ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តំបន់ឆ្នេរ​របស់​បារាំង​ហាម​ស្លៀក​ឈុត​ហែល​ទឹក​បិទ​ជិត​រាង​កាយ

7 ឆ្នាំ មុន

សារព័ត៌​មាននៅ​ក្រុង Bastia ប្រទេស​បារាំង​កាលពី​ថ្ងៃ​ទី​១៦ សីហា ២០១៦ ផ្សាយ​ថា លោក Ange-Pierre Vivoni ចៅហ្វាយ​ក្រុង Sisco នៅ​លើ​កោះ Corsica បាន​ដាក់​បម្រាម​ស្លៀកពាក់​ឈុត​ហែល​ទឹក​ប្រភេទ

សារព័ត៌​មាននៅ​ក្រុង Bastia ប្រទេស​បារាំង​កាលពី​ថ្ងៃ​ទី​១៦ សីហា ២០១៦ ផ្សាយ​ថា លោក  Ange-Pierre Vivoni ចៅហ្វាយ​ក្រុង  Sisco នៅ​លើ​កោះ  Corsica បាន​ដាក់​បម្រាម​ស្លៀកពាក់​ឈុត​ហែល​ទឹក​ប្រភេទ  Burkini នៅ​លើ​ឆ្នេរ​ខ្សាច់​ក្រោយ​ពី​ផ្ទុះ​អំពើ​ហិង្សា​កាលពី​ថ្ងៃ​ទី​១៣ សីហា រវាង​អ្នកស្រុក និង​ជន​ចំណាកស្រុក​អាហ្វ្រិក​ខាងជើង បង្ក​ឱ្យ​រង​របួស​៥​នាក់ និង​រថយន្ត​ត្រូវ​ដុត​បំផ្លាញ​ចំនួន​៣​គ្រឿង ។

សាក្សី​ឱ្យ​ដឹង​ថា ទំនាស់​ចាប់ផ្តើម​ដោយសារ​ក្រុម​អ្នកទេសចរ​មួយ​ក្រុម​ថតរូប​ស្ត្រី​ចំណាកស្រុក​ម្នាក់​ដែល​ស្លៀក​ឈុត Burkini នៅ​លើ​ឆ្នេរ​ខ្សាច់ ។

សមត្ថកិច្ច​ច្រើន​នាក់​បាន​ចូល​ទប់ស្កាត់​អំពើ​ហិង្សា​ដែល​ប្រើ​អាវុធ​ពូថៅ ដប និង​ដុំ​ថ្ម ខណៈ​នៅ​ថ្ងៃ​ទី​១៤ សីហា កន្លង​ទៅ មាន​មនុស្ស​ប្រហែល​៥០០​នាក់ ព្យាយាម​ចូល​កាន់​តំបន់​ជា​ទីស្នាក់អាស្រ័យ​របស់​ជន​មូ​ស្ល៊ី​ម ។

លោក​Vivoni បន្ត​ថា លោក​ផ្ទាល់​គ្មាន​គំនិត​មើលងាយ​ជាតិ​សាសន៍ ឬ​ប្រឆាំង​នឹង​សាសនា​ឡើយ ។ ចំពោះ​បទដ្ឋាន​នោះ​បាន​ធ្វើ​ឡើង​ក្នុង​គោលបំណង​គ្រប់គ្រង​ពលរដ្ឋ និង​ទប់ស្កាត់​ការ​រាតត្បាត​នៃ​គោល​គំនិត​ដ៏​លេចធ្លោ ដែល​ពលរដ្ឋ​មូស​ស្ល៊ីម គឺជា​គោលដៅ​រមែង​ក្លាយជា​ជន​រង​គ្រោះ​នៃ​ការ​ញុះញង់​ទាក់ទិន​នឹង​គំនិត​នៃ​អំពើ​ហិង្សា​នេះ ។ ករណី​នោះ​គឺជា​បញ្ហា​ចុង​ក្រោយ​នៃ​ស្ថានភាព​ដ៏​តានតឹង​នៅ​ក្នុង​ប្រទេស ព្រោះ​ក្លាយជា​គោលដៅ​នៃ​ការ​វាយប្រហារ​របស់​ក្រុម​បង្ក​ភេរវកម្ម  IS ។ ក្រុង  Sisco គឺជា​ក្រុង​ទី​៣ របស់​បារាំង​ដែល​មាន​បម្រាម​ស្លៀក​ឈុត  Burkini ជា​ឈុត​ហែល​ទឹក​ដែល​បិទ​បាំង​រាង​កាយ​យ៉ាង​ជិត​តាម​ទម្លាប់​នៃ​សាសនា​អ៊ិ​ស្លា​ម ខណៈ​ពេល​មុន​នេះ​បាន​ដាក់​បម្រាម​នៅ​ក្រុង កាន និង​ក្រុង​វី​ល​ណើ​ហ្វ លូ​បេ កាលពី​ថ្ងៃ​ទី​១៣ សីហា ។ តុលាការក្រុង​កាន បាន​សម្តែង​ការ​គាំទ្រ​ដោយ​បញ្ជាក់​ថា គ្រឿង​តុបតែង​កាយ​នោះ​អាច​ជា​ការ​ញុះញង់ ខណៈ​ពេល​លោក​លី​យ៉ូ​ណេ​ល លូ​កា ចៅហ្វាយ​ក្រុង​វី​ល​ណើ​ហ្វ លូ​កា ថ្លែង​ថា ការ​ហែល​ទឹក​ដោយ​ការ​តុបតែង​កាយ​គ្រប​ទាំង​ដងខ្លួន គឺជា​រឿង​មិន​ត្រឹមត្រូវ​តាម​ទំនៀមទម្លាប់៕