ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​មុខសញ្ញា​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀ.ន​៤​នាក់

7 ឆ្នាំ មុន

ខេត្តកណ្ដាល ៖ ពិតជា​គួរ​ឲ្យ​ចាប់អារម្មណ៍​ខ្លាំង​ណាស់ និង​មិន​អាច​មើល​រំលង​បាន​ឡើយ ចំពោះ​បញ្ហា​បទល្មើស​គ្រឿងញៀ.ន ដែល​កំពុង​កើត​មាន​ស្ទើរតែ​គ្រប់​ទិស​ទី

ខេត្តកណ្ដាល ៖ ពិតជា​គួរ​ឲ្យ​ចាប់អារម្មណ៍​ខ្លាំង​ណាស់ និង​មិន​អាច​មើល​រំលង​បាន​ឡើយ ចំពោះ​បញ្ហា​បទល្មើស​គ្រឿងញៀន ដែល​កំពុង​កើត​មាន​ស្ទើរតែ​គ្រប់​ទិស​ទី ហើយ​គេ​សង្កេត​ឃើញ​ថា កម្លាំង​សមត្ថកិច្ច​ទាំង​នគរបាល និង​កងរាជអាវុធហត្ថ បាន​ខិតខំ​ធ្វើការ​បង្ក្រាប និង​ចាប់ខ្លួន​បានជា​បន្តបន្ទាប់​ស្ទើរតែ​រាល់ថ្ងៃ ប៉ុន្តែ​ហាក់ដូចជា ការ​វែក​ចក គឺ​ចាប់​មិន​ចេះ​អស់​ទាល់តែ​សោះ​។ 

ការ​ជួញដូរ​តូច​ធំ​នៅ​តែ​មាន ដោយ​មិនដឹង​ថា​ធ្វើ​បែប​ណា ទើបត្រូវ​កំចាត់​ក្រុម​សង្គម​ងងឹត​គ្រឿងញៀន​ទាំងនេះ​ឲ្យ​អស់នោះ​ឡើយ​។ ទាន់​ទិន​ទៅ​នឹង​បញ្ហា​បទល្មើស គ្រឿងញៀន​នោះ កម្លាំង​នគរបាល​ស្រុក​អង្គស្នួល បាន​ធ្វើការ​បង្ក្រាប និង​ចាប់ខ្លួន​បានជា​ហូរហែ​។ ជាក់ស្ដែង​កាលពី វេលា​ម៉ោង​១៦ និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​២០ ខែសីហា ឆ្នាំ​២០១៦ កម្លាំង​នគរបាល បាន​ធ្វើការ​ចាប់ខ្លួន ក្រុម​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន បាន​ចំនួន​៤​នាក់​ក្នុង​ខណៈ​ដែល​ក្រុម​ទាំងនោះ កំពុង​ធ្វើ​សកម្មភាព​ជួញដូរ នៅ​ចំណុច​សាលាឆទាន​ស្ថិត ក្នុងភូមិ​ចំការ​ស្លែង ឃុំ​ព្រៃ​ពួច និង​បន្ត​ឆែកឆេរ​ផ្ទះ​មេខ្លោង​មួយ​កន្លែង​ទៀត ស្ថិត​នៅ​ក្នុង ភូមិ​បូ​រី​កម្មករ ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្តាល​។

ជនសង្ស័យ​ទាំង​៤​នាក់​នោះ​មាន ១.​ឈ្មោះ ផាត ផ​ល្លី ភេទ​ប្រុស អាយុ ៣៣​ឆ្នាំ ជនជាតិ​ខ្មែរ  មុខរបរ​ជាងសំណង់ ២.​ឈ្មោះ រៀម ណា​វី ភេទ​ស្រី អាយុ​៣០​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កសិករ ៣.​ឈ្មោះ ហ៊ួ​ន ម៉ា​ប់ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ​ជនជាតិ​ខ្មែរ មុខរបរ​ជាង​ផ្សា​ដែក ទាំង​៣​នាក់​នេះ​គឺជា​មុខសញ្ញា​ជួញដូរ និង ៤.​ឈ្មោះ រៀម ង៉ែត ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​ជាងសំណង់ ហើយ​ជន​នេះ​គឺជា​អ្នក​ប្រើប្រាស់ ស្នាក់​នៅ​ភូមិ​ចំការ​ស្លែង ឃុំ​ព្រៃ​ពួច ស្រុក​អង្គស្នួល ខេត្តកណ្ដាល​។

