ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគារ​ខ្ពស់​បំផុត​នៅ​ចិន​និង​លំដាប់​ទី​2នៅ​លើ​ពិភពលោក​ជិត​ចេញ​រូបរាង

7 ឆ្នាំ មុន

សារព័ត៌មាន «Shanghaiist» របស់​ចិន​ផ្សាយ​ថា​អាជ្ញាធរ​ក្រុង Shenzhen បង្ហើប​ឱ្យ​ដឹង​ពី​សំណង់​អគារ​កម្ពស់ ៧៣៩​ម៉ែត្រ នឹង​ក្លាយជា​អគារ​ខ្ពស់​បំផុត​នៅ​ប្រទេស​ចិន និង​ស្ថិត​ក្នុង​លំដាប់​ទី​២​នៅ​លើ​ពិភពលោក ។

សារព័ត៌មាន «Shanghaiist» របស់​ចិន​ផ្សាយ​ថា​អាជ្ញាធរ​ក្រុង Shenzhen បង្ហើប​ឱ្យ​ដឹង​ពី​សំណង់​អគារ​កម្ពស់ ៧៣៩​ម៉ែត្រ នឹង​ក្លាយជា​អគារ​ខ្ពស់​បំផុត​នៅ​ប្រទេស​ចិន និង​ស្ថិត​ក្នុង​លំដាប់​ទី​២​នៅ​លើ​ពិភពលោក ។ កាលពី​ពេល​ថ្មី​ៗ​កន្លង​មក អាជ្ញាធរ​ក្រុង​នៃ​ខេត្ត Guangdong ត្រៀម​ចាប់ផ្តើម​គម្រោង​កែ​លម្អ​សោភ័ណ​ភាព​ក្រុង​ដោយ​ផ្តាស់​ប្តូរ និង​សាងសង់​អគារ​បន្ថែម​នៅ​ខណ្ឌ​លី​ហួ​ក្នុង​កម្ពស់ ៧៣៩​ម៉ែត្រ ជា​អគារ​ខ្ពស់​បំផុត​នៅ​ប្រទេស​ចិន និង​លំដាប់​ទី​២​នៅ​លើ​ពិភពលោក ។

បច្ចុប្បន្ន​អគារ «Burj khalifa» នៅ​ក្រុង​ឌូ​បៃ​គ្រង​ដំណែង​ជា​អគារ​ខ្ពស់​បំផុត​នៅ​លើ​ពិភពលោក​ក្នុង​រយៈកម្ពស់ ៨២៨​ម៉ែត្រ ខណៈ​អគារ «Shanghai Tower» នៅ​សៀ​ហៃ​បាន​ទទួល​ចំណាត់ថ្នាក់​ជា​អគារ​ខ្ពស់​នៅ​ប្រទេស​ចិន និង​ស្ថិត​នៅ​ចំណាត់ថ្នាក់​ទី​២​នៅ​លើ​ពិភពលោក​មាន​កម្ពស់ ៦៣២​ម៉ែត្រ ។ ចំណែក​អគារ «Pingan International Finance Center» ជា​អគារ​ខ្ពស់​នៅ​ក្រុង Shenzhen ជា​អគារ​ខ្ពស់​ក្នុង​ចំណាត់ថ្នាក់​ទី​៤​នៅ​លើ​ពិភពលោក​មាន​កម្ពស់ ៦០០​ម៉ែត្រ ៕