ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុង​ឡូ​ស​អេ​ន​ចឺ​ឡេ​ស​ប្រឈម​នឹងគ្រោះ​រញ្ជួយ​ដី​ក្នុង​រយៈពេល​2​ឆ្នាំ​ទៀត

7 ឆ្នាំ មុន

អ្នក​វិទ្យាសាស្ត្រ​ពី​អង្គការ​គ្រប់គ្រង​អវកាស​និង​ការ​ហោះហើរ​របស់​អា​មេ​រិ​ក (NASA) បាន​បញ្ជាក់​ថា អាច​មានឱកាស​ខ្ពស់​ដល់​ទៅ​៩៩,៩% ដែល​ក្រុង​ឡូ​ស​អេ​ន​ចឺ​ឡេ​ស ជាទី​ជម្រក​របស់​ពលរដ្ឋ​ជាង​១៣​លាន​នាក់

អ្នក​វិទ្យាសាស្ត្រ​ពី​អង្គការ​គ្រប់គ្រង​អវកាស​និង​ការ​ហោះហើរ​របស់​អា​មេ​រិ​ក (NASA) បាន​បញ្ជាក់​ថា អាច​មានឱកាស​ខ្ពស់​ដល់​ទៅ​៩៩,៩% ដែល​ក្រុង​ឡូ​ស​អេ​ន​ចឺ​ឡេ​ស ជាទី​ជម្រក​របស់​ពលរដ្ឋ​ជាង​១៣​លាន​នាក់ និង​ជា​ក្រុង​ធំ​លំដាប់​ទី​២​របស់​អា​មេ​រិ​ក ប្រឈម​មុខ​នឹង​ការ​រញ្ជួយ​ដី​ក្នុង​រយៈពេល​២​ឆ្នាំ​ខាង​មុខ ។

អាជ្ញាធរ​រដ្ឋ​កាលី​ហ្វ៊័​រ​នី​ញ៉ាស​ហ​រដ្ឋ​អា​មេ​រិ​ក បាន​រក​ឃើញ​ទិន្នន័យ​ផ្នែក​វិទ្យាសាស្ត្រ​បញ្ជាក់​ថា មានឱកាស​ខ្ពស់​ដល់​ទៅ​៩៩,៩% អាច​កើត​មាន​រញ្ជួយ​ដី​ដ៏​ធំ​មួយ​នៅ​ក្រុង​ឡូ​ស​អេ​ន​ចឺ​ឡេ​ស ក្នុង​រយៈពេល​២​ឆ្នាំ​ខាង​មុខ ឬ​នៅ​មុន​ខែមេសា ឆ្នាំ​២០១៨ ។ រញ្ជួយ​ដី​កម្រិត​៥,១​រិ​ក​ស្ទ័​រ ដែល​កើត​នៅ​ឆ្នាំ​២០១៤ ក្នុង​ក្រុង​ឡា​ហា​ប្រា ភាគ​ខាងត្បូង​រដ្ឋ​កាលី​ហ្វ៊័​រ​នី​ញ៉ា​នោះ​នៅ​តែ​មាន​សល់​ឥទ្ធិពល​នៅ​ក្នុង​ដី និង​នៅ​លើ​សម្បក​ផែនដី ។ នៅ​ក្នុង​ហេតុការណ៍​រញ្ជួយ​ដី​នៅ​ក្រុង​ឡា​ហា​ប្រា នោះ​ត្រូវ​ក្រុម​អ្នក​វិទ្យាសាស្ត្រ​របស់ «NASA» បញ្ជាក់​ថា ជា​ប្រភព​ដ៏​សំខាន់​ឈាន​ឆ្ពោះទៅ​រក​ការ​រញ្ជួយ​ដី​ថ្មី​ជា​ច្រើន​លើក​នៅ​ខែមេសា ២០១៨ នៅ​លើ​ទីតាំង​របស់​រដ្ឋ​កាលី​ហ្វ៊័​រ​នី​ញ៉ា និង​ជាទី​ជម្រក​របស់​ពលរដ្ឋ​ជាង​១៣​លាន​នាក់ បន្ទាប់​ពី​ក្រុង​ញូ​វ​យ៉​ក ។

កាលពី​ខែមករា​១៩៩៤ នៅ​ជ្រលង​ភ្នំ «San Fernando» រដ្ឋ​កាលី​ហ្វ៊័​រ​នី​ញ៉ា សហរដ្ឋអាមេរិក ប្រឈម​មុខ​នឹង​រញ្ជួយ​ដី​កម្រិត​ធ្ងន់​៦,៧​រិ​ក​ស្ទ័​រ ដោយ​ចាត់​ទុក​ថា​ជា​ផ្នែក​មួយ​ក្នុង​រញ្ជួយ​ដី​ដ៏​អាក្រក់​ក្នុង​ប្រវត្តិសាស្ត្រ ។ ការ​រញ្ជួយ​ដី​នោះ​កើតឡើង​ក្នុង​រយៈពេល​ប្រហែល​២០​វិនាទី បង្ក​ឱ្យ​មាន​អ្នក​ស្លាប់​ចំនួន​៥៧​នាក់ និង​របួស​ជាង​៨៧០០​នាក់ ។ ការ​ខូចខាត​ដែល​កើតឡើង​ពី​រញ្ជួយ​ដី​នោះ​ក្នុង​កម្រិត​ខ្ពស់​ដល់​ទៅ​៤០.០០០​លាន​ដុល្លារ ៕