ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ហ៊ុន លី ឈួង ត្រូវ​ប៉ាន់​ធំណាស់! រឿង​លក់​ខ្ទេច​លក់​ខ្ទី​សម័យ​ចិន​ចូល​ស្រុក «​ចិន​ដេញ​ខ្មែរ​…​ខ្មែរ​ដេញ​ខ្មោច​»

2 ឆ្នាំ មុន
  • ព្រះសីហនុ

អគារ​មន្ទីរ​អង្គភាព​រដ្ឋ​ចំនួន​៥​ទីតាំង និង​ដី​បម្រុង​ទុក​របស់​រដ្ឋបាល​ក្រុង​មួយ​កន្លែង សរុប​ចំនួន​៦​កន្លែង ដែល​មាន​ទីតាំង​ស្ថិត​នៅ​តាម​បណ្តោយ​អតីត​វិ​ថី​១៩​មិថុនា បច្ចុប្បន្ន​វិ​ថី​២៨ មិថុនា ស្ថិត​ក្នុងភូមិ​០១ សង្កាត់​​លេខ​០៣ កណ្តាល​បេះដូង ក្រុងព្រះសីហនុ កំពុង​ប្រែ​ក្លាយទៅជា​សាច់​កា.ប់​យ៉ាង​ឆ្ងាញ់​មាត់

ខេត្ត​ព្រះ​សីហ​នុ ៖ អគារ​មន្ទីរ​អង្គភាព​រដ្ឋ​ចំនួន​៥​ទីតាំង និង​ដី​បម្រុង​ទុក​របស់​រដ្ឋបាល​ក្រុង​មួយ​កន្លែង សរុប​ចំនួន​៦​កន្លែង ដែល​មាន​ទីតាំង​ស្ថិត​នៅ​តាម​បណ្តោយ​អតីត​វិ​ថី​១៩​មិថុនា បច្ចុប្បន្ន​វិ​ថី​២៨ មិថុនា ស្ថិត​ក្នុងភូមិ​០១ សង្កាត់​​​លេខ​០៣ កណ្តាល​បេះដូង ក្រុងព្រះសីហនុ កំពុង​ប្រែ​ក្លាយទៅជា​សាច់​កាប់​យ៉ាង​ឆ្ងាញ់​មាត់ គ្រប់គ្រង​ជា​កម្ម​សិទ្ធិឯកជន​ជា​បណ្តើរ​ៗ បន្ទាប់​ពី​វិស័យ​អចលនៈទ្រព្យ​បាន​ងើបឡើង​ខ្ពស់​មុន​ពេល​ជំងឺឆ្លង​កូ​វី​ដ​-១៩​ជាស​កល​បាន​លុកលុយ​កន្លង​មកនេះ​បាន ក្លាយជា​រឿង​ចិន​ដេញ​ខ្មែរ​…​ខ្មែរ​ដេញ​ខ្មោច ។

មន្ត្រីរាជការ ជា​និវត្តន៍​ជន​នៅ​ក្នុង​មន្ទីរ​អង្គភាព​រដ្ឋ​ផ្សេង​ៗ​គ្នា​ជា​ច្រើន​នាក់​សុំ​មិន​បង្ហាញ​អត្តសញ្ញាណ បាន​ខ្សឹប​ប្រាប់​កោះសន្តិភាព​ឲ្យ​ដឹង​ថា នៅ​ចុងឆ្នាំ​(១៩៨៩-២០០០) នៅ​ក្នុង​អាណ​តិ្ត លោក អ៊ិត ដេ​ត​តូ​ឡា ជា​អភិបាល​ក្រុងព្រះសីហនុ ដែល​មិន​ទាន់​ក្លាយជា​ខេត្ត​បាន​ចេញ​ដីកា​លេខ​០៤១ ចុះ​ថ្ងៃ​ទី​២២ ខែមីនា ឆ្នាំ​២០០០ ស្តី​ពី​ការ​បែងចែក​ដី​អចលនៈទ្រព្យ​របស់​រដ្ឋ​ជូន​ដល់​មន្ទីរ​អង្គភាព​មួយ​ចំនួន​ដែល​មា​នទី​តាំងនៅ​តាម​បណ្តោយ​អតីត​វិ​ថី​១៩​មិថុនា បច្ចុប្បន្ន​វិ​ថី​២៨​មិថុនា ស្ថិត​ក្នុងភូមិ​០១ សង្កាត់​លេខ​០៣ ក្រុងព្រះសីហនុ ដើម្បី​រៀបចំ​ក្នុង​ខ្សែបន្ទាត់​តែ​មួយ បង្កើត​តំបន់​រដ្ឋបាល​បង្ក​លក្ខណៈ​ងាយស្រួល ជូន​បងប្អូន​ប្រជាពលរដ្ឋ ដែល​ត្រូវ​មក​ទទួល​សេវា​សាធារណៈ​ពី​មន្ទីរ​ជំនាញ ។

