ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ តាម​ដីការ​របស់​តុលាការ

7 ឆ្នាំ មុន

ខេត្តសៀមរាប ៖ ជនសង្ស័យ​ម្នាក់ ដែល​ជួញដូរ​គ្រឿងញៀ.ន​ខុសច្បាប់ ត្រូវ​បាន​កម្លាំង​ការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀ.ន​ខេត្ត ធ្វើការ​ឃាត់ខ្លួន​បន្ទាប់​ពី​មាន​ដីកា​

ខេត្តសៀមរាប ៖ ជនសង្ស័យ​ម្នាក់ ដែល​ជួញដូរ​គ្រឿងញៀន​ខុសច្បាប់ ត្រូវ​បាន​កម្លាំង​ការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្ត ធ្វើការ​ឃាត់ខ្លួន​បន្ទាប់​ពី​មាន​ដីកា​របស់​តុលាការ​ឱ្យ​ចាប់ ខណៈ​ដែល​ជន​នោះ​បាន​រត់គេច​ខ្លួន​អស់​មួយ​រយៈ​។ ហេតុការណ៍​ចាប់ខ្លួន​ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន​ម្នាក់​នេះ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៩ ខែសីហា ឆ្នាំ​២០១៦ ស្ថិត​នៅ​ក្នុងផ្ទះ​ភូមិ​ស្ទឹង​ថ្មី សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប​។

តាម​ប្រភព​ពី​មន្ត្រី​នគរបាល​ខេត្ត​បានឱ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​១៩ ខែសីហា ឆ្នាំ​២០១៦​ថា ជនសង្ស័យ​ម្នាក់​នេះ ដែល​ត្រូវ​បាន​កម្លាំង​ការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្តសៀមរាប ធ្វើការ​ចាប់ខ្លួន ពាក់ព័ន្ធ​ករណី​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ដែល​ប្រព្រឹត្តិ​នៅ​ភូមិ​សាលា​កន្សែង សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប កាលពី​ថ្ងៃ​ទី​២ ខែកក្កដា ឆ្នាំ​២០១៣ បទល្មើស​ព្រហ្មទណ្ឌ ដែល​មាន​ចែង​ឱ្យ​ផ្តន្ទាទោស​តាម​ប​ញ្ញ​តិ្ត​មាត្រា​៤០ កថាខណ្ឌ​៤ នៃ​ច្បាប់​ស្តី​ពី​ការ​ត្រួតពិនិត្យ​គ្រឿងញៀន​។

ប្រភព​ដដែល​បាន​បន្ថែម​ថា ការ​ចាប់ខ្លួន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៩ ខែសីហា ឆ្នាំ​២០១៦​នេះ ដោយ​អនុវត្ត​តាម​ដីកា​របស់​តុលាការ លេខ​៤៩៧​ចុះ​ថ្ងៃ​ទី​១៩ ខែកុម្ភៈ ឆ្នាំ​២០១៣ របស់​លោក គី ឫ​ទ្ធី ចៅក្រម​ជំនុំជម្រះ​នៃ​សាលាដំបូង​ខេត្តសៀមរាប នៅ​ពន្ធនាគារ​ខេត្តសៀមរាប ស្ថិត​នៅ​ភូមិ​បុស្ស​ក្រឡាញ់ សង្កាត់​ជ្រាវ ក្រុង​ខេត្តសៀមរាប បន្ទាប់​ពី​រូបគេ​បាន​រត់គេច​ខ្លួន​បាត់​អស់​មួយរ​យៈមក​។ ប្រភព​បាន​បញ្ជាក់​បន្ថែម​ថា ជនសង្ស័យ​(​ជា​ពិរុទ្ធជន​)​មានឈ្មោះ ពាង កា​រឹម ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មុខរបរ​ធ្វើស្រែ មាន​ទីលំនៅ​បច្ចុប្បន្ន ភូមិ​ស្ទឹង​ថ្មី សង្កាត់​ស្វាយ  ដង្គំ ក្រុង​សៀមរាប​។

បច្ចុប្បន្ន​ជនសង្ស័យ ត្រូវ​បាន​កម្លាំង​ជំនាញ​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង ខេត្តសៀមរាប ដើម្បី​ចាត់ការ​តាម​នីតិវិធី​(​ទោស​ដាក់​ពន្ធនាគារ​កំណត់​ចំនួន​២​ឆ្នាំ គិត​ចាប់ពី​ថ្ងៃ​ចាប់​យក​ឃុំខ្លួន ដាក់​ពន្ធនាគារ​តាម​អំណាច​សាលក្រម​)៕