក​ប៉ះ​លំនៅ​ដ្ឋា​ន​ប្រជាពលរដ្ឋ​ចំនួន​៤៤​ខ្នង​ផ្ទះ ក្នុង​នោះ​លំនៅ​ដ្ឋា​ន​ចំនួន​៣៦​ខ្នង ត្រូវ​ប៉ើង​ដំបូល​ស​ង្ក័​សី រលំ​ទាំងស្រុង​៧​ខ្នង និង​ទ្រេត​១​ខ្នង​។

ប៉ុន្តែ​ជុំវិញ​ហេតុការណ៍​នៃ​គ្រោះ​ធម្មជាតិ​ខាងលើ​នេះ​ពុំ​បណ្តាល​ឲ្យ​មាន​ប៉ះពាល់​គ្រោះ​ដល់​មនុស្ស និង​សត្វ​របស់​ប្រជាពលរដ្ឋ​ទាំង​៤៤​គ្រួសារ ដែល​រង​គ្រោះ​ដោយ​គ្រោះ​ធម្មជាតិ​ខ្យល់​កន្ត្រាក់​នោះ​ទេ​។ ដោយឡែក​ក្នុង​ពេលវេលា​ជាមួយ​គ្នា​នេះ​ដែរ តាម​សេចក្តីរាយការណ៍​ពី​អាជ្ញាធរ​សង្កាត់​អណ្តូង​ខ្មែរ​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុងភូមិ​តា​ដឹប​ក្នុង​សង្កាត់​អណ្តូង​ខ្មែរ​ក្រុង​កំពត គ្រោះ​ធម្មជាតិ​ខ្យល់​កន្ត្រាក់​បាន​វាយប្រហារ​ប៉ះ​ចំ​លំនៅ​ដ្ឋា​ន​ប្រជាពលរដ្ឋ​នៅ​ភូមិ​តា​ដឹប​អស់​ចំនួន​៣៤​ខ្នង ក្នុង​នោះ​រលំ​ខូចខាត​ទាំងស្រុង​៣​ខ្នង និង​៣១​ខ្នង​ហើរ​ដំបូល​និង​របើក​ជញ្ជាំង​។

នៅ​វេលា​ម៉ោង​១០​និង​០០​នាទី​ព្រឹក​ថ្ងៃ​ទី​២០ ខែសីហា ឆ្នាំ​២០១៦​នេះ ឯកឧត្តម ចាន់ ចេស្តា អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកំពត និង​លោក​ជំទាវ អ៊ុ​ន សុ​គ​ន្ធា អ្នកតំណាង​រាស្ត្រ​មណ្ឌល​កំពត បាន​ដឹកនាំ​ប្រតិភូ​ក្រុមការងារ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តកំពត នាំ​យក​អំណោយ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តកំពត ចុះ​ទៅ​ចែក​ជូន​ប្រជាពលរដ្ឋ​ដែល​ជួប​គ្រោះ​ធម្មជាតិ​ទាំង​ពីរ​សង្កាត់​ក្នុង​ក្រុង​កំពត​។ ក្នុង​នោះ​ដែរ​ក៏​មាន​លំនៅ​ដ្ឋា​ន​ប្រជាពលរដ្ឋ​នៅ​ស្រុក​កំពង់ត្រាច​១​ខ្នង​រង​ការ​ខូចខាត និង​១​ខ្នង​ទៀត​ក្នុងស្រុក​ទឹកឈូ​ដែល​ត្រូវ​រង​ការ​ខូចខាត​ផង​ដែរ​។

