ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំឡេង​ស្រែក​«​ជួយ​ផង​ៗ»​ទាំង​យប់ ធ្វើឲ្យ​ផ្អើល​ពេញ​ភូមិ

7 ឆ្នាំ មុន

ខេត្តស្វាយរៀង ៖ កាលពី​វេលា​ម៉ោង​៨ និង​១៥​នាទី​យប់ ថ្ងៃ​ទី​១៦ ខែសីហា ឆ្នាំ​២០១៦ មាន​សំឡេង​ស្រែក​ឲ្យ​ជួយ​ផង​ៗ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​ភូមិ​សេក​ជ្រុំ ឃុំ​ស្វាយ​តា​យាន

ខេត្តស្វាយរៀង ៖ កាលពី​វេលា​ម៉ោង​៨ និង​១៥​នាទី​យប់ ថ្ងៃ​ទី​១៦ ខែសីហា ឆ្នាំ​២០១៦ មាន​សំឡេង​ស្រែក​ឲ្យ​ជួយ​ផង​ៗ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​ភូមិ​សេក​ជ្រុំ ឃុំ​ស្វាយ​តា​យាន ស្រុក​កំពង់​រោ​ទិ៍ ពេល​អ្នកស្រុក​ទៅ​ដល់​ឃើញ​ស្ត្រី​ម្នាក់​ចងក​សម្លាប់​ខ្លួន​ស្លាប់​បាត់បង់​ជីវិត​ទៅ​ហើយ ។

ទាក់ទិន​ករណី​ស្ត្រី​ចងក​ធ្វើ​អត្តឃាត​នេះ សមត្ថកិច្ច​នគ​បាល​ប៉ុស្តិ៍​រដ្ឋបាល​ស្វាយ​តា​យាន បាន​ឲ្យ​ដឹង​ថា ស្ត្រី​ដែល​គិត​ខ្លី​ឈ្មោះ គង់ សំ​អាន អាយុ​៥១​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ដោយសារ​តែ​មាន​ជំ​ម្ងឺ​ប្រចាំ​កាយ​រ៉ាំរ៉ៃ​ជា​ច្រើន​ឆ្នាំ​មក​ហើយ ម្យ៉ាង​ខ្លាច​លំបាក​ដល់​ក្រុម​គ្រូ​សារ និង​កូនចៅ បាន​សម្រេចចិត្ត​យក​ក្រមា​ចងក​ធ្វើ​អត្តឃាត​សម្លាប់​ខ្លូ​ន​ឯង​នៅ​ក្នុង​តូប​ខាង​មុខ​ផ្ទះ​ចម្ងាយ​ប្រហែល​៣​ម៉ែត្រ​បណ្ដាល​ឲ្យ​ស្លាប់​យ៉ាង​អាណោចអាធ័ម ។

បន្ទាប់​មក​ក្រុម​គ្រួ​សារបាន​រាយការណ៍​ទៅ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ស្វាយ​តា​យាន​ឲ្យ​ចុះ​មក​ត្រួតពិនិត្យ ដល់​កន្លែង​កើតហេតុ ហើយ​បាន​ធ្វើការ​សន្និដ្ឋាន​ថា ស្ត្រី​រង​គ្រោះ​ពិតជា​ចងក​ធ្វើ​អត្តឃាត​ពិតប្រាកដ​មែន រួច​ប្រគល់​សព​ឲ្យ​ក្រុម​គ្រូ​សារ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