ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដើមឆ្នាំ២០២២ រក​ឃើញ​កូន​ផ្សោត១ក្បាល​ទើប​ចាប់​កំណើត​​ក្នុង​ទន្លេមេគង្គ​ខេត្ត​ក្រ​ចេះ

2 ឆ្នាំ មុន
  • ក្រចេះ

ខេត្ត​ក្រចេះ​៖ ក្រុម​មន្រ្តី​ជំនាញ​អភិរក្ស​និយា​យ​ថា កូន​ផ្សោត​មួ​យ​ក្បាល​ថ្មីទៀត​ត្រូវ​បាន​គេប្រទះឃើញ​​កំពុង​ហែល​​ទឹក​ទន្លេ​ក្នុង​អន្លង់​តាម​ដង​មេគង្គ ជាមួយ​មេ​ផ្សោត​មួយ​ហ្វូង​ធំ​។ ការ​ប្រទះឃើញ​កូន​ផ្សោត​ថ្មី​មួយ​ក្បាល​នេះ ក៏​ត្រូវ​បាន​ក្រុម​មន្រ្តី​អ្នកស្រាវជ្រាវ​អះ​អាង​ថា គឺជា​កូន​ផ្សោត​ទី១ ដែល​បាន​ចាប់កំណើត​កើត​ដំបូង​នៅដើម​ឆ្នាំ២០២២នេះ​។ របាយការណ៍​របស់​អង្គការ​ជា​ដៃ​គូ​រ​អភិរក្ស​បាន​ឲ្យដឹង​ថា នៅ​ឆ្នាំ២០២១កន្លងទៅ​…

ខេត្ត​ក្រចេះ​៖ ក្រុម​មន្រ្តី​ជំនាញ​អភិរក្ស​និយា​យ​ថា កូន​ផ្សោត​មួ​យ​ក្បាល​ថ្មីទៀត​ត្រូវ​បាន​គេប្រទះឃើញ​​កំពុង​ហែល​​ទឹក​ទន្លេ​ក្នុង​អន្លង់​តាម​ដង​មេគង្គ ជាមួយ​មេ​ផ្សោត​មួយ​ហ្វូង​ធំ​។ ការ​ប្រទះឃើញ​កូន​ផ្សោត​ថ្មី​មួយ​ក្បាល​នេះ ក៏​ត្រូវ​បាន​ក្រុម​មន្រ្តី​អ្នកស្រាវជ្រាវ​អះ​អាង​ថា គឺជា​កូន​ផ្សោត​ទី១ ដែល​បាន​ចាប់កំណើត​កើត​ដំបូង​នៅដើម​ឆ្នាំ២០២២
នេះ​។

របាយការណ៍​របស់​អង្គការ​ជា​ដៃ​គូ​រ​អភិរក្ស​បាន​ឲ្យដឹង​ថា នៅ​ឆ្នាំ២០២១កន្លងទៅ​ យ៉ាង​ហោច​មានកូន​ផ្សោត​ទឹក​សាប៦ក្បាល ត្រូវ​បាន​ចាប់កំណើត​ជាមួយ​និង​មេ​របស់​វា​នៅ​ទន្លេមេគង្គ​ខេត្តក្រចេះ​។ ហើយ​សម្រាប់​ឆ្នាំ២០២២គឺ​ទើបតែ​មានកូន​ផ្សោត​មួយ​ក្បាល​កើត​ដំបូង​គេ ដែល​ត្រូវ​បាន​ក្រុម​មន្រ្តី​ជំនាញ​ប្រទះឃើញ​នៅ​ព្រឹក​ថ្ងៃទី៧ ខែមីនា នេះ ខ​ណៈ​កូន​ផ្សោត​តូច​មួយ​នេះ កំពុងតែ​ហែល​លេង​ក្នុងទឹក​ទន្លេ​ជាមួយ​និង​ហ្វូង​ផ្សោត​តូច​ធំ​ចំនួ​ន​ជាង៨ក្បាល​នៅ​អន្លង់​កោះ​ផ្តៅ ក្នុង​ស្រុក​សំបូរ ខេត្តក្រចេះ ​។

នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល និង​ជា​ប្រធាន​ឆ្មាំ​អភិរក្ស​លោក ម៉ុ​ក ពន្លក បាន​ថ្លែង​ឲ្យដឹង​ថា តាម​ការ​ធ្វើ​ជំរឿន សព្វថ្ងៃ​សត្វ​ផ្សោត​ញី​ឈ្មោល​មាន​ចំនួន​ជិត៩០ក្បាល កំពុងតែ​រស់នៅ​តាម​អន្លង់ នៅ​តាម​ដងទន្លេ​មេគង្គ​កម្ពុ​ជា​។
លោក​ថា សម្រាប់​ទន្លេមេគង្គ​ខេត្តក្រចេះ មាន​អន្លង់​ផ្សោត​រស់នៅ​ចំនួន៥កន្លែង​ធំៗ រួមមាន​អន្លង់​ខ្សាច់​ម្កា​ក់ អន្លង់​កន្ទុយ​កោះ​រងាវ អន្លង់​កោ​ផ្តៅ អន្លង់​កោ​ហ​ដំ​បង និង​អ​ងន្លង់​កាំ​ពី​។ លោក​ប្រធាន​ខណ្ឌ​បញ្ជាក់​ថា អន្លង់​ទាំង៥នេះ សព្វថ្ងៃ​មាន​សត្វ​ផ្សោត​ញី​ឈ្មោល តូច​និង​ធំ​រស់នៅ​ចន្លោ​ពី៥៥ទៅ៦២ក្បាល​។

ទន្ទឹម​​ស្ថានភាព​នៃ​ការ​បង្ក​កំណើត​នៃ​ពពួក​ពពួកសត្វ​ផ្សោត​ទឹកសាប​អ៊ី​រ៉ា​វា​ឌី ដែល​កំពង់​តែ​មានកំណើត​កើនឡើង​ពី​មួយឆ្នាំ​ទៅ​មួយឆ្នាំ លោក ម៉ុ​ក ពន្លក បាន​អះអាង ថា​លទ្ឋ​ផល​នេះ​គឺ​បាន​មក​ពី​ចូល​រួម​អភិរក្ស​ពី​ក្រុម​អាជ្ញាធរ​មានសមត្ថកិច្ច​ពាក់​ព័ន្ធ ​ក៏ដូចជា​ពលរដ្ឋ ដែល​មិន​សំដៅ​តែ​ទៅលើ​ពពួកសត្វ​ផ្សោត​នោះ​ទេ គឺ​សំដៅលើ​គ្រប់​មច្ឆជាតិ​ក្នុង​ដង​ទន្ល​មេគង្គ​ ។

ដើម្បី​ធានា​បាន​ថា កូន​ផ្សោត​នេះ​បន្ត​រស់រាន​មានជីវិត និង​វិវត្តន៍​ទៅជា​ផ្សោត​ពេញ​វ័យ​នៅក្នុង​ចំនួន​សរុប រដ្ឋបាល​ជលផល​សូម​អំពាវនាវ​ដល់​សូម​បងប្អូន​ប្រជា​នេសាទ​មេត្តា​ចូលរួម​ការពារ និង​បញ្ឈប់​ជាបន្ទាន់​នូវ​រាល់​សកម្មភាព​ខុសច្បាប់ ពិសេស​ ការ​នេសាទ​ដោយ​ប្រើ​ឧបករណ៍​មង និង​គ្រឿង​ឆក់​ជាដើម​។

អត្ថបទសរសេរ ដោយ