ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃស្អែកនេះ ខា​រ៉ា​បាវ បើក​ឆាក​ប្រដាល់​ដណ្ដើម​ខ្សែក្រវាត់​អន្តរជាតិ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​សៅរ៍​ទី​២០ សីហា ស្អែកនេះ ​ខា​រ៉ា​បាវ នឹង​បើក​ឆាក​ប្រដាល់​ដណ្ដើម​ខ្សែក្រវាត់​អន្តរជាតិ​របស់​ខ្លួន​ជា​ផ្លូវការ បន្ទាប់​ពី​បាន​រៀបចំ​ការ​ប្រកួត​លក្ខណៈ​មិត្តភាព​អស់​២​ស​ប្ដា​ហ៍​មក ។

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​សៅរ៍​ទី​២០ សីហា ស្អែកនេះ ​ខា​រ៉ា​បាវ នឹង​បើក​ឆាក​ប្រដាល់​ដណ្ដើម​ខ្សែក្រវាត់​អន្តរជាតិ​របស់​ខ្លួន​ជា​ផ្លូវការ បន្ទាប់​ពី​បាន​រៀបចំ​ការ​ប្រកួត​លក្ខណៈ​មិត្តភាព​អស់​២​ស​ប្ដា​ហ៍​មក ។ កីឡាករ​ចំនួន​៤​រួប ដែល​២​រូប​មក​ពី​ខាង​កម្ពុជា និង​២​រូប​មក​ពី​ខាង​បរទេស​នឹង​ត្រូវ​ប៉ះ​គ្នា​ជា​លើក​ទី​១​នៅ​វេលា​រសៀល​នេះ​នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​។

លោក ញាណ សុធី អ្នក​រៀបចំ​ការ​ប្រដាល់​ប្រចាំ​ស្ថានីយទូរទស្សន៍​អាស៊ី​អាគ្នេយ៍​បាន​អះអាង​ថា ការ​ប្រដាល់​ដែល​មានឈ្មោះ​ថា «​ប្រដាល់​អន្តរជាតិ​ជើងឯក​ខ្សែក្រវាត់​ខា​រ៉ា​បាវ» សម្រេច​បើក​រេញ​ប្រកួត​សន្សំ​ពិន្ទុ​នៅ​ថ្ងៃនេះ​ហើយ ដោយ​មាន​សុទ្ធតែ​កីឡាករ​វ័យក្មេង និង​ខ្លាំង​ក្នុង​ប្រភេទ​ទម្ងន់​៦៣,៥​គីឡូក្រាម​ប៉ះ​គ្នា ។ លោក​ថា​នៅ​ក្នុង​ព្រឹត្តិការណ៍​នេះ​មាន​កីឡាករ​សរុប​ចំនួន​៨​រូប​ដូច​ជា​ម្ចាស់​ខ្សែក្រវាត់ K-Cement ឆៃ សា​រ៉ា មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ កីឡាករ​ម៉​ន ចាន់​ដា​រ៉ា មក​ពី​ក្លិប​ការិយាល័យ​ទី​៥​កងទ័ពជើងគោក កីឡាករ​រឿ​ម វណ្ណៈ មក​ពី​ក្លិប​រាជសីហ៍​ខេត្តបន្ទាយមានជ័យ និង​កីឡាករ ឌុ​ម កែវ​ដា មក​ពី​ក្លិប​មកុដ​រាជសីហ៍ សម្រាប់​ភាគី​កម្ពុជា និង កីឡាករ Aram Boy  កីឡាករ Pha  Yalek កីឡាករ Pra Vit និង​កីឡាករ  Yort  Sayam សម្រាប់​ភាគី​ថៃ ។

