ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈើ​ប្រណីត​ដឹក​ចេញទៅ​ស្រុក​វៀតណាម​​ទាំ​ងយប់​ទាំង​​ថ្ងៃ

2 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ របរ​ដឹ​កជញ្ជូន​ឈើយ​ក​ទៅ​លក់​ស្រុ​ក​យួន​តាម​ច្រក​ទ្វារ​ព្រំដែ​ន​អូរយ៉ា​ដាវ កំពុ​ងតែ​មាន​ប្រជា​ប្រិយ​ភាព​និង​ឈានមុខ​គេ​យ៉ាងសកម្ម​បំផុត​ប្រចាំ​តំបន់ភូមិភាគ​ឦសាន​នា​ខេត្តរតនគិរី កំពុង​កក្រើក​ឡើ​ងវិញ​ហើយ ប្រៀប​ដូច​ខាន​ស៊ី​យូរ​នាំគ្នា​ស្ដារ​ដើម ។ តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​ប្រាប់​ថា មាន​មេការ​ធំ​ម្នា​ក់​ឈ្មោះ មករា…

ខេត្តរតនគិរី ៖ របរ​ដឹ​កជញ្ជូន​ឈើយ​ក​ទៅ​លក់​ស្រុ​ក​យួន​តាម​ច្រក​ទ្វារ​ព្រំដែ​ន​អូរយ៉ា​ដាវ កំពុ​ងតែ​មាន​ប្រជា​ប្រិយ​ភាព​និង​ឈានមុខ​គេ​យ៉ាងសកម្ម​បំផុត​ប្រចាំ​តំបន់ភូមិភាគ​ឦសាន​នា​ខេត្តរតនគិរី កំពុង​កក្រើក​ឡើ​ងវិញ​ហើយ ប្រៀប​ដូច​ខាន​ស៊ី​យូរ​នាំគ្នា​ស្ដារ​ដើម ។

តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​ប្រាប់​ថា មាន​មេការ​ធំ​ម្នា​ក់​ឈ្មោះ មករា ជា​តំណាង​ឈ្មួញ​ឈើ​ដុះស្លែ​ម្នាក់​ជា​អតីត​មេ​ប៉ូលិស ប្រធាន​វរៈ​ការពារ​ព្រំដែន​គោក នៅ​តំបន់​នោះ​អ្នកណា​ក៏​ស្គាល់​ដែរ ។ កំពុងតែ​បន្ត​ដឹក​ជញ្ជូន​ឈើ​យ៉ាងសកម្ម​ខ្លាំង​ណាស់ ចេញពី​តំបន់​ភ្នំកុក ភូមិ​ទាម​ក្រោម​នៃ​ស្រុក​វើន​សៃ ខេត្តរតនគិរី​មក​ស្តុក​ទុក​មួយស្របក់​នៅក្នុង​ឃ្លាំង​មួយ​ត្រង់​ចំណុច​ចុះ​ចំណោតភ្នំ​ខាងជើង​បឹ​ង​យក្យ​ឡោម នា​ក្រុង​បានលុង​ទីរួមខេត្ត​ខេត្តរតនគិរី ។ រួច​ដឹក​បន្ត​ឆ្ពោះទៅ​ច្រក​ទ្វារ​អន្តរជាតិ​អូរយ៉ាដាវ​ចូល​ទៅ​លក់​ឱ្យ​ឈ្មួញ​យួន​មួយ​ក្រុម បាន​យ៉ាង​ងាយ​មិន​មាន​ទាក់​ក្រសែភ្នែក​សមត្ថកិច្ច​ណាមួយ​ឡើយ ព្រោះ​គេ​បាន​រត់ការ​បុក​បែកទ្រូង​បែក​ភ្នែក​អស់ទៅ
ហើយ ។

ប្រភព​ព័ត៌មាន​ពី​មន្ត្រី​ព្រៃឈើ​តូចតាច​ម្នាក់ សុំ​មិន​បញ្ចេញ​ឈ្មោះ​ប្រាប់​ថា មេការ​ដឹកជញ្ជូន​ឈើ​ឈ្មោះ មករា ដែល​ជា​តំណាង​ឱ្យ​មេ​ឈ្មួញ​ធំ​ម្នាក់​ប្រើប្រាស់​រូបភាព​រថយន្ត​សាំ​យ៉ុ​ងរ​ហូត​ដល់ទៅ៤គ្រឿ​ង តែ​គេ​រត់ការ​ប្រាប់​សមត្ថកិច្ច​ថា​តែ​ពីរ​គ្រឿង​ទេ មានសមត្ថកិច្ច​ខ្លះ​ដឹង​ខ្លះ​មិនដឹង​ទេ ។