ប្រភព​ខាងលើ​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា នៅ​ក្ន​ង​ខ្លឹមសារ​ដីកា​ខាងលើ​មន្ទីរ​អង្គភាព​រដ្ឋ ដែល​ទទួល​បាន​ដី​សម្រាប់​សាងសង់​អគារ​រដ្ឋបាល​កណ្តាលដើមទ្រូង​ខេត្ត​មាត់សមុទ្រ​នេះ​មាន​ ៖
១-​មន្ទីរ​ផែនការ​ក្រុង​=(​ខេត្ត​)​ទទួល​បាន​ដី​ទទឹង​៣០​ម៉ែត្រ​×៩០​ម៉ែត្រ ។
២-​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម​សំណង់ និង​សុរិយោដី​ទទួល​បាន​ដី​៣០​ម៉ែត្រ​×៩០ ម៉ែត្រ ។
៣-​សាខា​ពន្ធដារ​ទទួល​បាន​ដី​៣០​ម៉ែត្រ​×៩០​ម៉ែត្រ ។
៤-​មន្ទីរ​បរិស្ថាន​ទទួល​បាន​ដី​៣០​ម៉ែត្រ​×៩០​ម៉ែត្រ ។
៥-​មន្ទីរ​អភិវឌ្ឍ​ជនបទ​ទទួល​បាន​ដី​៣០​ម៉ែត្រ​×៩០​ម៉ែត្រ ។
៦-​មន្ទីរ​កាកបាទក្រហម​ទទួល​បាន​ដី​៣០​ម៉ែត្រ​×៩០​ម៉ែត្រ ។
៧-​មន្ទីរ​រតនាគារ​ទទួល​បាន​ដី​៣០​ម៉ែត្រ​×៩០​ម៉ែត្រ ។
៨-​មន្ទីរ​កិច្ចការ​នារី​ទទួល​បាន​ដី​៣០​ម៉ែត្រ​×៨០​ម៉ែត្រ ។
៩-​មន្ទីរ​ធម្មការ​និង​សាសនា​ទទួល​បាន​ដី​៤០​ម៉ែត្រ​×៥៤​ម៉ែត្រ ។
១០-​សាលាសង្កាត់​លេខ​៣​ទទួល​បាន​ដី​៦៥​មែ​ត្រ​×៤០​ម៉ែត្រ ។
ដោយឡែក​សាលាដំបូង​ខេត្ត ជា​ដី​ស្នើ​សុំ​ពី​រដ្ឋបាល​ក្រុងមាន​ទំហំ​៤៧០០​ម៉ែត្រការ៉េ ។

ដី​អធិការដ្ឋាន​រដ្ឋបាល​ព្រៃឈើ​និង​ដី​បម្រុង​ទុក​ត្រង់​ចំណុច​ផ្លូវបំបែក​រង្វង់​មូល​រូបសំណាក​ត្រី​ដូ​ហ្វី​ន មាន​ទទឹង​៧០​ម៉ែត្រ​×១៥០​ម៉ែត្រ ។