យ៉ាងណា​ក៏​ដោយ​លោក​ថា នៅ​រសៀល​ម៉ោង​២ស្អែក​នេះ គឺ​មាន​តែ​កីឡាករ​៤​រូប​ប៉ុណ្ណោះ​ប៉ះ​គ្នា​ដណ្ដើម​ពិន្ទុ​ក្នុង​ជុំ​ទី​១ ។ ព្រឹត្តិការណ៍​ប្រដាល់​ខា​រ៉ា​បាវ​នេះ​លោក​ថា កីឡាករ​កម្ពុជា​ឈរ​មួយ​ពូ​ល ហើយ​កីឡាករ​ថៃ​ឈរ​មួយ​ពូ​ល តែ​ក្រុម​ទាំង​ពីរ​អត់​ប្រកួត​គ្នា​ឯង​នោះ​ទេ ដោយ​ពួក​គេ​ត្រូវ​ប្រកួត​ខ្វែង​ពូ​ល គឺ​កម្ពុជា​ប្រកួត​ជាមួយ​ថៃ​ចុះឡើង​ៗ​រហូត​ទាល់តែ​អស់​សមាជិក ហើយ​ទើប​យក​ពិន្ទុ​ទៅ​សរុប​ក្នុង​ពូ​ល​រៀងខ្លួន ដោយ​កីឡាករ​កម្ពុជា និង​ថៃ​២​រូប​ណា​មាន​ពិន្ទុ​នាំមុខ​គេ​បាន​ឡើង​បន្ត​។

សមាសភាព​អ្នក​មានមុខ​ឡើង​ប្រកួត​បើក​ឆាក​ថ្ងៃស្អែកនេះ​រួម​មាន កីឡាករ​ឆៃ សា​រ៉ា ប៉ះ​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ Pha Yaklek និង​កីឡាករ​ម៉​ន ចាន់​ដា​រ៉ា ប៉ះ​ប្រកួត​ជាមួយ​កីឡាករ​ថៃ Aram Boy ។ ជំនួប​រវាង​ពួក​គេ​សុទ្ធតែ​មាន​អ្នកគាំទ្រ​រៀងខ្លួន​យល់​ថា នឹង​អាច​ដណ្ដើម​បាន​៣​ពិន្ទុ​មុន​មិន​ខុស​គ្នា ដោយសារ​តែ​កីឡាករ​ម្ខាង​ៗ​សុទ្ធតែ​មាន​ក្រេ​ឌី​ត​មិន​ណ​យ​ដូច​គ្នា ។ សម្រាប់​គូ​ឆៃ សា​រ៉ា គេ​ជឿ​ភាគច្រើន​ថា​កីឡាករ​ម្ចាស់​ខ្សែក្រវាត់​ទើប​ទទួល​បាន​រូប​នេះ​នឹង​យក​បាន​៣​ពិន្ទុ​បើក​ឆាក ដោយ​ផ្អែក​តាម​គេ​តាំងពី​បាន​ក្លាយ​ខ្លួន​ជា​កីឡាករ​ដែល​មាន​ខ្សែក្រវាត់​ជាប់​ខ្លួន​មក​គឺ​មាន​លទ្ធផល​ឈ្នះ​កីឡាករ​ថៃ​ស្ទើរតែ​គ្រប់ពេល​ឡើង​រេញ​អន្តរជាតិ​នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​។ បើ​ទោះជា​កីឡាករ​រូប​នេះ​មាន​ប្រពន្ធ និង​កូន​ហើយ ប៉ុន្តែ​គេ​កត់​សម្គាល់ថា ឆៃ សា​រ៉ា មិន​អន់​កម្លាំង និង​មាន​បច្ចេកទេស​វាយ​សម្រុក​ទៅ​លើ​គូប្រកួត​មិនធម្មតា​នោះ​ទេ ទើប​ការ​យកឈ្នះ​កីឡាករ​ថៃ​នៅ​រសៀលស្អែក​ថ្ងៃនេះ​អាច​មិនមែន​ជា​ឧបសគ្គ ។

