ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Nokia នឹង​បញ្ចេញ​ទូរស័ព្ទ និង Tablet ចុងឆ្នាំ​នេះ

7 ឆ្នាំ មុន

ស្មា​ត​ហ្វូ​ន និង Tablet របស់ Nokia នឹង​ត្រូវ​បង្ហាញ​នៅ​ចុងឆ្នាំ​នេះ ។ នេះ​បើ​យោង​តាម​លោក Mike Wang ដែល​ជា​ប្រធាន​ក្រុម​អ្នកគ្រប់គ្រង​រួម​គ្នា​ប្រចាំ​ក្រុមហ៊ុន Nokia China ។ លោក​ថា នៅ​ដើមឆ្នាំ ២០១៧

ស្មា​ត​ហ្វូ​ន និង Tablet របស់ Nokia នឹង​ត្រូវ​បង្ហាញ​នៅ​ចុងឆ្នាំ​នេះ ។ នេះ​បើ​យោង​តាម​លោក Mike Wang ដែល​ជា​ប្រធាន​ក្រុម​អ្នកគ្រប់គ្រង​រួម​គ្នា​ប្រចាំ​ក្រុមហ៊ុន Nokia China ។ លោក​ថា នៅ​ដើមឆ្នាំ ២០១៧ ក្រុមហ៊ុន Nokia នឹង​នាំ​ចេញ​ស្មា​ត​ហ្វូ​ន និង Tablet អស់ទាំង​នោះ​ទៅ​កាន់​ទីផ្សារ​ពិភពលោក ។

កាលពី​ខែឧសភា​ក្រុមហ៊ុន​មាន​មូលដ្ឋាន​នៅ​ប្រទេស​ហ្វាំ​ង​ឡង់​បាន​ប្រកាស​ពី​ការ​បោះ​ជំហាន​ចូល​ទីផ្សារ​ប្រកួតប្រជែង​ទូរស័ព្ទ​វិញ ។ HMD ដែល​ជា​ក្រុមហ៊ុន​បង្កើត​ថ្មី​ដឹកនាំ​ដោយ​អតីត​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Nokia នឹង​ច្នៃប្រឌិត​ផលិតផល រីឯ​ក្រុមហ៊ុន​តៃវ៉ាន់ Foxconn នឹង​ក្លាយជា​ដៃគូ​ផលិត​របស់​ក្រុមហ៊ុន​ផង​ដែរ ។

ក្រុមហ៊ុន Nokia នឹង​នាំ​អ្វី​ដែល​ថ្មី ពោល​គឺ​ការ​រចនា និង​បច្ចេកវិទ្យា​សម្រាប់​អតិថិជន​របស់​ខ្លួន​ក្រោយ​ពី​អវត្តមាន​លើ​ទីផ្សារ​រយៈពេល​យូរ ៕