ប្រភព​ដដែល​បាន​បន្ត​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា បន្ទាប់​ពី​មន្ទីរ​អង្គភាព​ខាងលើ​ទទួល​បាន​ដី​ក៏​បាន​សាងសង់​អគារ​រដ្ឋបាល​ធ្វើការ​រៀង​ៗ​ខ្លួន មិន​បាន​ប៉ុន្មាន​ឆ្នាំ​ផង​បន្ទាប់​ពី​លំហូរ​ចូល នៃ​ការ​វិនិយោគ​នៃ​ជនជាតិ​ចិន លើ​វិស័យ​អចលនៈ​ទ្រព្យ​បាន​ងើបឡើង​ខ្ពស់​នៅ​ចុងឆ្នាំ​(២០១៨-២០១៩) អគារ​មន្ទីរ​អង្គភាព​រដ្ឋ​ដូច​ជា​៖
អគារ​អធិការដ្ឋាន​រដ្ឋបាល​ព្រៃឈើ
អគារ​មន្ទីរ​ផែនការ​ខេត្ត
អគារ​សាខា​ពន្ធដារ​ខេត្ត
អគារ​មន្ទីរ​កិច្ចការ​នារី​ខេត្ត
អគារ​មន្ទីរ​ធម្មការ​និង​សាសនា​ខេត្ត

អគារ​សាលាដំបូង​ខេត្ត​និង​ដី​បម្រុង​ទុក​របស់​រដ្ឋបាល​ខេត្ត ដែល​មាន​ទីតាំង​ជាប់​វិ​ថី​ឯករាជ្យ ជា​ផ្លូវ​ដែល​ធំ​ជាងគេ​ភ្ជាប់​ត្រង់​ចំណុច​រង្វង់​មូល​រូបសំណាក​ត្រី​ដូ​ហ្វី​ន វិ​ថី​២៨​មិថុនា​ត្រូវ​បាន​ធ្វើការ​ដោះ​ដូរ​ខ្ទេចខ្ទី​យ៉ាង​ស្ងាត់កំបាំង​ដូច​ពាក្យចាស់​លោក​ថា លក់​ខ្ទេច​លក់​ខ្ទី​ស្ងាត់​ដូច​ចោរលួច​សេះ បាត់​ស្ងាត់ឈឹង​អស់​ទៅ​ហើយ​ក្នុង​តម្លៃ​១​ម៉ែត្រការ៉េ មិន​ក្រោម​ពី​៥.០០០​ដុល្លារ​អា​មេ​រិ​ក​ឡើយ​សម័យ​លោក យន្ត មីន ជា​អភិបាលខេត្ត ។

រហូត​មក​ដល់​បច្ចុប្បន្ន​ដី​បម្រុង​ទុក​និង​អគារ​រដ្ឋបាល​ចំនួន​៦​កន្លែង​ខាងលើ​ត្រូវ​បាន​ម្ចាស់​កម្មសិទ្ធិ​ដែល​បាន​ធ្វើការ​ដោះ​ដូរ​ជាមួយ​មន្ទីរ​អង្គភាព​រដ្ឋ​ធ្វើ​របង​ហ៊ុម​ព័ទ្ធ​ចាក់សោ​បិទ​ជិត​ដុះ​ម​មិះ​ជុំ​ជិត​ក្លាយជា​ព្រៃ​គ្របដណ្តប់​អស់​ទៅ​ហើយ មាន​អគារ​មួយ​ចំនួន​ដាក់​លេខ​ទូរស័ព្ទ​និង​ស្លាក​ជា​អក្សរ​ចិន សម្រាប់​ជួល​ឬ​លក់​ជា​បណ្តើរ​ៗ​ដែរ ។

មន្ត្រីរាជការ​ថ្នាក់​តូចតាច សុំ​មិន​បង្ហាញ​អត្តសញ្ញាណ​ក្នុង​មន្ទីរ​អង្គភាព​រដ្ឋ​ដែល​ត្រូវ​បាន​ធ្វើ​រកា​រដោះ​ដូរ​ទីតាំង​ចេញ​ពី​ទីប្រជុំជន​ដោយ​ស្ងាត់​ៗ និង​បាន​រើ​តោក​រើ​ហ៊ីង​យក​ទៅ​ដាក់​កន្លែងធ្វើការ​ថ្មី​ឯនាយ​ជាយក្រុង ដែល​ត្រូវ​ចំណាយ​ពេលវេលា​ក្នុង​ការ​ធ្វើ​ដំណើរ​លើ​កំណាត់​ផ្លូវ​វែង​ឆ្ងាយ​បាន​នាំ​គ្នា​ត្អូញត្អែរ និង​មានការ​ព្រួយបារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់ខ្លួន ក្នុង​ការ​ធ្វើ​ដំណើរ​ចេញ​ទៅ​បំពេញការងារ ព្រោះ​ឆ្ងាយ​ពី​ក្រុង​ពេក​ដូច​ពាក្យ​ថា «​ចិន​ដេញ​ខ្មែរ​…​ខ្មែរ​ដេញ​ខ្មោច​» ។