ទោះបី​យ៉ាងណា អ្នកគាំទ្រ​កីឡាករ​ថៃ​មិន​យល់​ដូច្នោះ​នោះ​ទេ បន្ទាប់​ពី​កីឡាករ Pha Yalek​បាន​បំបាក់​កីឡាករ​ខ្លាំង​ៗ​កម្ពុជា​នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​ឱ្យ​គេ​បាន​ស្គាល់​ពី​ថ្វីដៃ​ច្រើន​មក​ហើយ ។ ក្រុម​អ្នក​យល់​ឃើញ​នោះ​គិត​ថា ឆៃ សា​រ៉ា អាច​យកមុខ​មាត់​ជា​ម្ចាស់​ខ្សែក្រវាត់​របស់​ខ្លួន​ទៅ​ចាក់ចោល​កណ្ដាល​រេញ​ខា​រ៉ា​បាវ​នៅ​ថ្ងៃនេះ​ផង ប្រសិនបើ​ការ​ប្រកួត​របស់​គេ​មិន​មាន​បច្ចេកទេស​ខ្ពស់​ណាមួយ​។ គូ​នេះ​អ្វី​ដែល​គេ​ទស្សន៍​ទាយ គឺ​អ្នក​ឈ្នះ និង​អ្នក​ចាញ់​នឹង​ទ្រម​ខ្លួន​មិន​ខុស​គ្នា​ដោយសារ​តែ​ម្នាក់​ៗ​សុទ្ធតែ​ចង់​បាន​៣​ពិន្ទុ​ពី​កម្មវិធី ។ កីឡាករ​ឆៃ សា​រ៉ា ធ្លាប់​ប្រកួត​បាន​៥៩​លើក ឈ្នះ​៤៨​លើក ចាញ់​១០​លើក និង​ស្មើ​១​លើក ក្នុង​ពេល​ដែល​កីឡាករ​ថៃ​ប្រកួត​បាន​រហូត​ដល់​៦៨​លើក ឈ្នះ​៥៧​លើក និង​ចាញ់​១១​លើក​។

មួយគូ​ទៀត​គឺជា​ជំនួប​រវាង​កីឡាករ​ម៉​ន ចាន់​ដា​រ៉ា និង​កីឡាករ​ថៃ​ឈ្មោះ Aram Boy ។ គូ​នេះ​មាន​អ្នកគាំទ្រ​ភាគច្រើន​យល់​ថា ជើង​ខ្លាំង​មក​ពី​ថៃ​នឹង​មាន​ក្រេ​ឌី​ត​ខ្លាំង​ជាង ដោយ​សារ​តែ​មុន​ឡើង​ប្រកួត​នៅ​ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ​ខា​រ៉ា​បាវ​រសៀលស្អែក​នេះ គឺ​គេ​ខ្លាំង​រួច​ទៅ​ហើយ​នៅ​លើ​សង្វៀន​ក្នុង​ការ​ប៉ះ​ប្រកួត​ជាមួយ​កីឡាករ​ខ្មែរ​ល្អ​ៗ​កន្លង​មក ។ ទោះបី​យ៉ាងណា ម៉​ន ចាន់​ដា​រ៉ា ក៏​មិន​អន់​ឱ្យ​កីឡាករ​ថៃ​យក​៣​ពិន្ទុ​បាន​មុន​នោះ​ដែរ ទើប​ពួក​គេ​ដាច់ខាត​ត្រូវ​តែ​បញ្ចេញ​អស់​សមត្ថភាព​រៀងខ្លួន ។ កីឡាករ​ថៃ​ធ្លាប់​ប្រកួត​បាន​៦៧​លើក ឈ្នះ​៥៤​លើក និង​ចាញ់​១៣​លើក ក្នុង​ពេល​កីឡាករ​កម្ពុជា​ធ្លាប់​ប្រកួត​បាន​៦១​លើក ឈ្នះ​៥០​លើក ចាញ់​១០​លើក និង​ស្មើ​១​លើក​៕