កម្លាំង​នគរបាល​បាន​ដកហូត​បាន​ថ្នាំ​ញៀន ពី​ជនសង្ស័យ​ទាំង​៤​នាក់​នោះ បាន​ចំនួន​៣​កញ្ចប់​មធ្យម ចំណែក​មេខ្លោង​ម្នាក់​ទៀត បាន​រត់គេច​ខ្លួន ប៉ុន្តែ​នគរបាល​បាន​ឆែកឆេរ​រក​ឃើញ​ថ្នាំ​ញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន​២​កញ្ចប់​ធំ និង​ថ្នាំ​ញៀន​ប្រភេទ​យ៉ា​ម៉ា​ពណ៌​ទឹកក្រូច​១​កញ្ចប់ និង​សម្ភារ​មួយ​ចំនួន​ទៀត​។ វត្ថុ​តាង​ត្រូវ​ដកហូត​ទាំង​ពីរ​កន្លែង​នោះ សរុប​មាន​ចំនួន​៦​កញ្ចប់ ក្នុង​នោះ​មាន​ប្រភេទ​ម៉ា​ទឹកកក កញ្ចប់​មធ្យម​ចំនួន​៣​កញ្ចប់ កញ្ចប់​ធំ​ចំនួន​២​កញ្ចប់ និង​ថ្នាំ​យ៉ា​ម៉ា​១​កញ្ចប់​តូច ដប​ដាក់​ទឹក​១ ចាន​ទ្រ​ចំនួន​១ និង​ឧបករណ៍​មួយ​ចំនួន​ទៀត​។

នគរបាល​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​ខាងលើ​កម្លាំង​ផ្នែក​ព្រហ្មទណ្ឌ នគរបាល​ស្រុក បាន​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ថា មានមុខ​សញ្ញា​ជួញដូរ​ថ្នាំ​ញៀន កំពុង​ធ្វើ​សកម្មភាព នៅ​ចំណុច​ខាងលើ ខណៈនោះ​កម្លាំង​បាន​ចុះ​ទៅ​ធ្វើការ​បង្ក្រាប និង​ចាប់ខ្លួន​បាន ជា​បន្តបន្ទាប់​តែ​ម្ដង​។ ក្រោយ​ពេល​ចាប់ខ្លួន​បាន និង​ដកហូត​បាន​គ្រឿងញៀន​ចំនួន​៣​កញ្ចប់​មធ្យម កម្លាំង​បាន​នាំ​ទៅ​ធ្វើការ​សាកសួរ ហើយ​ជន​នោះ​បាន សារភាព​រថា ខ្លួន​បាន​ទិញ​ថ្នាំ​ញៀន​ខាងលើ​ពី​ឈ្មោះ ឌុ​ច ណា​រ៉ុ​ង ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិត ស្នាក់​នៅ​ក្នុងភូមិ​បូ​រី​កម្មករ ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្ត​ក​ណ្ដ​ល​។

ទើប​កម្លាំង​ព្រហ្មទណ្ឌ​ស្រុក​បាន​សហ​ការណ៍​ជាមួយ កម្លាំង​ប៉ុស្តិ៍​បែក​ចាន មេ​ភូមិ​បុរី​កម្មករ និង ក្រុមប្រឹក្សា​ឃុំ​បែក​ចាន ចុះ​ទៅ ធ្វើការ​ឆែ​ឆេរ​ផ្ទះ​របស់​ជន​ជា​មេខ្លោង​នោះ ប៉ុន្តែ​ជន​នោះ​បាន​គេចខ្លួន​បាត់​ស្រមោល​។ ជាមួយ​គ្នា​នោះ​កម្លាំង​បាន​រក​ឃើញ​ថ្នាំ​ញៀន​២​កញ្ចប់​ធំ​ប្រភេទ​ម៉ា​ទឹកកក និង​ថ្នាំ​យ៉ា​ម៉ា​ពណ៌​ផ្កាឈូក​១​កញ្ចប់​តូច និង​ដប​ទឹក​ចម្រាញ់​១​ដប ចាន​ទ្រ​១ ដែកកេះ​១​។ បន្ទាប់​មក​ទើប​ម​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តកណ្ដាល ចាត់ការ​បន្ត​៕