ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លើ​រាង​កាយ​ស្ត្រី ចំណុច​ណាខ្លះ​ដែល​ទាក់ទាញ​បុរស​មើល​មិន​ដាក់​ភ្នែក?

7 ឆ្នាំ មុន

ស្ដ្រី​ស្ទើរ​គ្រប់​រូប​ពិតជា​ចង់​ដឹង​ខ្លាំង​ណាស់​ថា តើ​ផ្នែក​ណាខ្លះ​ដែល​នាង​អាច​ទាក់ទាញ​ឱ្យ​បុរស​មើល​មិន​ដាក់​ភ្នែក ។

យោង​តាម​អ្នកជំនាញ​ដែល​បាន​សិក្សា​ស្រាវជ្រាវ និង​ស្ទង់​មតិ​ទៅ​លើ​បុរស​ទូទៅ​ឱ្យ​ដឹង​ថា

ស្ដ្រី​ស្ទើរ​គ្រប់​រូប​ពិតជា​ចង់​ដឹង​ខ្លាំង​ណាស់​ថា តើ​ផ្នែក​ណាខ្លះ​ដែល​នាង​អាច​ទាក់ទាញ​ឱ្យ​បុរស​មើល​មិន​ដាក់​ភ្នែក ។

យោង​តាម​អ្នកជំនាញ​ដែល​បាន​សិក្សា​ស្រាវជ្រាវ និង​ស្ទង់​មតិ​ទៅ​លើ​បុរស​ទូទៅ​ឱ្យ​ដឹង​ថា ស្ត្រី​មាន​ចំណុច​ទាក់ទាញ​ភ្នែក​បុរស​ឱ្យ​គយគន់​ដល់​ទៅ​៨​កន្លែង​លើ​រាង​កាយ​របស់​ខ្លួន​ក្នុង​នោះ ទម្រង់​មុខ បបូរមាត់ និង​គល់​សុដន់​ស្ថិត​នៅ​លំដាប់​លើ​គេ ។

ផ្ទៃមុខ និង​ស្នាមញញឹម​ដ៏​ស្រស់​ស្អាត​ដែល​ផុស​ចេញពី​បេះដូង​របស់​ស្ដ្រី​គឺជា​ឱសថ​ស័ក្ដិសិទ្ធិ​អាច​ធ្វើ​ឱ្យ​បុរស​ទន់​ចិត្ដបាន ។ ទោះបី​ស្ដ្រី​មានមុខមាត់​ស្អាត តែបើ​ធ្វើ​មុខក្រញូវ​ចង​ចិញ្ចើម​គឺ​មិន​ទាក់ទាញ​បុរស​ឡើយ ។  ប៉ុន្ដែ​មាន​ពេល​ខ្លះ​ការ​ញញឹម​របស់​ស្ដ្រី​ធ្វើ​ឱ្យ​បុរស​មួយ​ចំនួន​យល់​ច្រឡំ​ទៅ​រឿង​ផ្សេង ។ គេ​គិត​ថា ស្ដ្រី​នោះ​អាច​ពេញចិត្ដ និង​ស្រឡាញ់​រូបគេ ។

ដោយឡែក​បបូរមាត់​ដ៏​ស្រស់បំព្រង​ស្ថិត​នៅ​លំដាប់​ទី​២ ។ ពិត​ណាស់​បុរស​ភាគច្រើន​ចូល​ចិត្ដ​គយគន់​បបូរមាត់​ស្ដ្រី​ពេល​នាង​បញ្ចេញ​ស្នាមញញឹម ហើយ​មាន​អ្នកខ្លះ​ចូល​ចិត្ដ​ថើប​នៅ​កន្លែង​នេះ​ទៀត​ផង ។

រីឯ​គល់​សុដន់​ដ៏​ខ្ចី​ល្វក់​គឺជា​ទីតាំង​ដែល​ទាក់ភ្នែក​បុរស​ស្ទើរ​គ្រប់​រូប ។ ទោះបី​បុរស​ស្ថិត​ជា​យុវវ័យ ឬ​វ័យ​ចំណាស់​បន្ដិច​ក៏​ដោយ ពួក​គេ​កម្រ​នឹង​រំលង​ភ្នែក​ចោល​តំបន់​នេះ​ខ្លាំង​ណាស់ ដ្បិត​ជា​ផ្នែក​មួយ​ដែល​បញ្ជាក់​ពី​ភាព​ខុស​គ្នា​រវាង​បុរស និង​ស្ដ្រី ។ សម្រាប់​បុរស​ភាគច្រើន​ទំហំ​សុដន់​របស់​ស្ដ្រី​មិនសូវ​ជា​សំខាន់​ណាស់ណា​ទេ តែ​អ្វី​ដែល​ពួក​គេ​ចាប់អារម្មណ៍​បំផុត​នោះ​គឺ​ភាព​ក្បំ​របស់​សុដន់ ។

សុដន់​យោល​បោក​ពេល​ស្ដ្រី​រត់ ឬ​ដើរ​លឿន​ក៏​ជា​ចំណុច​ទាក់ទាញ​ភ្នែក​បុរស​ឱ្យ​គយគន់​ផង​ដែរ ។

