ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ចាប់​ឃាត់​គ្រឿងចក្រ​មួយ​គ្រឿង​ពាក់ព័ន្ធ​ករណី​ឈូស​ឆាយ​ដី​គម្រប​​ព្រៃ

2 ឆ្នាំ មុន
  • ក្រចេះ

ខេត្ត​ក្រចេះ ៖ ថ្មី​ៗ​នេះ​ មន្ត្រី​នគរបាល​នៃ​ការិ​យាល័​យប្រឆាំង​​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការ​រដ្ឋា​នន​គរ​បាល​ខេត្តក្រចេះ សហការ​ជាមួយ​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​សង្កាត់​ថ្មគ្រែបាន​ធ្វើការ​ចាប់​ឃាត់​គ្រឿង​ចក្រ​មួយ​គ្រឿង​នៅ​ចំណុ​ច​ភ្នំ​ដែកភ្លើង​ ស្ថិតនៅ​ក្នុង​ភូមិ​ល្អ​ ឃុំ​ចង្ក្រង់ ​ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ ។…

ខេត្ត​ក្រចេះ ៖ ថ្មី​ៗ​នេះ​ មន្ត្រី​នគរបាល​នៃ​ការិ​យាល័​យប្រឆាំង​​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការ​រដ្ឋា​នន​គរ​បាល​ខេត្តក្រចេះ សហការ​ជាមួយ​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​សង្កាត់​ថ្មគ្រែបាន​ធ្វើការ​ចាប់​ឃាត់​គ្រឿង​ចក្រ​មួយ​គ្រឿង​នៅ​ចំណុ​ច​ភ្នំ​ដែកភ្លើង​ ស្ថិតនៅ​ក្នុង​ភូមិ​ល្អ​ ឃុំ​ចង្ក្រង់ ​ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យដឹង​ថា ម​ន្ត្រី​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​បាន​ចុះ ទៅដល់​ទីតាំង​គ្រឿង​ចក្រ​ឈូស​ឆាយដី​ព្រៃ​មួយ​កន្លែងនៅ​ចំណុច​ទីតាំង​ខាង​លើ បាន​សហការ​ជាមួយ​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​បាន​ធ្វើការ​ចាប់​ឃាត់​គ្រឿងចក្រ ​និង​រឹបអូស​យក​ទៅ​រក្សាទុក​នៅ​ថ្នាល​បណ្ដុះ​កូន​ឈើ​ខ្សា​រកា​លពី​យប់​ថ្ងៃទី៨​ខែមីនា ឆ្នាំ២០២២ នេះ ។

ប្រជាពលរដ្ឋ​នៅ​តំបន់​ខាងលើ​បាន​អោយ​ដឹង​ថា គ្រឿងចក្រ​ដែល​សមត្ថកិច្ច​ធ្វើការ​ចាប់​ឃាត់​នៅ​យប់​នោះ រួមមាន​ត្រាក់ទ័រមួយ​គ្រឿង និង​អេ​ស្កា​វ៉ា​ទ័​រមួយ​គ្រឿង ។ ប៉ុន្តែ​ត្រាក់ទ័រ​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ឱ្យទៅ​ម្ចាស់​ដី​វីញ ខ​ណៈ​ដែល​មានការ​តវ៉ាគាត់​លើកឡើង​ថា​ ត្រាក់ទ័រ​មួយ​គ្រឿង​នោះ​មិនបាន​ធ្វើ​សកម្មភាព​អ្វី​នោះ​ទេ ពី​ព្រោះ​គ្រឿងចក្រ​របស់​គាត់​ខូច​ប្រអប់លេខ​ផ្ញើទុក​នៅផ្ទះ​ណា​គេ​នៅ​ក្បែរ​​ដីចម្ការ​នោះ ។ រី​ឯ​អេ​ស្កា​វ៉ា​ទ័​រមួយ​គ្រឿង​ទៀត​ក៏​ត្រូវ​បាន​ដឹកជញ្ជូន​នាំ​យក​ទៅ​រក្សាទុក​នៅ​ថ្នាល​បណ្ដុះ​កូន​ឈើ​ខ្សារ​ ដើម្បី​កសាង​សំណុំរឿង​និង​ចាត់​វិធានការ​ទៅតាម​ផ្លូវ​ច្បាប់​។

លោក ម៉ី វុទ្ធី នាយ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ថ្មគ្រែ​បាន​ឲ្យដឹង​ថា ​ការ​ចាប់​ឃាត់​គ្រឿងចក្រ​នៅ​ចំណុច​ទីតាំង​ខាងលើ ដោយសារ​មានការ​ស្នើសុំ​ពេល​កម្លាំង​មន្ត្រី​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​កម្លាំង​យើង​បាន​ចុះទៅ​ធ្វើ​ការ​រឹបអូស​យក​បន្ត​ពី​មានការ​រាយការណ៍​និង​មាន​រូបភាព​ជាក់ស្ដែង​ពាក់ព័ន្ធ​ទៅ​នឹង​ការ​ឈូស​ឆាយដី​គម្រប​ព្រៃ​របស់​រដ្ឋ ។

ប្រភព​ពី​ប្រជាពលរដ្ឋ​បាន​បង្ហាញ​ឲ្យដឹង​ថា​ គ្រឿងចក្រ​ដែល​សមត្ថកិច្ច​ចាប់​ឃាត់​បាន​នោះ​ វា​តែងតែ​ធ្វើសកម្មភាព​ឈូស​ឆាយដី​ព្រៃ​គ្រប់​ទីកន្លែងដោយ​ស៊ីឈ្នួល​ក្នុង​មួយ​ហិ​ក​តា​តម្លៃ​ចាប់ពី300 ទៅ 500 ដុល្លារ ។ ហើយ​បច្ចុប្បន្ន​មានដំណឹង​​​ថា​ ម្ចាស់​គ្រឿងចក្រ​កំពុង​រក​អ្នក​អន្តរាគមន៍​ជួប ​និង​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ ដោះ​ដើម្បី​យក​គ្រឿង​ចក្រ​ត្រឡប់មក​វិញ ។

មជ្ឈដ្ឋាន​មួយចំនួន​កំពុងតែ​តាមដាន​និង​សង្កេតមើល​ថា​ តើ​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ​នឹង​ចិត្ត​វិធានការ​បែប​ណា​ទៅលើ​ម្ចាស់​គ្រឿងចក្រ​ដែល​បាន​ធ្វើការ​ឈូស​ឆាយដី​ព្រៃ​ដែល​សមត្ថកិច្ច​អះអាង​ថា​ ពាក់​ព័ន្ធ​និង​ដី​គម្រប​ព្រៃ​របស់​រដ្ឋ ។

មួយវិញទៀត ​ដី​នៅ​ចំណុច​ទីតាំង​ខាងលើ ​គឺ​កំពុងតែ​មាន​បញ្ហា​ស្មុគស្មាញ និង​ប្ដឹងប្តល់​​គ្នា​ចំពោះ​ការទិញ​លក់​និង​មាន​ឯកសារ​ពាក់ព័ន្ធ​មួយចំនួន​ដែល​មាន​ភាព​មិន​ប្រក្រតី​ពី​អាជ្ញាធរ​មូលដ្ឋាន​និង​ឈ្មួញ​ដែល​ប្រមូល​ទិញ​ដី​ព្រៃ​ខុស​ច្បាប់​កាលពី​ពេល​ថ្មី​ៗ​កន្លងទៅ​នេះ​។​

អត្ថបទសរសេរ ដោយ