ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារី​បម្រើ​លើ​យន្តហោះ​និង​ឆ្កែ​អនាថា​មាន​និស្ស័យ​នឹង​គ្នា

7 ឆ្នាំ មុន

សារព័ត៌មាន​បរទេស​កាលពី​ថ្ងៃ​ទី​១០ សីហា ២០១៦ ផ្សាយ​ថា នាង Olivia Sievers ជា​បុគ្គលិក​បម្រើភ្ញៀវ​លើ​យន្តហោះ​នៅ​ប្រទេស​អា​ល្លឺ​ម៉​ង់ និង​មួយ​ខ្សែ​ទៀត​ជើងហោះហើរ​នៅ​ក្រុង​ប៊ុ​យ​ណូ​ស៊ែ

សារព័ត៌មាន​បរទេស​កាលពី​ថ្ងៃ​ទី​១០ សីហា ២០១៦ ផ្សាយ​ថា នាង Olivia Sievers ជា​បុគ្គលិក​បម្រើភ្ញៀវ​លើ​យន្តហោះ​នៅ​ប្រទេស​អា​ល្លឺ​ម៉​ង់ និង​មួយ​ខ្សែ​ទៀត​ជើងហោះហើរ​នៅ​ក្រុង​ប៊ុ​យ​ណូ​ស៊ែ ប្រទេស​អា​ហ្ស​ង់​ទី​ន ។ តាម​រយៈ​ការ​បំពេញការងារ​នោះ​នាង Olivia Siever ។ បាន​ជួប​មិត្តភាព​ដែល​នាង​នឹក​ស្មាន​មិន​ដល់ គឺ​ឆ្កែ​អនាថា​មួយ​ក្បាល ។

សារព័ត៌មាន​អា​ហ្ស​ង់​ទី​ន​ផ្សាយ​ថា រឿង​រ៉ា​វ​ទាំង​ប៉ុន្មាន​កើតឡើង​នៅ​ដើមឆ្នាំ​២០១៦ ខណៈ​ពេល​នាង Sievers ដើរ​កម្សាន្ត​នៅ​ក្បែរ​សណ្ឋាគារ​មួយ​នៅ​ក្រុង​ប៊ុ​យ​ណូ​ស៊ែ បាន​ជួប​ឆ្កែ​ពនេចរ​មួយ​ក្បាល ។ ឃើញ​ដូច្នេះ​នាង​ផ្តល់​ចំណី និង​ប្រឡែង​លេង​ជាមួយ​វា ។ ចាប់តាំងពី​ពេល​នោះ​មក​ឆ្កែ​នោះ​មិន​ទៅ​ណា​ឆ្ងាយ​ពី​សណ្ឋាគារ​ទេ វា​រង់ចាំ​នាង​វិល​ត្រឡប់​ទៅ​សណ្ឋាគារ​ម្តងទៀត ។ នាង​ចូល​ចិត្ត​ឆ្កែ​មួយ​ក្បាល​នោះ​រៀង​រាល់​លើក​ដែល​ជួប​វា ។

ក្រោយមក​ឆ្កែ​នោះ​ស្ថិត​នៅ​ខាង​មុខ​សណ្ឋាគារ និង​រង់ចាំ​ជួប Sievers ។ ដោយសារ​តែ​ក្តី​អាណិត នាង​ក៏​យក​ភួយ​ក្រាល​ឱ្យ​វា​ដេក ។ ជា​ចុង​ក្រោយ​នាង​បាន​ដាក់​ឈ្មោះ​ឱ្យ​វា​ថា «Rubio»​។ សម្ព័ន្ធភាព​រវាង Sievers និង Rubio កាន់តែ​មាន​ភាព​ស្និទ្ធស្នាល​ឡើង ហើយ​នាង​បាន​ទាក់ទង​មន្ត្រី​ជួយ​សង្គ្រោះ​សត្វ​នៅ​ក្រុង​ប៊ុ​យ​ណូ​ស៊ែ ឱ្យទៅ​ទទួល Rubio យក​ទៅ​ព្យាបាល ប៉ុន្តែ​បរាជ័យ​ព្រោះ​វា​គេច​ទៅ​រង់ចាំ​នាង​នៅ​ខាង​មុខ​សណ្ឋាគារ​ដូច​ដើម​វិញ ។

ការ​សម្តែង​ចេញ​របស់ Rubio គឺ​ចង់​បង្ហាញ​ឱ្យ​ឃើញ​ថា «​នាង Sievers ជា​ម្ចាស់​» ធ្វើ​ឱ្យ​នាង​សម្រេចចិត្ត​ទទួល​វា​យក​ទៅ​ចិញ្ចឹម​នៅ​ប្រទេស​អា​ល្លឺ​ម៉​ង់ ។

នាង Sievers បាន​ចំណាយពេល​ស្នាក់​នៅ​យូរ​ប្រហែល​៦​ខែ​នៅ​អា​ហ្ស​ង់​ទី​ន និង​នាំ Rubio ធ្វើ​ដំណើរ​ទៅ​អា​ល្លឺ​ម៉​ង់​ជាមួយ​នាង​កាលពី​ថ្ងៃ​ទី​៥ សីហា ២០១៦ ។ បច្ចុប្បន្ន​នាង Sievers និង Rubin រស់នៅ​ជាមួយ​គ្នា​ប្រកបដោយ​សេចក្តីសុខ ៕