ម្យ៉ាង​ដោយសារ​ការ​ចំណាយ​ទៅ​លើ​ថ្លៃ​សាំង​ខ្ពស់ មិន​សមាមាត្រ​ទៅ​និង​ប្រាក់បៀវត្ស​ប្រចាំខែ ។ ក្រុមហ៊ុន​ដែល​បាន​ដោះ​ដូរ​ជាមួយ​ទីតាំង​មហាសាល​ខាងលើ​នេះ​ត្រូវ​មន្ត្រី​និយាយ​ប្រាប់​កោះសន្តិភាព​ថា មូល​លើ​ក្រុមហ៊ុន​សំណង់ លី ឈួ​ង ទាំង​ដុល​តែ​ម្តង ដែល​ការិយាល័យ​កោះសន្តិភាព​មិន​ទាន់​បាន​សុំ​ការ​បំភ្លឺ​ពី​ក្រុមហ៊ុន លី ឈួ​ង បាន​នៅឡើយ​ទេ ។

ប្រភព​ខាងលើ​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា ម្នាក់​ៗ​បាន​ត្រឹមតែ​ពាក្យ​ត្អូញត្អែរ​ដដែល​ៗ​ប៉ុណ្ណោះ បើ​ថ្នាក់ដឹកនាំ​តម្រូវ​ធ្វើការ​ដោះ​ដូរ​បែប​នេះ​មាន​តែ​ទ្រាំ​ៗ​ទៅ​រង់ចាំ​ដល់​ថ្ងៃ​ដែល​ត្រូវ​ជិះសេះ​មើល​ផ្កា​(​ពេល​ចូល​និវត្តន៍​ជន​)​តែ​ប៉ុណ្ណោះ ។

ប្រធាន​មន្ទីរ​អង្គភាព​រដ្ឋ​មួយ​ចំនួន​បាន​ទម្លាយ​ឲ្យ​ដឹង​ខ្លី​ៗ​នា​ពេល​កន្លង​មក​ថា ការ​ដោះ​ដូរ​អគារ​កន្លែងធ្វើការ​កន្លង​​មកនេះ​ជា​ដែន​សមត្ថកិច្ច​របស់​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​តែ​ប៉ុណ្ណោះ ។ បើ​ទោះជា​ការ​អះអាង​ទម្លាយ​ឲ្យ​ដឹង​បែប​ខ្លី​ៗ​របស់​ថ្នាក់ដឹកនាំ​មន្ទីរ​បែប​យករួចខ្លួន​យ៉ាងណា​ក៏​ដោយ ក៏​មាន​មន្ត្រី​ក្នុង​មន្ទីរ​អង្គភាព​មួយ​ៗ​បាន​សើម​មាត់​សើ​មក​ខ្លះ​បាន​បង្ហើប​ឲ្យ​ដឹង​ថា វា​មិន​ខុស​អី​ពី​បទ​ចម្រៀង «​សុរិយាល្ងាចថ្ងៃ​ទេ​» ត្ច​ច​ស៊ី​ដោយ​តូច ធំ​ស៊ី​ដោយ​ធំ រកស៊ី​ជើងភ្នំ​ផឹកទឹក​ដងអូរ​ព្រោះ​បាន​ស៊ីចុកបុកទំពារ​ដែរ អត់​ហ៊ាន​ក្អក​ទេ​…​ហេ ! ហេ !

ព័ត៌មាន​ពិស្តារ​នឹង​មាន​ផ្សាយ​ជូន​នៅ​​លើ​កាសែត​កោះ​សន្តិ​ភាព ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