ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទើបតែ​ឃុំខ្លួន​ជាង​៣​ខែ​ពី​បទ​លួច ឥឡូវ​ត្រូវ​ឈឺ​ស្លា.ប់

7 ឆ្នាំ មុន

ខេត្តក្រចេះ ៖ សមត្ថកិច្ច​បាន​បញ្ជាក់​ថា ការ​ស្លា.ប់​របស់​ជន​ជាប់​ឃុំ​ម្នាក់ ក្រោយ​ពី​ការ​នាំ​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ពី​មន្ត្រី​អនុរក្ស​ពន្ធនាគារ គឺ​បណ្តាល​មក​ពី​ជំងឺ

ខេត្តក្រចេះ ៖ សមត្ថកិច្ច​បាន​បញ្ជាក់​ថា ការ​ស្លាប់​របស់​ជន​ជាប់​ឃុំ​ម្នាក់ ក្រោយ​ពី​ការ​នាំ​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ពី​មន្ត្រី​អនុរក្ស​ពន្ធនាគារ គឺ​បណ្តាល​មក​ពី​ជំងឺ ខណៈ​ដែល​ជន​ត្រូវ​ចោទ​រូប​នេះ​បាន​កើត​មាន​ជំងឺ​សួត និង​ក្រពះ​ធ្ងន់ធ្ងរ​តាំងពី​ថ្ងៃ​ចូល​ឃុំខ្លួន​ដំបូង មាន​រយៈពេល​ជិត​ជាង​៣​ខែ​មកនេះ​។ មន្ត្រី​អនុរក្ស​ពន្ធនាគារ​ខេត្ត បាន​ឲ្យ​ដឹង​ថា ជន​កំពុង​ជាប់​ឃុំ និង​ត្រូវ​ចោទ​ម្នាក់​ឈ្មោះ នាម ដា​វី​ន អាយុ​២៩​ឆ្នាំ មានស្រុក​កំណើត​នៅ​ខេត្តកំពង់ចាម បាន​ស្លាប់​នៅ​យប់​ថ្ងៃ​ទី​១៩ ខែសីហា នៅ​មន្ទីរពេទ្យ​ខេត្ត ក្រោយ​ពី​ជន​នេះ​ត្រូវ​បាន​មន្ត្រី​អនុរក្ស​នាំ​មក​សង្គ្រោះ​មាន​រយៈពេល​ជាង​១០​ថ្ងៃ ដោយសារ​តែ​មាន​ជំងឺ​ធ្ងន់ធ្ងរ​ដុនដាប​កាន់តែ​ខ្លាំង​។

ប្រធាន​ពន្ធនាគារ​ខេត្ត លោក​ឧត្តម​អគារ​នុ​រក្ស​ត្រី ខ្វា សា​រ៉​ន បាន​ឲ្យ​ដឹង​ថា ជន​ជាប់​ឃុំ និង​ត្រូវ​ចោទ​រូប​នេះ ទើបតែ​ត្រូវ​បាន​នាំ​មក​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​ខេត្ត កាលពី ដើមខែ​ឧសភា ជាប់ចោទ​ពី​បទ​អំពើរ​លួច ដែល​ជន​នេះ​បាន​ធ្វើ​សកម្មភាព​លួច​ការ​បូ​ប របស់​នារីរ​បទេស​នៅ​ក្នុង​ក្រុង​ក្រចេះ កាលពី​ថ្ងៃ​ទី​៧ ខែឧសភា កន្លង​ទៅ​។ បើ​តាម​ការ​បញ្ជាក់​ពី​លោក​ប្រធាន​ពន្ធនាគារ​បាន​ឲ្យ​ដឹង​ទៀត​ថា បន្ទាប់​ពី​ជន​ត្រូវ​ចោទ​រូប​នេះ ត្រូវ​បាន​នាំ​ខ្លួន​មក​ឃុំ​នៅ​ពន្ធនាគារ​បណ្តោះអាសន្ន គឺ​ជន​នេះ​បាន​កើត​មាន​ជំងឺ និង​បាន​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់ធ្ងរ​ក្នុង​អំឡុង​រយៈពេល​១០​ថ្ងៃមុន​ស្លាប់​។

ជាមួយ​គ្នា​នេះ​មន្ត្រី​អនុរក្ស ក៏​បាន​នាំ​ជន​នេះ​មក​ព្យាបាល​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ចំនួន​២​ដង​តែ​មិន​អាច​ព្យាបាល​បាន​។ ក្រុម​គ្រូ​ពេ​ទ្យេ​ខ​ត្ត​ដែល​បាន​ពិនិត្យ​សង្គ្រោះ​ជន​នេះ​បាន​ឲ្យ​ដឹង​ដែរ​ថា ជន​នេះ​មាន​ជំងឺ សួត និង​ក្រពះ ខ្វះ​វីតាមីន​ធ្ងន់ធ្ងរ ទើប​បណ្តាល​ឲ្យ​ស្លាប់​ដោយ​មិន​អាច​សង្គ្រោះ​បាន​។ សមត្ថកិច្ច​បាន​បញ្ជាក់​ថា សាកសព​របស់​ជន​នេះ ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​ដឹកនាំ​ដោយ​ស្ថាប័ន អយ្យការ​ចុះ​ធ្វើ​កោសល្យ​វិ​ច្ច័​យ​ពិនិត្យ​រក​មូលហេតុ​នៃ​ការ​ស្លាប់ នៅ​ក្នុង​មន្ទីរពេទ្យ និង​បាន​រក​ឃើញ​ថា ការ​ស្លាប់​របស់​ជន នេះ​គឺ​ដោយសារ​តែ​ជំងឺ​ប្រចាំ​កាយ​៕