ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Nani​សរសើរ​និង​គោរព​លោក Alex Ferguson​ប្រៀប​ដូច​ជា​ឪពុក

7 ឆ្នាំ មុន

Nani ខ្សែបម្រើ​ក្រុម​ជម្រើសជាតិ​ព័រ​ទុ​យ​ហ្គា​ល់​របស់​ក្លិប​Valencia​ក្នុង​ក្របខ័ណ្ឌ​Laliga អេ​ស្ប៉ា​ញ បាន​សរសើរ​លោក​Alex Ferguson អតីត​គ្រូបង្វឹក​ក្លិប​Man Utd ថា ជា​អ្នក​មានគុណ​និង​ជា​បុគ្គល

Nani ខ្សែបម្រើ​ក្រុម​ជម្រើសជាតិ​ព័រ​ទុ​យ​ហ្គា​ល់​របស់​ក្លិប​Valencia​ក្នុង​ក្របខ័ណ្ឌ​Laliga អេ​ស្ប៉ា​ញ បាន​សរសើរ​លោក​Alex Ferguson អតីត​គ្រូបង្វឹក​ក្លិប​Man Utd ថា ជា​អ្នក​មានគុណ​និង​ជា​បុគ្គល​ដែល​ខ្លួន​គោរព​ដូច​ជា​ឪពុក ។

កីឡាករ​រូប​នេះ​បញ្ជាក់​ថា​៖«​លោក​Ferguson​ពេល​ដឹកនាំ​ក្លិប​Man Utd​បាន​ផ្ដល់​ឱវាទ​ល្អ​ៗ​ប្រៀប​ដូច​ជា​ឪពុក​របស់ខ្ញុំ​។ ដំបូង​ពេល​អ្នកធ្វើការ​ជាមួយ​គាត់​ហាក់ដូចជា​ពិបាក​បន្តិច ប៉ុន្តែ​នៅ​ពេល​ស្គាល់​គាត់​ច្បាស់ អ្នក​នឹង​ដឹង​ថា​គាត់​ល្អ​ប៉ុនណា ។ មក​ដល់​ពេល​នេះ ខ្ញុំ​រឹង​មាំ​ក៏​ដោយសារ​គាត់​ជា​អ្នក​ផ្ដល់​ឱវាទ​ដែរ​» ៕