ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ា ឆៃ​ម៉ូ​វ និង ចាន់ សំអាត ជួប​ថៃ​ថ្ងៃ​សៅរ៍​ខានស្អែក​នេះ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ម៉ា ឆៃ​ម៉ូ​វ មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា និង ចាន់ សំអាត មក​ពី​ក្លិប​កងពលតូច​អន្តរាគមន៍​លេខ​៨​ភ្នំ​ទ្រព្យ នឹង​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​នៅ​លើ​សង្វៀន​ទូរទស្សន៍​CTN ថ្ងៃ​សៅរ៍​ទី​២០ សីហា

រាជធានី​ភ្នំពេញ ៖ ម៉ា ឆៃ​ម៉ូ​វ មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា និង ចាន់ សំអាត មក​ពី​ក្លិប​កងពលតូច​អន្តរាគមន៍​លេខ​៨​ភ្នំ​ទ្រព្យ នឹង​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​នៅ​លើ​សង្វៀន​ទូរទស្សន៍​CTN ថ្ងៃ​សៅរ៍​ទី​២០ សីហា ខានស្អែក​នេះ​ហើយ ។ មក​ដល់​ពេល​នេះ មិន​ទាន់​ដឹង​ថា តើ​កីឡាករ​កម្ពុជា​ទាំង​ពីរ​រូប​នេះ អាច​សម្រេច​គោលដៅ​របស់​ខ្លួន ឬ​យ៉ាងណា​ទេ ខណៈ​កីឡាករ​ថៃ​ត្រូវ​គេ​ដឹង​ថា មាន​សមត្ថភាព​ខ្លាំង​មិនធម្មតា​បែប​នេះនោះ ។

ម៉ា ឆៃ​ម៉ូ​វ ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ​Jack Siam Singprab​ក្នុង​ប្រភេទ​ទម្ងន់​៨៧​គីឡូក្រាម ។ ទោះបី​កីឡាករ​ថៃ​រូប​នេះ មិន​ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ប៉ុន្តែ​បើ​តាម​ការ​អះអាង​ពី​អ្នក​រៀបចំ​កម្មវិធី​ប្រកួត​ថា គេ​ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​មួយ​រូប​ដែល​មានបទពិសោធន៍ ប្រកួត​មិន​តិច​ឆ្នាំ​ទេ ។ Jack Siam Singprab ធ្លាប់​ប្រកួត​១៣០​ដង ឈ្នះ​៨០​ដង ចាញ់​៣៥​ដង ស្មើ​១៥​ដង និង​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​បាន​១៥​ដង ។ ចំណែក​ម៉ា ឆៃ​ម៉ូ​វ ធ្លាប់​ប្រកួត​បាន​ត្រឹម​៤១​ដង​ក្នុង​នោះ​ឈ្នះ​២៩​ដង ចាញ់​១០​ដង ស្មើ​២​ដង និង​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​បាន​៥​ដង ។ ទោះបី​ម៉ា ឆៃ​ម៉ូ​វ មាន​ប្រវត្តិ​ប្រកួត​តិច​ជាង​កីឡាករ​ថៃ​ក្ដី​ក៏​អ្នកគាំទ្រ​នៅ​តែ​ផ្ដល់​ទំនុកចិត្ត​លើ​កីឡាករ​រូប​នេះ​ដដែល ព្រោះ​គេ​ធ្លាប់​ដឹង​រួច​មក​ហើយ​ថា ម៉ា ឆៃ​ម៉ូ​វ ជា​អ្នក​ប្រដាល់​មួយ​រូប​ដែល​មាន ចិត្តសឿង​ខ្លាំង​ណាស់ ទម្លាប់​របស់​គេ​វាយ​មិន​ចេះ​ដកថយ​ឡើយ ។

ចំណែក ចាន់ សំអាត ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ Kwannrong Mor Matviset​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម ។ អ្នក​ប្រដាល់​ថៃ​រូប​នេះ​មិន​ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ទេ ប៉ុន្តែ​បើ​មើល​លើ​ប្រវត្តិ​ប្រកួត​របស់​គេ គឺ​មិនធម្មតា​ឡើយ ។ កីឡាករ​ថៃ​គូ​នេះ​ធ្លាប់​ប្រកួត​បាន​រហូត​ដល់​ទៅ​៧០​ដង ឈ្នះ​៥០​ដង ចាញ់​១៧​ដង ស្មើ​៣​ដង និង​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​បាន​១០​ដង ។ រីឯ អាំង សំអាត ធ្លាប់​ប្រកួត​បាន​ត្រឹមតែ​៣៩​ដង​ប៉ុណ្ណោះ ឈ្នះ​២៥​ដង ចាញ់​១៣​ដង ស្មើ​១​ដង និង​ផ្ដួល​គូប្រកួត​បាន​១៥​ដង ។

នៅ​លើ​សង្វៀន​ដដែល​ក៏​មានការ​ប្រកួត​មិត្តភាព​រវាង​កីឡាករ​កម្ពុជា និង​កម្ពុជា​ដូច​ជា​កីឡាករ ហាក់ ប៉ាន់​ធី មក​ពី​ក្លិប​រ៉ា​ហាប់​ស្វាយប៉ាក ប្រកួត​ជាមួយ​កីឡាករ តូច ទូ មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ​។ កីឡាករ សល់ អា​មូល មក​ពី​ក្លិប​កុសល ប្រកួត ជាមួយ​កីឡាករ យ៉ាំ ខេ​ម៉ា មក​ពី​ក្លិប​រស្មី​កុមារ​កំព្រា និង​កីឡាករ អ៊ុំ វ​ណ្ណេ​ត មក​ពី​ក្លិប​ការិយាល័យ​ទី​៥​កងទ័ពជើងគោក ប្រកួត​ជាមួយ​កីឡាករ ផ​ន ផល្លា មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ ៕