អំណោយ​ដែល​ក្រុមការងារ​សាខា​កាកបាទក្រហម​ខេត្ត​បាន​យក​ទៅ​ចែក​ជូន​ប្រជាពលរដ្ឋ​រង​គ្រោះ​ទាំង​ពីរ​សង្កាត់​នា​ព្រឹក​នេះ​មាន អង្ករ មី ត្រីខកំប៉ុង ឃី​ត​មួយ​កញ្ចប់ តង់ និង​ថវិកា​មួយ​ចំនួន​។ ហើយ​អំណោយ​ទាំងនេះ​ត្រូវ​បាន​ចែក​ជូន​ទាំង​៨០​គ្រួសារ​រួម​នឹង​ស្រុក​កំពង់ត្រាច​១​គ្រួសារ និង​ស្រុក​ទឹកឈូ ១​គ្រួសារ​ផង​។ ក្នុង​មួយ​គ្រួសារ​ទទួល​បាន អង្ករ​២៥​គីឡូក្រាម មី​១​កេះ ត្រីខកំប៉ុង​១០​កំប៉ុង ទឹក​សុទ្ធ​១​ប៊ីដុង​ធំ និង​ថវិកា​ចំនួន​៥​ម៉ឺន​រៀល ឃី​ត​មួយ​កញ្ចប់​ក្នុង​ឃី​ត​នេះ​មាន (​សារុង​មួយ ផួយ​មួយ មុង​មួយ និង​ក្រ​ម៉ា​មួយ​)​។

ដោយឡែក​ជន​រង​គ្រោះ​ចំនួន​១០​គ្រួសារ​ដែល​លំនៅ​ដ្ឋា​ន​ខូចខាត​ទាំងស្រុង​ទទួល​បាន​ដូច​គ្នា គ្រាន់តែ​បន្ថែម តង់​សម្រាប់​ប្រក់​១ ក្នុង​ឃី​ត​មាន​បន្ថែម​អា​យឺត​១ និង​ថវិកា​ចំនួន​១០​ម៉ឺន​រៀល​។ ឯកឧត្តម ចាន់ ចេស្តា អភិបាលខេត្ត និង​លោក​ជំទាវ អ៊ុ​ន សុ​គ​ន្ឋា អ្នកតំណាង​រាស្ត្រ​មណ្ឌល​កំពត បាន​សម្ដែង​ការ​ចូលរួម​រំលែក​ទុក្ខ​ដល់​បងប្អូន​ដែល​បាន​ជួប​នូវ​គ្រោះ​ធម្មជាតិ​បំផ្លាញ​លំនៅ​ដ្ឋា​ន​ទាំង​៨០​ខ្នង​ផ្ទះ​ខាងលើ និង​បាន​ពាំនាំ​ការ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេច​ប្រមុខ​ដឹកនាំ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប្រធាន​សាខា​កាកបាទក្រហមកម្ពុជា ទោះបី​សម្តេច​ចេញ​ទៅ​បំពេញ​បេស​កម្ម​ក្រៅប្រទេស​ក្តី​ក៏​សម្តេច​មានការ​ផ្ញើ​តាម​រយៈ​ក្រុមការងារ​ចំពោះ​សុខទុក្ខ​ការ​សាកសួរ​សុខទុក្ខ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​យើង​ដែល​កំពុង​រង​គ្រោះ​ដោយ​គ្រោះ​ធម្មជាតិ​នេះ​ដែរ​។

ដូចដែល​សម្តេច​តែងតែមាន​ប្រសាសន៍​ថា​ទោះបី​ស្ថិត​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ មិន​ឲ្យ​ពលរដ្ឋ​ណា​ម្នាក់​ស្លាប់​ដោយ​អត់បាយ​នោះ​ឡើយ​។ លោក​ជំទាវ​បាន​មាន​ប្រសាសន៍​បន្ត​ទៀត​ថា​។ ទោះបី​អំណោយ​ទាំងនេះ​មាន​តិចតួច​មិន​សម​នឹង​ចិត្ត​របស់​បងប្អូន​យ៉ាងណា​ក៍ដោយ តែ​ជា​ការ​ចែករំលែក​ជួយ​បងប្អូន​បាន​មួយ​គ្រា​ផង​ដែរ​៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

សប្បុរសធម៌

អត្រាប្តូរប្រាក់

  • ប្រាក់រៀល (1USD)
អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