ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាង​ជា​យោធា​ឬ ទើបហ៊ានបែបនេះ?

7 ឆ្នាំ មុន

ខេត្តស្ទឹងត្រែង ៖ មន្ត្រី​យោធា​ម្នាក់ ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ធ្វើការ​ចាប់ខ្លួន រួម​ទាំង​ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន (​ម៉ា​ទឹកកក​) ប្រមាណ​ជា​១​គីឡូក្រាម ខណៈ​កំពុង​ចរាច​ណ៍​ឆ្លង​ដែន​ពី​ប្រទេស​ឡាវ មក​កាន់​ស្ទឹង​ត្រែង កាលពី​រសៀល​ថ្ងៃ​ទី​១៩ សីហា ២០១៦ ស្ថិត​ត្រង់​ចំណុច​ផ្លូវជាតិ​លេខ​៩ ក្នុងភូមិ​ស្រែ​ប្ញ​ស្សី ឃុំ​ស្រែ​ប្ញ​ស្សី ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង ។

ខេត្តស្ទឹងត្រែង ៖ មន្ត្រី​យោធា​ម្នាក់ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ធ្វើការ​ចាប់ខ្លួន រួម​ទាំង​ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន (​ម៉ា​ទឹកកក​) ប្រមាណ​ជា​១​គីឡូក្រាម ខណៈ​កំពុង​ចរាច​ណ៍​ឆ្លង​ដែន​ពី​ប្រទេស​ឡាវ មក​កាន់​ស្ទឹង​ត្រែង កាលពី​រសៀល​ថ្ងៃ​ទី​១៩ សីហា ២០១៦ ស្ថិត​ត្រង់​ចំណុច​ផ្លូវជាតិ​លេខ​៩ ក្នុងភូមិ​ស្រែ​ប្ញ​ស្សី ឃុំ​ស្រែ​ប្ញ​ស្សី ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង ។

ជនសង្ស័យ​ឈ្មោះ​លី សេត ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ជា​នាយទាហាន​វរ​លេខ​៣៩៤ កងពល​លេខ​៩​ខេត្តព្រះវិហារ រស់នៅ​ភូមិ​សែន​រុងរឿង ឃុំ​មរតក ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ ដកហូត​ថ្នាំ​ញៀន​មួយ​កញ្ចប់​ធំ ម៉ូតូ​មួយ​គ្រឿង ព្រមទាំង​ទំពាំង​ស្ងោរ​៥​កញ្ចប់ ។​ជនសង្ស័យ គឺជា​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​ឆ្លង​ដែន​ដែល​អាវុធហត្ថ​តាមដាន ក្រោម​ការ​កសាង​បណ្តាញ​ភ្នាក់ងារ និង​ប្រើប្រាស់​វិធានការ​ឱ្យ​មានការ​ទិញ និង​លក់​រហូត​ឈាន​ដល់​ការ​ចាប់ខ្លួន រួម​និង​វត្ថុ​តាង​ជាក់ស្តែង​។

បច្ចុប្បន្ន ជនសង្ស័យ​ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ផ្តន្ទាទោស ។