ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូម​ប្រយ័ត្ន​ !​ ចាប់ពី​ថ្ងៃ​៩ ​ដល់​១៥​មីនា​នឹង​មាន​ភ្លៀង​ពី​មធ្យម​ទៅ​បង្គួ​រលា​យឡំផ្គរ រន្ទះ​ និង​ខ្យល់​កន្ត្រាក់

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​អះអាង​ថា​ចាប់ពី​ថ្ងៃ​ទី​៩ ដល់​១៥​មីនា ខាង​មុខ​នេះ​នឹង​មាន​ភ្លៀង​ធ្លាក់​ពី​មធ្យម​ទៅ​បង្គួរ​លាយឡំ​នឹង​បាតុភូត​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​ផង ដូច្នេះ​សូម​ប្រជាពលរដ្ឋ​ប្រុង​ប្រយ័ត្ន ។…

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​អះអាង​ថា​ចាប់ពី​ថ្ងៃ​ទី​៩ ដល់​១៥​មីនា ខាង​មុខ​នេះ​នឹង​មាន​ភ្លៀង​ធ្លាក់​ពី​មធ្យម​ទៅ​បង្គួរ​លាយឡំ​នឹង​បាតុភូត​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​ផង ដូច្នេះ​សូម​ប្រជាពលរដ្ឋ​ប្រុង​ប្រយ័ត្ន ។

យោង​តាម​សេចក្តីជូនដំណឹង​ស្ដី​ពី​ស្ថានភាព​ធាតុអាកាស ចាប់ពី​ថ្ងៃ​ទី​៩-១៥ ខែមីនា ឆ្នាំ​២០២២ របស់​ក្រសួង​ធនធានទឹក នៅ​ថ្ងៃ​ទី​៨ មីនា​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ស​ប្ដា​ហ៍​ខាង​មុខ​នេះ កម្ពុជា​នឹង​ទទួល​ឥទ្ធិពល​ជា​បន្តបន្ទាប់ ដោយ​ចាប់ពី​ថ្ងៃ​ទី​៩-១០ ខែមីនា ឥទ្ធិពល​ពី​ទ្រនុង​សម្ពាធ​ខ្ពស់ (​ចិន​) ក្នុង​កម្រិត​ខ្សោយ ។ បន្ត​ពី​ថ្ងៃ​ទី​១១-១៥ ខែមីនា ឥទ្ធិពល​ពី​សម្ពាធ​ទាប​ដែល​កើតឡើង​លើ​ថៃ និង​កម្ពុជា ។

ក្រសួង​ថា ស្ថានភាព​បែប​នេះ​នឹង​ធ្វើ​ឲ្យ​បណ្ដា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្ដាល​មាន​សីតុណ្ហភាព​អប្បបរមា មាន​ពី ២៤-២៦​អង្សា​សេ​នឹង សីតុណ្ហភាព​អតិបរមា​មាន​ពី​៣៣-៣៦.៥ អង្សា​សេ ។ ក្នុង​ចន្លោះ​ពី​ថ្ងៃ​ទី​៩-១២ ខែមីនា អាច​មាន​ភ្លៀង​ផ្គរ រន្ទះ ក្នុង​កម្រិត​ខ្សោយ ។ បន្ត​ពី​ថ្ងៃ​ទី​១៣-១៥ ខែមីនា បរិមាណ​ភ្លៀង អាច​កើនឡើង​ដល់​កម្រិត​ពី​មធ្យម​ទៅ​បង្គួរ លាយឡំ​បន្ថែម​និង​ខ្យល់​កន្ត្រាក់ ។

ចំណែក​បណ្តា​ខេត្ត​ដាប់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន​មាន​សីតុណ្ហភាព​អប្បបរមា មាន​ពី ២៤-២៦ អង្សា​សេ​នឹង​សីតុណ្ហភាព​អតិបរមា មាន​ពី ៣៣-៣៦​អង្សា​សេ អាច​មាន​ភ្លៀង​ធ្លាក់​តិចតួច ។ បន្ត​ពី​ថ្ងៃ​ទី​១៤-១៥ ខែមីនា បរិមាណ​ភ្លៀង​អាច​កើនឡើង​លាយឡំ និង​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ។

ដោយឡែក​តំបន់​មាត់សមុទ្រ​មាន សីតុណ្ហភាព​អប្បបរមា មាន​ពី ២២-២៥ អង្សា​សេ​នឹង​សីតុណ្ហភាព​អតិបរមា មាន​ពី ២៩-៣១​អង្សា​សេ ។ នៅ​ថ្ងៃ​ទី​១៣-១៥ ខែមីនា អាច​មាន​ភ្លៀង​ផ្គរ រន្ទះ ក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​មធ្យម​លាយឡំ និង​ខ្យល់​កន្ត្រាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