ចំណែក​៥​ចំណុច​ផ្សេង​ទៀត​ដែល​ទាក់ទាញ​ភ្នែក​បុរស​ដែរ​នោះ​មាន​ដូច​ជា ៖
១-​កំប៉េះគូទ ៖ បុរស​ពិតជា​ចូល​ចិត្ដ​សម្លឹង​មើល​កំប៉េះគូទ​ស្ដ្រី ជា​ពិសេស​នៅ​ពេល​ពួក​នាង​ស្លៀកខោ​ខូ​វ​ប៊​យ​រឹប​តឹង​ណែន ហើយ​មាន​អ្នកខ្លះ​ចូល​ចិត្ដ​យកដៃ​ស្ទាប​ទៀត​ផង ។ ស្ដ្រី​ដែល​កំប៉េះគូទ​យារ​ធ្លាក់​មិន​ទទួល​បានការ​ចាប់អារម្មណ៍​ពី​បុរស​ឡើយ ។

២-​សក់ ៖ ជា​ទូទៅ​ស្ដ្រី​មាន​សក់ត្រង់​វែង​រលោង​ភ្លឺ​ថ្លា ទាក់ទាញ​ភ្នែក​បុរស​ជាង​ស្ដ្រី​មាន​សក់​ខ្លី ។ បុរស​ពិតជា​ចូល​ចិត្ដ​គយគន់​ស្ដ្រី​ធ្វើ​កាយវិការ​គ្រវី​សក់ ឬ​វែក​សក់ ជា​ពិសេស​ពេល​នាង​កំពុងនិយាយ ប៉ុន្ដែ​តាម​ធម្មតា​កាយវិការ​បែប​នេះ ត្រូវ​តែ​អម​ដោយ​ស្នាមញញឹម​ផង ។ ចំណុច​នេះ​យើង​អាច​ហៅ​បាន​ថា នាង​បញ្ចេញ​ភាព​ម្ញុ​ិ​ក​ម្ញ៉​ក់ ។

៣-​ជើង​ទាំង​ទ្វេ ៖ ជើង​ទាំង​ទ្វេ​ពិតជា​សំខាន់​សម្រាប់​មនុស្ស​ទូទៅ ។ បើ​ស្ដ្រី​គ្មាន​ជើង​ក៏​ពិបាក​ទាក់ទាញ​ចិត្ដ​បុរស​ដែរ ។ ទោះជា​ជើង​ខ្លី ឬ​ជើងវែង​ឱ្យ​តែ​មើលទៅ​ស្រ​ឡូ​ន​ព្រម​គ្នា​រំលេច​ដោយ​រោម​ឆ្មារ​ៗ ខ្លី​ៗ និង​សរសៃ​ខៀវ ក៏​ទាក់ទាញ​ចិត្ដ​បុរស ។

៤-​ត្រគាក ៖ វា​ជា​ផ្នែក​មួយទៀត​ដែល​បញ្ជាក់​ពី​ភាព​ខុស​គ្នា​រវាង​ភេទស្ដ្រី​និង​បុរស ។ មិន​សំខាន់​ថា ត្រគាក​រាង​បែប​ណា​ទេ ដ្បិត​បុរស​ចូល​ចិត្ដ​រាងរៅ​ខុស​ៗ​គ្នា ជា​ពិសេស​នៅ​ពេល​ស្ដ្រី​ស្លៀកខោ​ខូ​វ​ប៊​យ​គូទ​ខ្លី ។

៥-​សាច់​ខ្នង និង​ក្បាលពោះ ៖ ក្បាលពោះ​រាបស្មើ​រំលេច​ដោយ​ប្រហោង​ផ្ចិត និង​ស្បែក​ហ្មត់​ខៃ​ពិតជា​ធ្វើ​ឱ្យ​បុរស​ៗ​ទ្រាំ​មើល​មិន​បាន ។ ស្ដ្រី​អាច​បញ្ចេញរាង​សិច​ស៊ី​បែប​នេះ ល្គឹក​ណា​នាង​ស្លៀកខោ​ខូ​វ​ប៊​យ​គូទ​ខ្លី ។ ផ្នែក​ក្រោយខ្នង​ត្រង់​ម្ដុំ​បោះដៃផុត​ក៏​ទាក់ទាញ​ណាស់​ដែរ ។ ប៉ុន្ដែ​បើ​នៅ​លើ​ផ្នែក​ទាំង​ពីរ​នេះ​(​សាច់​ខ្នង​និង​ក្បាលពោះ​) មាន​សាក់​រូប​អ្វីមួយ​នោះ វា​មិនមែន​ជា​ការ​ពេញចិត្ដ​របស់​បុរស​ភាគច្រើន​ឡើយ ។ សុភាព​ស្ដ្រី​មិន​គួរ​សាក់​រូប​ផ្សេង​ៗ​លើ​ផ្នែក​ណាមួយ​នៃ​រាង​កាយ​នោះ​ឡើយ ៕