ក្នុងចំណោម​រថយន្ត​ទាំង៤គ្រឿង​នោះ គេ​ប្រើ​ផ្លាក​លេ​ខ​ដូច​ៗ​គ្នា​តែ​មួយ៤០៤៩ ចំនួន​ពីរ​គ្រឿង ។ ឯ​ពីរ​គ្រឿង​ទៀត​អត់មាន​ផ្លាក​លេខ​ទេ​ងាយស្រួល​បន្លំ​ភ្នែក​សមត្ថកិច្ច និង​មហាជន ។ តែម​ហា​ជន​ខ្លះ​គេ​មិន​ខ្វល់​ឈឺក្បាល​ជាមួយ​ឡើយ​ព្រោះ​រូបភាព​ដឹកជញ្ជូន​បែប​នោះ​ជា​ទម្លាប់​ទៅ​ហើយ​សម្រាប់​ខេត្តរតនគិរី​នេះ របស់​អតីត​មេ​ប៉ូលិស​ព្រំដែន​ម្នាក់​នេះ រកស៊ី​ឈើ​តាំងពី​នៅ​មានអំណាច​រហូតដល់​រ៉ឺត្រែត​ក៏​មិន​បោះបង់​ដែរ ព្រោះ​កាក់កប​ពេក​មុខរបរ​បំផ្លាញ​ជាតិ​នេះ ។

គេ​តែងឃើញ​រថយន្ត​សាំ​យុង​នោះ​ដឹកជញ្ជូន​ឈើ​ពី​ស្រុក​វ៉ើន​សៃ ឆ្លងកាត់​ក្រុង​បានលុង ទីរួមខេត្ត​រតនគិរី ទាំងថ្ងៃទាំងយប់​និង​វេលា​ទៀបភ្​លឺ នៅ​តាមផ្លូវ​ជាតិ​លេខ ៧៨A ឆ្ពោះ​នៅ​ច្រក​ទ្វារ​អន្តរជាតិ​អូរយ៉ាដាវ​សម្ងំ​នៅ​ចម្ការ​ស្​វាយ​ចន្ទី ក្បែរ​បង្គោល​អង់តែន​សេវា​ទូរស័​ព្ទ ០៩៧ រង់ចាំ​បារ៉ាស់​ព្រំដែន​បើក​នៅពេល​ព្រឹក​ឡើង បើក​ឆ្លង​ចូល​ស្រុក​យួន​យ៉ាង​រលូន​គ្មាន​ទើស​ត្​រង់​ណា​ឡើយ និង​ធ្វើសកម្មភាព​រយៈពេល​ជាង២ខែ​មកដល់​បច្ចុប្​បន្ន ដែល​ក្នុង​មួយ​ថ្ងៃ​ៗ​រថយន្ត​មួយ​គ្រឿង​មិន​ក្រោម​ពី​៥ជើង​នោះ​ទេ ។

រថយន្ដ​សាំ​យ៉ុង​ទាំង៤គ្រឿង​របស់​មេការ មករា សម្រាប់​ប្រើប្រាស់​ដឹកឈើ​នេះ​មិន​មាន​លក្ខណៈ​គ្រប់គ្រាន់​តាម​បច្ចេកទេស​ច្បាប់​ចរា​ចរណ៍​នោះ​ឡើយ ខុសពី​រថយន្ត​ដឹក​ទំ​និញ​ផ្សេង​ៗ​ទៀត គឺ​គេ​យក​មក​ប្រើប្រាស់​សម្រាប់​តែ​ដឹកឈើ​ប្រណីត​ទាំង​ដុល​ៗ​ដែល​ឈ្មួញ​យួន​ត្រូវការ​ទិញ ។ លោក​ឃឹម ចិ​ត្រា ប្រធាន​ច្រក​ទ្វារ​អន្តរជាតិ​អូរយ៉ាដាវ មិន​អាច​រក​ការ​បំភ្លឺ​បានទេ​ជុំវិញ​បទល្មើស​ឆ្លងដែន​ខាងលើ​នេះ ព្រោះ​សុទ្ធតែ​ទទឹកស្លាប​អស់ទៅហើយ ។

ឯ​សមត្ថកិច្ច​ជំនាញ​នៅក្នុង​ខេត្ត​វិញ​ចំពោះ​រថយន្ត​សាំ​យ៉ុង​ដឹកឈើ​នោះ បើសិនជា​មានការ​ស្នើសុំ​សហការ​បង្ក្រាប​ណាមួយ​នោះ​តែង​ឆ្លើយ​ដោះសា​រថា​ជាប់រវល់​ទៅ​នេះ​ទៅ​នោះ​ហើយ​សមត្ថកិច្ច​ខ្លះ​និ​យា​យត្រង់​ៗ​តែម្តង​ថា រថ​យន្ត​ដឹកឈើ​ឈ្មោះ​មករា​នោះ​មិន​អា​បង្ក្រាប​បានទេ ព្រោះ​សមត្ថកិច្ច​គ្រប់​ស្ថាប័ន​គេ​ត្រូវ​រូ​វ​គ្នា​រត់ការ​តាំងពី​ថ្នាក់​ខេត្ត​រហូតដល់​ថ្នាក់ក្រោម​យ៉ាង​រលូន​អស់ហើយ ។ គេ​ប្រាប់​វិញ​ដោ​យត្រង់ៗ​ថា បើ​ជំនាញ​យើង​តែឯង​បង្ក្រាប​វា​ហាក់​ទៅ​ឆ្​វេង​តែឯង គ្មាន​អ្នកណា​សហការ​ទេ​ហើយ​អត់​ប្រាក់​ទៀត ម៉្លោះហើយ​ទុក​ឱ្យ​គេ​ទៅតាម​ដំណើ​រ​ចុះ ៕

អត្ថបទសរសេរ ដោយ