ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ល្ខោន​ន​យា​បាយ​ ៖ កម្ពុជា​ស្និ​ទ្ធជាមួយ​ចិន​ ចំណែក​ឯ​វៀតណាម​ស្និ​ទ្ធ​​អា​មេ​រិ​ក

7 ឆ្នាំ មុន

ពី​មុនគេឮ​អា​មេ​រិ​ក​រិះគន់​វៀតណាម​ ។​ ឥឡូវ​គេ​ ឮ​អំពី​ទំ​នា​ក់ទំន​ង​ល្អ​​រវាង​ប្រទេស​ប្រជា​ធិ​បិ​តេ​យ្យ​ធំ​បំផុត​ និង​ប្រទេស​កុម្មុយនីស្ត​វៀតណាម ​។ ចំណែក​កម្ពុជា ​ដែល​ជា​ប្រទេស​ប្រជាធិបតេយ្យ​វិញ​ បាន​ស្និ​ទ្ធ​ស្នាល​ជាមួយ​ប្រទេស​កម្ពុជា​ចិន ​។

ពី​មុនគេឮ​អា​មេ​រិ​ក​រិះគន់​វៀតណាម​ ។​ ឥឡូវ​គេ​ ឮ​អំពី​ទំ​នា​ក់ទំន​ង​ល្អ​​រវាង​ប្រទេស​ប្រជា​ធិ​បិ​តេ​យ្យ​ធំ​បំផុត​ និង​ប្រទេស​កុម្មុយនីស្ត​វៀតណាម ​។ ចំណែក​កម្ពុជា ​ដែល​ជា​ប្រទេស​ប្រជាធិបតេយ្យ​វិញ​ បាន​ស្និ​ទ្ធ​ស្នាល​ជាមួយ​ប្រទេស​កម្ពុជា​ចិន ​។

អាពាហ៍ពិពាហ៍​នយោបាយ​ទាំង​ពីរ​មាន​ភាព​ចម្លែក ​គឺ​ប្រទេស​ប្រជា​ធ​បិ​តេ​យ្យ​ស្និ​ទ្ធ​នឹង​ប្រទេស​កុ​ម្មុ​យ​និ​ស្ត​ ។ ហេតុ​អ្វី?

នៅ​ពេល​ផលប្រយោជន៍​បាន​មក​ដល់ ប្រទេស​ទាំងឡាយ​បាន​នាំ​គ្នា​ទុក​ចោល​មួយ​ឡែក​ភាព​ខុស​ប្លែក​គ្នា​នៃ​នយោបាយ​ ។ អា​មេ​រិ​ក​មិន​អាច​ស្រែក​រិះគន់​ប្រទេស​វៀតណាម​អំពី​បញ្ហា​សិ​ទ្ធិមនុស្ស​ និង​សេរីភាព​នៃ​ការ​បញ្ចេញមតិ​ឡើយ​ ។

ដូច​គ្នា​​នេះ ប្រទេស​ចិន​ត្រូវការ​មិត្ត​នៅ​តំបន់​​អាស៊ី​អាគ្នេយ៍​ ដើម្បី​ទប់ទល់​នឹង​ហ្វី​លី​ពី​ន ​និង​វៀតណាម​នៅ​ក្នុង​ជម្លោះ​សមុទ្រ​​ចិន​ខាងត្បូង​ ។ ដោយ​កម្ពុជា​ធ្លាប់​មាន​ទំនាក់​ទំនងជា​យូរ​មក​ស្រាប់ ​ជាមួយ​ចិន​ស្រាប់ ​ចាប់តាំងពី​សម្តេច​ជំនាន់​សម្តេចឪ​ព្រះ​នរោត្តម សីហ​នុ ចិន​ក៏​ងាយ​នឹង​ធ្វើ​ឱ្យ​ទំនាក់ទំនង​របស់​ខ្លួន​ មាន​ភាពល្អ​ប្រសើ​ជាមួយនឹង​ប្រទេស​កម្ពុជា។

ចំណែក​កម្ពុជា ​ក៏​ត្រូវការ​ចិន ​ដើម្បី​ជំនួយ​អភិវឌ្ឍន៍ ខណ​:​ដែល​ប្រទេស​កម្ពុជា​កំពុង​នៅ​ក្នុង​ដំណាក់កាល​ត្រូវការ​អភិវឌ្ឍន៍​ ។

នៅ​ពេល​ដែល​ផល​ប្រ​យោន៍​បាន​មក​ដល់ គេ​នាំ​គ្នា​ទម្លាក់​ចោល​ភាព​ខុស​ប្លែក​គ្នា​ផ្នែក​នយោបាយ​។

អា​មេ​រិ​ក​ស្និ​ទ្ធ​ជាមួយ​វៀតណាម និងចិន​ស្និ​ទ្ធ​ជាមួយ​កម្ពុជា ​គឺជា​ស្ថានភាព​មួយ​ដែល​ប្រទេស​នីមួយ​ៗ​ ត្រូវការ​ការពារ​ផលប្រយោជន៍​របស់​ខ្លួន ​។ អា​មេ​រិ​ក​កំពុង​មាន​នយោបាយ​ងាក​មក​អាស៊ី ចំណែក​វៀតណាម​ត្រូវការ​អា​មេ​រិ​ក​នៅ​ពីក្រោយ​ ដើម្បី​ទប់ទល់​នឹង​ប្រទេស​ចិន ​នៅ​ក្នុង​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ ។

នៅ​ពេល​ដែល​ចិន​ និង​អា​មេ​រិ​ក​ប្រណាំងប្រជែង​គ្នាដណ្តើម​ឥ​ទ្ធិពល​នៅ​តំបន់​អាស៊ី​អាគ្នេយ៍ វា​នឹង​ធ្វើ​អោយ​តំបន់​ក្លាយ​កន្លែង​មួយ​ដែល​ជម្លោះ​អាច​ងាយ​នឹង​ផ្ទុះ​ឡើង​គ្រប់ពេល​ ៕